តើអ្នកទាញប្រយោជន៍បានអ្វីខ្លះពីបណ្តាញសង្គមដែលអ្នកកំពុងតែប្រើវា…!

0
853

ជារៀងរាល់់ព្រឹក យើងភ្ញាក់ពីដំណេកដើម្បីរៀបចំខ្លួនសម្រាប់ថ្ងៃថ្មី។ ប៉ុន្តែមុនពេលយើងចាប់ផ្តើមថ្ងៃថ្មីនោះ តើអ្វីអ្នកចាប់យកមុនគេបង្អស់? និយាយដោយស្មោះត្រង់ អ្នកចាប់យកទូរស័ព្ទមុនគេ!​

ការប្រើអ៊ីនធឺណិត និងមើលគណនីបណ្តាញសង្គមរបស់អ្នក បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងមនុស្សជាច្រើនទៀតនៅជុំវិញពិភពលោក។ ជាក់ស្តែង យោងតាមរបាយការណ៍សន្ទស្សន៍ប្រព័ន្ធផ្សព្វផ្សាយឆ្នាំ ២០១៧ ប្រជាជនកម្ពុជាអាយុចន្លោះពី១៥ ទៅ៣០ឆ្នាំ ចំណាយពេលលើអ៊ិនធឺណិតប្រមាណ ៤,៥ ម៉ោងក្នុងមួយថ្ងៃ។ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកបានកើនឡើងទ្វេដងរហូតដល់ ៦,៨ លាននាក់។ ក្នុងនោះ ពាក់កណ្តាលនៃពួកគេ គឺជាយុវវ័យអាយុចន្លោះពី១៣ ទៅ២៤ឆ្នាំ។ ហ្វេសប៊ុកនៅតែជាវេទិកាបណ្តាញសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកគឺ អ៊ីនស្តាក្រាម (Instagram) និងយូធូប (YouTube)។

យើងមានមូលហេតុរាប់មិនអស់ ដែលនាំឲ្យយើងភ្ជាប់ទៅនឹងអ៊ិនធឺណិតដោយផ្តាច់មិនបាន៖ កម្សាន្ត ស្វែងរកឱកាសការងារ រក្សាទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិ ទទួលបានព័ត៌មានផ្សេងៗ លេងហ្គេម ហើយពេលខ្លះគ្រាន់តែមើលមុខសត្វគួរដែលឱ្យស្រលាញ់ប៉ុណ្ណោះ។ តើអ្នកទទួលបានប្រយោជន៍អ្វីខ្លះពីបណ្តាញសង្គមដែលលោកអ្នកកំពុងតែលេងនេះ?

LEAVE A REPLY

Please enter your comment!
Please enter your name here