តាកែវ ៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ សហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយមន្ត្រីជំនាញជា ច្រេីន បានចុះត្រួតពិនិត្យមុខទំនិញដែលដាក់លក់នៅលើផ្សារតាកែវ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ ២០១៩ នេះ ដោយបានពិនិត្យរកឃើញក្រុមហ៊ុនអំបិល ចំនួន២ ដោយមិនបានដាក់បញ្ចូលនូវសាធាតុអ៊ីយ៉ូដ ដែលផ្ដល់សារសំខាន់ណាស់ដល់ការរីកលូតលាស់ រាងកាយបញ្ញាស្មារតី របស់កុមារ និងមនុស្សគ្រប់វ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល ខេត្តតាកែវ បានបញ្ជាក់ថា មន្ត្រីជំនាញកាំកុងត្រូល បានរកឃើញអំបិលដែលផលិតដោយក្រុុមហ៊ុន២ គឺ ក្រុមហ៊ុន ទា គីមហួរ និង ក្រុមហ៊ុន ឡូម៉ា មិនមាន ដាក់សាធាតុអ៊ីយ៉ូដនៅក្នុងអំបិលនោះទេ គឺបន្លំគុណភាព ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះមន្ត្រីជំនាញ បានធ្វេីការណែនាំដល់បងប្អូន អាជីវករដែលមានដាក់លក់អំបិលទាំង ២ក្រុមហ៊ុននេះ ដោយមិនត្រូវយកអំបិលក្លែងបន្លំគុណភាព យកមកដាក់លក់នៅលេីទីផ្សារដូចនេះឡេីយ ព្រោះធ្វេីឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបានបញ្ជាក់ថា ប្រសិនបើការចុះពិនិត្យ លើកក្រោយ ក្រុមហ៊ុនទាំង២ ខាងលើមិនព្រមកែប្រែ នោះទេ គឺជំនាញនឹងរឹបអូសអំបិលទាំងអស់ ដែលក្រុម អាជីវករកំពុងដាក់លក់តែម្ដង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានបន្តធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករ ដែលដា់លក់ទំនិញនៅលើទីផ្សារទាំងអស់ត្រូវតែលក់ទំនិញ ដែលគ្មានដាក់សារធាតុគីមី ដែលនាំឲ្យ ប៉ះពាល់ សុខភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងប្អូន ប្រជាពលរដ្ឋ ជាពិសេស ការលក់អំបិល ត្រូវតែអំបិល ដែលមានសាធាតុអ៊ីយ៉ូដ ព្រោះការប្រើប្រាស់ អំបិលដែលគ្មានជាតិអ៊ីយ៉ូដវានឹង ធ្វើឲ្យអ្នកប្រើប្រាស់ពក-ក និង មិនមានការរីកលូតលាស់ ដល់បញ្ញាស្មារតី របស់មនុស្ស ជាពិសេស រូបរាងកាយរបស់កុមារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

បើយោងតាមការបញ្ជាក់ពីលោក ប៉ោ លាងគង់ បាន ឲ ដឹងថា នៅក្នុងការចុះត្រួតពិនិត្យ ទំនិញដែលដាក់ លក់ លើទីផ្សារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រៅតែពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំបិលរបស់ក្រុមហ៊ុនទាំង២ ខាងលេីនេះ ដែលមន្ត្រីជំនាញរកឃើញមិនមានសារធាតុអ៊ីយ៉ូដ ក្រៅពីនេះ ទំនិញហូបចុក និងគ្រឿងកំប៉ុង ដែលដាក់លក់លើទីផ្សារ មន្ត្រីជំនាញរកមិនមិនឃើញមានសារធាតុគីមី ទំនិញហួសកាលបរិច្ឆេទ ឬខូចគុណភាព នោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

លោកប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ចំពោះការរកមិនឃើញទំនិញដែលមានផ្ទុកសារធាតុគីមី និង ទំនិញហួសកាលបរិឆ្ឆេទខូចគុណភាព នេះអាចបានបង្ហាញថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងប្អូនអាជីវករ មួយចំនួនធំ កាន់តែមានការយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងបានចូលរួមកាត់បន្ថយអាត្រាភាព ក្រីក្ររបស់ប្រជាជនបានមួយផ្នែកធំ។ 

ចំពោះករណីនេះ ប្រជាពលរដ្ឋងឿងឆ្ងល់ថា បេីមន្រ្តីជំនាញរកឃេីញថាក្រុមហ៊ុនទាំង២នេះ ផលិតអំបិលកែងបន្លំគុណភាពហេីយ ហេតុអ្វីមិននាំកម្លាំងចុះទប់ស្កាត់នៅទីតាំងផលិតរបស់ក្រុមហ៊ុន? បេីគ្រាន់តែមកណែនាំអាជីវករ គាត់ធ្វេីម៉េចនឹងដឹងថាក្លែងក្លាយ ឬអត់?  ឬចាំលោកមន្រ្តីជំនាញចុះមកពិនិត្យតាមទីផ្ដាតទៀត?  ហេីយតេីម្ចាស់ក្រុមហ៊ុនផលិតអំបិលក្លែងក្លាយទាំងនោះនឹងត្រូវផ្តន្ទាទោសអត់?  ឬគ្រាន់តែណែនាំសិន? 

LEAVE A REPLY

Please enter your comment!
Please enter your name here