អ្នកដែលទើសនឹងបានជួយអីដល់សង្គមខ្លះនៅ? ក្តៅៗ! ម៉ែរួយ​ ចេញ​មុខបកស្រាយ​​​ ក្រោយមាន​ព័ត៌មានបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ (មានវីដេអូ)

0
1263

(ភ្នំពេញ) ៖ ផ្ទុះកក្រើកនៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ជាពិសេស​មិត្ត​ៗ​នារី​ ប្រាកដ​ជា​បានស្គាល់​ ម៉ែរួយ​ រួចមកហេីយ​ តាម​រយៈ​ការឡាយ​លក់ផលិត​ផល​តាម​អនឡាញ​ និងការ​សមាធិ​គ្រប់​គ្រង​អារម្មណ៍​ ដេីម្បី​ពង្រឹងផ្លូវចិត្តមនុស្សអោយមានភាពរឹងមាំ​ ដែលទទួល​បាន​នូវការ​ចាប់អារម្មណ៍​ជាខ្លាំង​។ ជាមួយ​នឹងភាព​ល្បីល្បាញ​ និងជោគ​ជ័យ​លើ​វិស័យ​មុខ​ជំនួញ​អនឡាញ​នេះ​ដែរ​ ម៉ែរួយ​ ក៏បានចេញមុខធ្វេីកិច្ចការងារមនុស្ស​ធម៌​ជាច្រើន​ ដូចជាការ​ចុះចែក​អំណោយ​ជូន​ដល់ក្មេងៗ​ សាងសង់​ខ្លោងទ្វារ​ និងសាលារៀន​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ដោយមានការ​ចូលរួម​ពី​សប្បុរស​ជន​ជាច្រើន​ដែលបាន​ចូលរួមក្នុង​ខសសមាធិបែប​អច្ឆរិយៈ​។

ទន្ទឹម​នឹង​នេះដែរ​ ស្រាប់តែ​មាន​សារព័ត៌មាន​មួយ​ចំនួន​តូច​ បាន​ចោទ​ប្រកាន់​មកលេី​រូបម៉ែរួយថា​ បាន​យកលុយទាំងនោះមក​ធ្វើ​ជា​របស់​ផ្ទាល់​ខ្លួន​ និងត្រូវបាន​មហាជន​មួយ​ចំនួន​តូច​ បានប្រេីប្រាស់​ពាក្យ​សម្ដី​អសុរោះ​ ក៏ដូចជា​ជេរប្រមាថថែមទៀតផង​ ដែលធ្វើឲ្យ​ម៉ែរួយ​មានការ​មិន​សប្បាយ​ចិត្ត​ជាខ្លាំង​។

ហេីយ​ចំពោះ​ថវិកា​ដែល​បង្រ្គប់​នោះ​ គឺបាន​មកពី​ការ​លក់​ផលិត​តាម​អនឡាញ​។ បន្ថែម​លេីសពីនេះ​ ម៉ែរួយ​ ក៏សូម​សំណូមពរ​ដល់​សារព័ត៌មាន​ និង​ប្រិយមិត្ត​មួយ​ចំនួន​តូច​ មេត្តា​កុំបន្តចោទប្រកាន់​ មកលេីរូបគាត់ទៀតអី​ អ្វី​ដែលខ្លួនធ្វើ​ រួមជាមួយ​ក្រុម​ការងារ​ធ្វើ​នេះ​ ដោយសារតែ​អតីត​ពីមុន​ ធ្លាប់​ជា​អ្នក​ធ្វើការ​នៅប្រទេសថៃ​ និង​មាន​មួយ​ចំនួន​ទៀត​ជា​អ្នក​ធ្វើការ​តាមរោង​ចក្រ​ ទេីប​យល់​ពី​អារម្មណ៍​លំបាក​ទាំង​នេះ៕

