សួស វីហ្សា ទិញឡានតម្លៃ ជាង ២០មុឺនដុល្លារ ហើយផ្ញើរសារទៅអ្នកដែលធ្លាប់មើលងាយនាង

0
1168

(ភ្នំពេញ)៖ កញ្ញា សួស វីហ្សា ដែលប្រិយមិត្តជាច្រើនបានស្គាល់នាងរួចមកហើយថាមានទំនាក់ទំនងស្នេហាជាមួយនឹងលោក ថម មី ហើយពេលបច្ចុប្បន្ននេះកំពុងតែកាក់កបយ៉ាងខ្លាំងក្នុងវិថីសិល្បៈ។ ក្រោយពីបានលេចមុខចេញតាមកញ្ចក់ទូរទស្សន៍របស់ហង្សមាសក្នុងតួនាទីជាគណៈកម្មាធិការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រួចមកកាន់តែធ្វើឲ្យម្ចាស់បទ វាសនា​បុប្ផា​ស្វាយ​រៀង កាន់តែល្បីខ្លាំងឡើងមួយកម្រិតទៀត។

ដោយឡែកថ្មីៗនេះមានការចាប់អារម្មណ៍កាន់តែខ្លាំងលើតារាស្រីរូបនេះដោយនាងបានទិញឡានថ្មីម៉ាក់ Lexus 570 kuro 2020 ពណ៌​ខ្មៅ​រលោង រីឯតម្លៃ​ជាង​២២​ម៉ឺន​ដុល្លារ ដែលធ្វើឲ្យអ្នកគាំទ្រនៅលើបណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កភ្ញាក់ផ្អើល ។

ក្នុងនោះក៏មានការបង្កប់នៅសារមួយចំនួន ដែលកញ្ញា សួស វីហ្សា ចង់បង្ហាញទៅកាន់មនុស្សមួយចំនួនដែលតែងតែមើលងាយគ្រួសារនាងកាលដែលនៅខ្វះខាតកុំឲ្យចេះតែមើលងាយគេ។ ដូចយើងតែងតែនិយាយថាមនុស្សកុំឲ្យមើលងាយមនុស្ស។

LEAVE A REPLY

Please enter your comment!
Please enter your name here