មិនសប្បាយមិនយកលុយ ស្អែកជួបគ្នា! ល្បែងជិះទូក គប់ទឹក គប់កំប្លោកល្បីខ្លាំងបំផុតក្នុង ឃុំប្រាសាទ ស្រុកស្អាង (មានវីដេអូ)

0
1042

(ឃុំប្រាសាទ)៖ ទិដ្ឋភាពលេងកម្សាន្តក្នុងថ្ងៃភ្ជុំបិណ្ឌនៅឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល ជិះទូកគប់ទឹក នឹងគប់កំប្លោកដាក់គ្នាមើលហើយក៏ចាប់អារម្មណ៍ដែរ។ ជារៀងរាល់ឆ្នាំបងប្អូនខ្មែរយើងជាពិសេសអ្នកមានស្រុកកំណើតនៅក្នុង ឃុំប្រាសាទស្រុកស្អាង តែងតែជិះទូកបើកលើផ្ទៃទឹកដោយម៉ាស៊ីនកាណូត លេងយ៉ាងសប្បាយក្អាកក្អាយ។ ការលេងល្បែងកម្សាន្តមួយនេះមានតាំងពីយូរណាស់មកហើយ ហើយយើងក៏មិនដឹងពីប្រភពណាមួយច្បាស់លាស់ដែរ ដែលបណ្តាលឲ្យកើតជាល្បែងកម្សាន្តនេះឡើងតែដូចយើងបានឃើញស្រាប់ហើយថា អ្នកស្រុកមួយនេះតែងតែលែងជិះទូកគប់កំបោ្លក នឹងទឹកដាក់គ្នា។

ឃុំប្រាសាទមួយនេះជាឃុំមួយដែលមានលក្ខណៈ ប្រាំមួយខែលេចទឹក នឹងប្រាំមួយខែទៀតគោក នារដូវខែវស្សា ទឹកឡើងមកប្រជាជនក្នុងឃុំមួយនេះប្រកបរបរនេសាទ នឹងចិញ្ចឹមស្រីឆ្នោរសម្រាប់លក់ នឹងរដូវប្រាំង ខែគោកប្រជាជននាំគ្នាដំាដំណាំ ធ្វើចំការដើម្បីទ្រទង់ជីវភាពរស់នៅប្រចាំថ្ងៃ។

យ៉ាងណាមិញយើងងាកមកចាប់អារម្មណ៍លើរូបភាពនឹងវីដេអូនៅលើផ្ទៃទឹកនៅក្នុងឃុំនេះវិញម្តង យើងសង្កេតឃើញថា យុវវ័យជាច្រើននាក់បាននាំគ្នាជិះទូកគប់ទឹកដាក់គ្នាយ៉ាងសប្បាយ ម្នាក់ៗពោរពេញដោយស្នាមញញឹម។ ល្បែងមួយនេះលែងសម្រាប់អ្នកដែលចេះហែលទឹកតែប៉ុណ្ណោះ បើអ្នកមិនចេះហែលទឹកគួរកុំលេងអីល្អជាង ព្រោះវាអាចលេចទូកនឹងអាចធ្វើឲ្យយើងលង់ទឹកស្លាប់បានបើមិនមានអ្នកជួយទាន់ពេល។

ដូច្នេះសូមបងប្អូនអ្នកលេងគួរតែមានការប្រុងប្រយត្ន័ខ្ពស់ក្នុងការលេង ដូចជាមានឩបករណ៍អាវពោង នឹងវត្ថុអ្វីដែលអាចធ្វើឲ្យបងប្អូនអណ្តែងលើផ្ទៃទឹកបានចាំលេងជៀសវាងមានរឿងកើតឡើងដោយមិនបានព្រៀងទុក។ សូមកុំឲ្យសប្បាយក្លាយជាទុក្ខ។ចង់ដឹងយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here