យ៉ាងណាមិញក៏មានមតិខ្លះបានលើកឡើងថាដើមឈើកាន់តែខ្ពស់កាន់តែប៉ះខ្យល់ ហើយក៏មានអ្នកលេងហ្វេសប៊ុកបានចូលខមមិនលើកទឹកចិត្តថា៖ ម៉ែរួយជាមនុស្សល្អតែងតែធ្វើនូវទង្វើសប្បុរសធម៌ជួយដល់កុមារ មនុស្សចាស់ សាងសង់ក្លោងទ្វារវត្ត មិនដែលចេះអួតរឺថតប្រាប់គេទេ មិនត្រឹមតែប៉ុណ្ណោះគាត់បានធ្វើអោយជីវិតខ្ញុំនិងមនុស្សជាច្រើនមានការផ្លាស់ប្តូរ អរគុណម៉ែ កូនគោរពស្រលាញ់ម៉ែរួយណាស់ ។

គួររំលឹកផងដែរថា សាលាដែលអ្នកម៉ែរួយបានសាងសង់អោយ គឺស្ថិតនៅ ភូមិកាបី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះដែរចំណាយលុយដល់ទៅ​ 60000$ ។ សាលាមួយខ្នងដែរបានមកពីការបង្រៀនសមាធិរបស់អ្នកម៉ែបង្រៀនដោយផ្ទាល់ហេីយលុយដែលប្រមូលបានទើបតែបានជាងមួយមុឺនដុល្លារនោះទេ សល់ប៉ុន្មានម៉ែរួយបានយកលុយរបស់អ្នកម៉ែផ្ទាល់មកបង្រ្គប់ដើម្បីសាងសង់សាលានេះឡើង។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

❤️❤️❤️ ស្រលាញ់អំពើមនុស្សធម៍ ស៊ែម្នាក់មួយ ម៉ែរួយ​ទទួល​បាន​ថវិកា​ពី ​Course Online សមាធិ488 & Course Online ផ្សេងៗ​ទៀត​ ចំនួន 60,000$ មកសាង​សង់​សាលា​រៀន​អោយ​ក្មេង​ៗទាំងអស់គ្នា​រៀនសូត្រ​ ក្មេងៗ​និងមានសាលារៀនដ៏ល្អមួយឆាប់ៗៗ​ ជូនពរ​កូនសិស្ស​ទាំង​អស់គ្នា​អនាគត​ល្អ​ប្រសើរ ជាសរសរទ្រូងប្រទេសជាតិយេីង🙏♥️

Gepostet von Brand Rouy Beauty Care am Samstag, 19. Oktober 2019
អ្នក​​គ្រូ​រួយមកបកស្រាយអំពីការចោទប្រកាន់មកលេី​រូប​គាត់ថា..

