អ្វីជាជីវិត? តើជីវិតរស់នៅរបស់អ្នកយ៉ាងម៉េចដែរ?

0
1544

ពាក្យថាជីវិតតើយោងទៅតាមអ្នកវិទ្យាសាស្ត្រយល់ថា មនុស្សកើតឡើងដោយសារការវិវត្តមកពីសត្វស្វា។ រីឯខាងសាសនាវិញមានជំនឿថា មនុស្សគឺជាកូនវង្វេងផ្លូវរបស់ព្រះពួកគេ។ បើយើងនិយាយពីទស្សនៈទាំងពីរនេះបញ្ចូលគ្នាគឺចង់សំដៅថា កាលបើមានជីវិតមកហើយ មនុស្សត្រូវមានដំណើរជីវិតទៅតាមសភាវគតិដោយធម្មជាតិរបស់ខ្លួន ដូចជាការចិញ្ចឹមជីវិត បន្តពូជ នឹងអភិវឌ្ឍខ្លួនឯង។ ការបំពេញសេចក្តីត្រូវការឲ្យជីវិត គឺជារឿងដែលសំខាន់នឹងចាំបាច់បំផុត។

ន័យម៉្យាងទៀតជីវិតគឺជាការប្រមូលផ្តុំធាតុទឹក ដី ភ្លើង ខ្យល់ និងវិញ្ញាណបញ្ចូលគ្នា។ ជីវិតដែលល្អ គឺការយកឈ្នះទៅលើឥទ្ឋិពលផ្សេងៗដែលកើតមានឡើងចំពោះមុខនឹងជីវិតរស់នៅ។ ជីវិតជាតិក្រោយ សំខាន់ជាងជាតិបច្ចុប្បន្ន លំបាកជាតិនេះមិនជាអ្វី ឲ្យតែបានធ្វើបុណ្យច្រើនទុកសម្រាប់ជាតិក្រោយ ។ នេះបើតាមការយល់ឃើញរបស់មនុស្សដែលរស់នៅលោកខាងលិចយើងនេះ។

អត្ថន័យរួមរបស់ជីវិត ជីវិតគឺជាបាតុភូតរបស់ធម្មជាតិដែលបានបង្កើតអ្វីៗលើពិភពលោកយើងនេះ។ ការប្រើជីវិតដូចម្តេច? ដើម្បីអ្វី? វាសំខាន់ជាជាងការបានត្រឹមតែមួយរស់ ជីវិតដែលល្អប្រសើរ ជាជីវិតដែលត្រូវតែល្អទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

តើលោកអ្នកយល់យ់ាងណាដែរអំពីពាក្យថាជីវិត តើជីវិតលោកអ្នកយ៉ាងម៉េចដែលពេលនេះ? សូមបញ្ចេញមតិខាងក្រោមអត្តបទនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here