ឆ្នាំនេះមិនដូចឆ្នាំមុន! ភិន សុដាលីស នឹងកូនស្រីឡើង Version ស្អាតកប់ហ្មង

0
745

(ភ្នំពេញ)៖ អ្នកមេម៉ាយចាយរាងនឹងជាកូនស្រីម្ចាស់ផលិតកម្មមហាហង្សអ្នកនាង ភិន សុដាលីស ទោះបីជាមួយរយៈចុងក្រោយនេះនាងហាក់មិនសូវជាលេចមុខលើកញ្ចក់ទូរទស្សន៍ក៏ដោយ ក៏នៅតែមានអ្នកគាំទ្ររបស់នាងជាច្រើនបាននឹងកំពុងតែចាប់អារម្មណ៍លើរូបនាង ទាំងជីវភាព នឹងការងាររបស់នាង ជាពិសេសយើងឃើញថា អ្នកនាង ភិន សុដាលីស ពិតជាមានក្តីសុខនឹងរីករាយជាខ្លាំងជាមួយកូនស្រីតែមួយបណ្តូលចិត្តរបស់ខ្លួន។

បើទោះបីជាធ្លាប់ជួបរឿងខកស្នេហ៍ជាមួយលោក ប៉ែន ចំរ៉ុង ក៏ដោយតែយើងក្រឡេកមកមើលពីការរស់នៅរបស់នាងនាពេលបច្ចុប្បន្ននេះត្រូវបានមនុស្សជាច្រើនច្រណែននឹងភាពមានបានរបស់នាង តាមរយៈរូបភាពដែលបានបង្ហោះក្នុងថ្ងៃខួបកំណើតកូនស្រីរបស់នាង ទឹកមុខពោរពេញដោយស្នាមញញឹមនឹងមានក្តីសុខបំផុត។

ក្នុងថ្ងៃខួបកំណើតនោះយើងមើលឃើញថាឆ្នាំនេះពិតជាប្លែកចំពោះអ្នកនាង ភិន សុដាលីស នឹងកូនស្រីរបស់នាង ឈ្មោះ Katherina ដែលឆ្នាំនេះ Katherina មានអាយុ ៣ ឆ្នាំហើយ អ្វីដែលចាប់អារម្មណ៍គឺការស្លៀកពាក់ នឹងស្ទាយ៍លេងខ្លួនក្នុងថ្ងៃខួបកំណើតពិតជាប្លែកភ្នែកខ្លាំងមែនទែន។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here