អ្នកគ្រូរួយ ហៅ ម៉ែរួយ​ ចេញ​មុខបកស្រាយ​ទាំង​ទឹកភ្នែក​ទៅ​កាន់​ទស្សនិកជន​ ក្រោយមាន​ព័ត៌មាន​ចោទថា នាង​កឹប​​កេង​លុយជំនួយ​ពី​សប្បុរស​ជន​ក្នុង​ការ​សាងសង់​សាលារៀនភ្នំពេញ ៖ ចំពោះ​ប្រិយមិត្ត​ដែល​និយម​តាម​ដាន​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ជាពិសេស​មិត្ត​ៗ​នារី​ ប្រាកដ​ជា​បានស្គាល់​ ម៉ែរួយ​ រួចមកហេីយ​ តាម​រយៈ​ការឡាយ​លក់ផលិត​ផល​តាម​អនឡាញ​ និងការ​សមាធិ​គ្រប់​គ្រង​អារម្មណ៍​ ដេីម្បី​ពង្រឹងផ្លូវចិត្តមនុស្សអោយមានភាពរឹងមាំ​ ដែលទទួល​បាន​នូវការ​ចាប់អារម្មណ៍​ជាខ្លាំង​។ ជាមួយ​នឹងភាព​ល្បីល្បាញ​ និងជោគ​ជ័យ​លើ​វិស័យ​មុខ​ជំនួញ​អនឡាញ​នេះ​ដែរ​ ម៉ែរួយ​ ក៏បានចេញមុខធ្វេីកិច្ចការងារមនុស្ស​ធម៌​ជាច្រើន​ ដូចជាការ​ចុះចែក​អំណោយ​ជូន​ដល់ក្មេងៗ​ សាងសង់​ខ្លោងទ្វារ​ និងសាលារៀន​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ដោយមានការ​ចូលរួម​ពី​សប្បុរស​ជន​ជាច្រើន​ដែលបាន​ចូលរួមក្នុង​ខសសមាធិបែប​អច្ឆរិយៈ​។ទន្ទឹម​នឹង​នេះដែរ​ ស្រាប់តែ​មាន​សារព័ត៌មាន​មួយ​ចំនួន​តូច​ បាន​ចោទ​ប្រកាន់​មកលេី​រូបម៉ែរួយថា​ បាន​យកលុយទាំងនោះមក​ធ្វើ​ជា​របស់​ផ្ទាល់​ខ្លួន​ និងត្រូវបាន​មហាជន​មួយ​ចំនួន​តូច​ បានប្រេីប្រាស់​ពាក្យ​សម្ដី​អសុរោះ​ ក៏ដូចជា​ជេរប្រមាថថែមទៀតផង​ ដែលធ្វើឲ្យ​រូបនាង​មានការ​មិន​សប្បាយ​ចិត្ត​ជាខ្លាំង​។ក្នុង​នោះ​ដែរ​ កាល​ពី​វេលា​ម៉ោង​០៣៖៣០​នាទីរសៀល​​ ថ្ងៃទី​២២​ ខែ​តុលា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ ម៉ែ​រួយ​ រួមជាមួយ​ក្រុម​ការងារ​ជា​ច្រើន​រូប​ ក៏បាន​ចេញមុខ​ធ្វេីការ​បកស្រាយ​តាម​រយៈ​សារព័ត៌មាន​ TVFB ដោយបាន​មានការ​លេីកឡេីង​ទាំង​ទឹកភ្នែក​ និងបានមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ ចំពោះ​ទឹក​ប្រាក់​ដែល​ខ្លួន​ទទួល​បាន​តាម​រយៈ​ខស​សមាធិ​នោះ​ គឺ​មាន​ចំនួន​ជា​១មុឺនដុល្លា​រហេីយ ដេីម្បី​ទុក​សាងសង់សាលារៀននៅខេត្តក្រចេះ​ ខណៈ​ដែល​ត្រូវ​ចំណាយ​រហូត​ដល់​៦មុឺនដុល្លារ​ គឺមិនទាន់គ្រប់នោះទេ​ ចឹង​ចំពោះ​ថវិកា​នេះ​ រូបនាង​ផ្ទាល់​នឹង​ធ្វើការ​បន្ថែម​អោយ​គ្រប់​ចំនួន​ ដេីម្បី​សាងសង់​សាលារៀន​ជូន​ដល់ក្មេងៗ​ ។ហេីយ​ចំពោះ​ថវិកា​ដែល​បង្រ្គប់​នោះ​ គឺបាន​មកពី​ការ​លក់​ផលិត​តាម​អនឡាញ​។ បន្ថែម​លេីសពីនេះ​ ម៉ែរួយ​ ក៏សូម​សំណូមពរ​ដល់​សារព័ត៌មាន​ និង​ប្រិយមិត្ត​មួយ​ចំនួន​តូច​ មេត្តា​កុំបន្តចោទប្រកាន់​ និង​ជេរប្រមាថមកលេីរូបខ្លួនទៀតអី​ អ្វី​ដែលខ្លួន​ រួមជាមួយ​ក្រុម​ការងារ​ធ្វើ​នេះ​ ដោយសារតែ​អតីត​ពីមុន​ ធ្លាប់​ជា​អ្នក​ធ្វើការ​នៅប្រទេសថៃ​ និង​មាន​មួយ​ចំនួន​ទៀត​ជា​អ្នក​ធ្វើការ​តាមរោង​ចក្រ​ ទេីប​យល់​ពី​អារម្មណ៍​លំបាក​ទាំង​នេះ៕

Gepostet von TVFB am Dienstag, 22. Oktober 2019

LEAVE A REPLY

Please enter your comment!
Please enter your name here