ក្តៅៗ លោក ផែង វណ្ណ៖ ខ្ញុំឈឺក្បាលណាស់ដែលមាន ឯកឧត្តមតំណាងរាស្ត្រម្នាក់ ចោទប្រកាន់កម្មករ កម្មការិនី ធ្វើពុតជាឈឺព្រោះ….

0
927

(Update)៖ អីយ៉ាស់ក្រោយពី ឯកឧត្តម ឈាង វុន បាននិយាយថា ប្រាក់ចំណូលរដ្ឋ បាត់បង់ដោយសារ កម្មករធ្វើពុតជាឈឺ កេងបន្លំប្រាក់ បសស ពេលនេះលោក ផែង វណ្ណៈ បានចេញមុខសរសេរសារបង្ហោះលើគណនីហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញុំឈឺក្បាលណាស់ដែលមាន ឯកឧត្តមតំណាងរាស្ត្រម្នាក់ ចោទប្រកាន់កម្មករ កម្មការិនី ធ្វើពុតជាឈឺព្រោះខ្ជឹលធ្វេីការបណ្ដាលអោយបាត់ថវិកាជាតិ ។ ហ៉ឺម ជនពុករលួយលួចលុយជាតិ មិនលេីកយកមកនិយាយ បែជាមកចោទ កម្មករ កម្មការិនី ជាអ្នកធ្វេីអោយបាត់លុយរដ្ឋទៅវិញ ។

គិតទៅហេតុតែគ្នាក្រីក្រ ជាកម្មករ កម្មការិនី ទន់ខ្សោយ គេចោទថាម៉េចក៏បាន ។ ខ្ញុំពិតជាហួសចិត្តណាស់ ពេលលឺតំណាងរាស្ត្រម្នាក់នោះនិយាយចោទកម្មករបែបនេះ”។ តាមរយៈការសរសេររបស់លោក បែបនេះ ក្រោយពីឯកឧត្តម ឈាង វុន បានលើកឡើងកាលពីម្សិលមិញថា ប្រាក់ចំណូលរដ្ឋត្រូវបានបាត់បង់តាមរយៈការឃុបឃិតក្លែងបន្លំ ពាក់ព័ន្ធនឹងអ្នកដែលធ្វើពុតជាឈឺ ដើម្បីទទួលបានការឈប់សម្រាកពីការងារ។

ក្នុងនោះឯកឧត្តមបានបន្ថែមទៀតថា គ្រូពេទ្យ និងអ្នកជំងឺឃុបឃិតគ្នាដោយការចែកលុយ ដែលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយគ្រូពេទ្យចេញវិក្កយបត្រសម្រាប់ការព្យាបាល។ ការលើកឡើងបែបនេះ ក៏បានធ្វើអោយមានប្រតិកម្មអំពីប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ផងដែរ ដោយទាមទារ អោយឯកឧត្តម ឈាង វុន បង្ហាញនៅឯកសារផ្លូវការ ដែលចោទថាកម្មការបានក្លែងធ្វើពុតជាឈឺ ក្នុងគោលបំណងកេងកឹបថវិកា ប.ស.ស៕

តើប្រិយមិត្តយល់យ៉ាងណាដែរជុំវិញរឿងនេះ?

ប្រភព៖ Camasianews.com

LEAVE A REPLY

Please enter your comment!
Please enter your name here