ពិធីបើកសម្ពោធសិក្ខាសាលាស្តីពី បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព

0
722

(ខេត្តតាកែវ)៖ កាលពីម្សិលមិញថ្ងៃទី​២២​ តុលា ឆ្នាំ ២០១៩ ក្រោម អធិបតីភាពយភាពរបស់លោក ហោ សារុន ដែលជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយនឹងលោក ឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី​​ «បដិសណ្ឋារ កិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» ។

កម្មវិធិនេះបានប្រារព្ធធ្វើឡើងនៅ​សាល ប្រជុំ​សណ្ឋាគារ​ស៊ើវែនដេអ៊ិន ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ អង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី មន្រី្ដសាលា​ខេត្ត កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសហភាព​​សហព័ន្ធយុវជនកម្ពុជាខេត្ត ​សរុប​ចំនួន​៨០នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here