ការដឹកនាំ នឹងការគ្រប់គ្រង

0
923

ការដឹងនាំមានន័យថានៅពីមុខនរណាម្នាក់ការដឹកនាំផ្តោតទៅលើមនុស្ស ការដឹកនាំសំដៅទៅលើរូបភាពធំទូលាយនឹងការលើកកំពស់ឲ្យមានការផ្លាស់ប្តូរអ្វីមួយ ។ ការដឹកនាំជាដំណើរមួយ ដែលក្នុងនោះមានបុគ្គលម្នាក់ៗធ្វើឲ្យមានឥទ្ឋិពលដល់ក្រុមឬបុគ្គលដទៃទៀតដើម្បីសម្រេចគោលដៅ ។ ការដឹកនាំជាសមត្ថភាព ក្នុងការធ្វើឲ្យមានឥទ្ឋិពលបណ្តុះឆន្ទៈនឹងលើកទឹកចិត្ត មនុស្ស ស្ថាបន័ នឹងសង្គមដើម្បីសម្រេចគោលដៅ ។

ការដឹកនាំជាសិល្បៈនៃការគៀរគរអ្នកដទៃប្រមូលអ្នកដទៃឲ្យធ្វើអ្វីមួយដែលខ្លួនចង់ឲ្យសម្រេចឬការធ្វើឲ្យសម្រេចអ្វីមួយ នៅកិច្ចការតាមរយៈអ្នកដទៃប្រកបដោយឆន្ទៈ ។ ការដឹកនាំទាក់ទងទៅនឹងការផ្លាស់ប្តូរ ដោយផ្តោតជាបឋមទៅលើទស្សនៈវិស័យ អនាគតនឹងនាំស្ថាបន័ ឬក្រុមមនុស្សទៅកាន់ទស្សនៈវិស័យនោះ ។

ដូច្នេះអ្នកដឹកនាំត្រូវបញ្ចេញទស្សនៈវិស័យតំណាងឲ្យគុណតម្លៃ នឹងបង្កើតបរិយាកាសមួយដែលអាចសម្រេចអ្វីមួយបាន ។ ដុសខាត់ចែករំលែកទស្សនៈវិស័យដែលផ្តល់ទិសដៅផ្តល់ការងារឲ្យអ្នកដទៃ ។ អ្នកដឹកនាំជាមនុស្សដែលមានឥទ្ឋិពលលើអ្នកដទៃច្រើនជាងគេ មានឥទ្ឋិពលលើខ្លួន ។ ប្រើឥទ្ឋិពលលើគំនិតអាកប្បកិរិយានឹងសកម្មភាពអ្នកដទៃ ។ បណ្តុះឆន្ទៈអ្នកដទៃ ដើម្បីសម្រេចលទ្ឋផលការងារដ៏ធំធេង ។ គោរពតាមបទបញ្ជានឹងមានការប្រុងប្រយត្ន័ កសាងទំនុកចិត្តនឹងលើកទឹកចិត្តអ្នកដទៃឲ្យខំធ្វើការ ។

ផ្តល់ការណែនាំនឹងទិសដៅដល់បុគ្គលិក លើកទឹកចិត្តនឹងប្រើឥទ្ឋិពលលើអ្នកដទៃដើម្បីសម្រេចគោលដៅរួមណាមួយ ។ បង្ហាញពីជំនាញនៃការធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ឋភាពបំផុត ។

ការគ្រប់គ្រង៖ ការគ្រប់គ្រងជាការត្រួតត្រាឬក៏ជាការទទួលខុសត្រូវចំពោះកិច្ចការស្ថាបន័ណាមួយ ។ ការគ្រប់គ្រងផ្តោតទៅលើកិច្ចការ ការគ្រប់គ្រងទាក់ទងនឹងការដោះស្រាយបញ្ហាជាក់លាក់នឹងការប្រឈមនានាជាប្រចាំ ។ ដូច្នេះអ្នកគ្រប់គ្រងត្រូវផ្តោតជាបឋមលើកិច្ចការនឹងផ្នែកបច្ចេកទេស ។ ធ្វើផែនការយុទ្ឋសាស្ត្រ​នឹងផែនការប្រតិបត្តិការ ។ មានទំនោរផ្តោតលើការសម្រេចលទ្ឋផលភ្លាមៗ ។ ចាត់ចែងនឹងបែងចែកការងារដល់សមាជិកក្រុមដោយយុត្តិធម៌នឹងសមស្រប ។ ត្រួតពិនិត្យការងារគម្រោងនឹងធ្វើសកម្មភាពតាមការចាំបាច់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here