មធ្យោបាយដ៏ល្អបំផុតដើម្បីចាប់ផ្តើម គឺត្រូវប្រមូលផ្តុំក្រុមការងាររបស់អ្នក ជាមួយគ្នាដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីឲ្យក្រុមការងារទាំងអស់ ត្រូវបានតម្រង់ទិសដៅដូចគ្នា។ សូមអនុវត្តតាមជំហានខាងក្រោមដើម្បីសិក្សាគោលដៅថ្មី ហើយដាក់បញ្ចូលគ្នានៅផែនការដ៏មានប្រសិទ្ឋភាពក្នុងការសម្រេចគោលដៅលក់របស់អ្នក។

កំណត់ខ្ទង់ថវិកាសម្រាប់ភាពជោគជ័យត្រូវប្រាកដថាអ្នកបានបែងចែកធនធានគ្រប់គ្រាន់ (មនុស្ស នឹងលុយ) ដើម្បីសម្រេចគោលដៅរបស់អ្នកសម្រាប់ឆ្នាំនេះ។ ទំហំនៃថវិកាទីផ្សាររបស់អ្នកក៏នឹងអាស្រ័យលើថាតើអ្នកមានលទ្ឋភាពវិនិយោគនឹងថាតើអ្នក ចង់បានលទ្ឋផលយ៉ាងឆាប់រហ័សប៉ុណ្ណា។ ប្រសិនបើអ្នកមានថវិការមិនគ្រប់គា្រន់ទេ អ្នកឹនងខកចិត្តដោយសារតែខ្វះលទ្ឋភាព ហើយក្រុមការងាររបស់អ្នកនឹងខកចិត្តដោយសារតែអសមត្ថភាពដើម្បីបំពេញការរំពឹងទុក។

ពិនិត្យឡើងវិញនឹងកំណត់ប្រវត្តិអតិថិជនរបស់អ្នកឲ្យបានច្បាស់លាស់កំណត់អត្តសញ្ញាណ លក្ខណៈអតិថិជនល្អៗរបស់អ្នកនឹងចំណុចដែលធ្វើឲ្យពួកគេទទួលបានផលចំណេញនឹងរីករាយក្នុងការធ្វើការជាមួយអ្នក។ ត្រូវប្រាកដថាទម្រង់ព័ត៌មានអតិថិជនរបស់អ្នកមានភាពត្រឹមត្រូវ និងបានធ្វើបច្ចុប្បន្នភាពឲ្យបានញឹកញាប់ដើម្បីឆ្លុះបញ្ចាំងពីប្រភេទនៃអតិថិជនដែលនឹងជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នក។

កត់ត្រាដំណើររបស់អ្នកអតិថិជន

នៅពេលដែលទម្រង់ព័ត៌មានអតិថិជនរបស់អ្នកត្រូវបានរៀបចំបានត្រឹមត្រូវ ចងក្រងដំណើរអតិថិជនរបស់អ្នកឲ្យបានត្រឹមត្រូវផងដែរ ពីព្រោះវាជាជំនួយឲ្យលោកអ្នកកំណត់យុទ្ឋសាស្ត្រទីផ្សារនឹងលក់បានត្រឹមត្រូវ។

រកឲ្យឃើញពីភាពខុសគ្នារបស់អ្នក៖ ត្រូវប្រាកដថាអ្នកមានភាពច្បាស់លាស់ អំពីអ្វីដែលធ្វើឲ្យអ្នកខុសពីដៃគូប្រកួតប្រជែងរបស់អ្នក។ ត្រូវនិយាយជាមួយអតិថិជនរបស់អ្នក ហើយស្វែងយល់ពីមូលហេតុដែលពួកគេជ្រើសរើសការធ្វើការជាមួយអ្នក ហើយមិនទិញពីដៃគូប្រកួតប្រជែងរបស់អ្នក។

ចំណាំ៖ នៅពេលដែលអ្នកបានបញ្ចប់ផែនការណ៍លក់រួចអ្នកត្រូវតែបែងចែកដូចតទៅនេះប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ ប្រចាំសប្តាហ៍ នឹងប្រចំាថ្ងៃ។ ការធ្វើដូចនេះក្រុមការងាររបស់អ្នកនឹងអាចមើលគោលដៅអាចសម្រេចបានគ្រប់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here