ច្រាំងទន្លេបាក់ស្រុតចូលទៅក្នុងទឹកទ្លេជាច្រើនកន្លែងខណៈទឹកទន្លេកំពង់ស្រកចុះទៅវិញ (មានវីដេអូ)

0
638

(ត្បូងឃ្មុំ)៖ ច្រាំងទន្លេកំពង់តែបន្តបាក់ស្រុតចូលទៅក្នុងទឹកទន្លេមេគង្គជាច្រើនកន្លែង នៅក្នុងឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខណៈទឹកទន្លេមេគង្គកំពង់តែស្រកចុះទៅវិញ បណ្ដាលអោយវត្តរការធំ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ បង្ខំចិត្តរុះរើកុដ្ឋ និងសាលាឆាន់ចេញពីតំបន់រងគ្រោះនេះ តែច្រាំទន្លេនៅតបន្តតាមយាយីថែមទៀត តែពុំទាន់ប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ ។

ព្រះគ្រូចៅអធិការវត្តរការធំ បានមានពុទ្ធការថា ដីទីធ្លាវត្តនេះពីមុនមានទទឹងប្រវែង ៩៨ម៉ែត្រ បណ្ដោយប្រវែង ២៥០ម៉ែត្រ តែពេលនេះនៅសល់បណ្ដោយតែ ៤០ម៉ែត្រទេ ។ ព្រះអង្គបន្ថែមថា ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មានគំរោងបូមខ្សាច់មកទប់ច្រាំងនេះដូចនៅក្នុងភូមិកំពង់ឬស្សីដែរ ដើម្បីកុំអោយច្រាំងនេះបាក់បន្តទៅទៀត ព្រោះថាបើបាក់អស់ដីវត្ត យើងមិនមានថវិការសំរាប់ទិញដីកសាងវត្តឡើងវិញនោះទេ ។
លោកមេឃុំជីរោទី១ បានអោយដឹងថា លោក យៀ វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានអញ្ជើញមកពិនិត្យរួចមកហើយ ។

ប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គ បានសំណូមពរសូមអោយ អាជ្ញាធរ ឬ រដ្ឋាភិបាលជួយមានវិធានការទប់ច្រាំងទន្លេដូចការទប់នៅភូមិកំពង់ឬស្សីកន្លងមកអោយពួកគាត់ផង ដើម្បីកុំអោយច្រាំងទន្លេបាក់បន្តទៅទៀត ដែលនឹងធ្វេីអោយប្រជាពលរដ្ឋអស់ដីស្រែចំការ និងដីលំនៅដ្ឋានពុំខាន ព្រោះពួកគាត់មិនមានលុយទិញដីគេរស់នៅកន្លែងផ្សេងទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here