មានលុយ ៣០០០ ដុល្លារគួរទិញដីឬក៏បើកមុខរបររកស៊ី

0
875

នៅពេលដែលអ្នកមានលុយក្នុងកុងធនាគាឬក៏នៅក្នុងកាបូបលុយរបស់អ្នក អ្នកនឹងគិតលើលុយនោះតើគួរយកវាទិញអី ធ្វើអ្វីដែលអ្នកចង់បាននឹងជាតម្រូវការរបស់អ្នកតើត្រូវទេ? បើអ្នកយកលុយទាំងនោះដែលអ្នកមានទៅទិញរបស់ដែលមិនអាចបង្កើតប្រាក់ចំណូលមកឲ្យអ្នកវិញនោះវានឹងត្រូវចំណាយអស់ទទេៗ ហើយអ្នកត្រូវធ្វើការរកប្រាក់យ៉ាងលំបាកនឹងត្រូវសន្សំជាច្រើនខែទៀតទើបអ្នកមានលុយ។

ផ្ទុយទៅវិញបើអ្នកមានដើមទុនខ្លះមានលុយ មានទាំងចំណេះដឹង អ្នកគួរតែគិតលើការវិនិយោគដើម្បីបង្កើនប្រាក់ចំណូលរបស់វិញទើបធ្វើឲ្យអ្នករីកចម្រើនហើយមានគំនិតរកស៊ីជាងមុន ជាជាងយកលុយចំណាយលើសម្ភារៈនិយម ឬក៏របស់ដែលមិនចាំបាច់ ធ្វើឲ្យអ្នកបាត់បង់នៅប្រាក់ចំណូល។

ប៉ុន្តែមុននឹងអ្នកសម្រេចចិត្តក្នុងការវិនិយោគអ្នកត្រូវតែមានចំណេះដឹងខ្លះៗទាក់ទងទៅនឹងអ្វិដែលអ្នកចង់ដាក់ទុនវិនិយោគទាំងអស់នោះ។ បច្ចុប្បន្ននេះអ្វីដែលមនុស្សគ្រប់គ្នាជាពិសេសអ្នកដែលមានប្រាក់ចំណូលក្រោម ៥០០ ដុល្លារ អ្នកទាំងអស់នោះបានយកលុយរបស់ពួកគេវិនិយោគទៅលើការទិញដីទុកយកចំណេញទៅថ្ងៃមុខ។

ប្រសិនបើអ្នកមានលុយ៣០០០ដុល្លារតើអ្នកគួរយកទិញដីទុកយកចំណេញទៅថ្ងៃមុខ ឬក៏យកទៅបើកមុខរបស់តូចមួយដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកបន្ថែម? អ្នកអាចសួរមនុស្សទាំងពីរប្រភេទនេះមើល ហើយអ្នកស្តាប់ពួកគេនិយាយឲ្យយោគបល់អ្នក បើអ្នកសួរអ្នកបើកមុខរបររកស៊ី គេនឹងប្រាប់អ្នកថា អ្នកគួរតែចេញរកស៊ី ព្រោះការចេញរកស៊ីធ្វើឲ្យអ្នកឆ្លាតជាងមុន ហើយអ្នកអាចនឹងរីកចម្រើនទៅថ្ងៃមុខបានដោយការពង្រីកខ្លួនពីតូចទៅធំ។ ប៉ុន្តែក្នុងការបើកអាជីវកម្មមួយអ្នកត្រូវគិតលើការខាតនឹងចំណេញផងមិនប្រាកដថាឲ្យតែចេញរកស៊ីជោគជ័យឬក៏អាចទទួលបានផលចំណេញទាំងអស់នោះទេបើអ្នកគ្មានបទពិសោធគ្រប់គ្រាន់នោះអ្នកនឹងអាចដួលរលំក៏ថាបាន។

ដោយឡែកបើអ្នកមានលុយ ៣០០០ ដុល្លារដូចគ្នាហើយទៅសួរយោបល់ពីអ្នកលក់អចលនទ្រព្យនោះពួកគេនឹងប្រាប់អ្នកឲ្យទិញដីទុកជាមិនខាន ដោយអ្នកអាចបង់លុយមុនមួយចំនួនខ្លះឬក៏អាចធ្វើការបង់រំលួសសុទ្ឋដោយគ្មានគិតការប្រាក់។ ហើយការទិញដីទុកបើអ្នកទិញដីចំកន្លែងដែលមានគម្រោងធំៗអភិវឌ្ឍន៍នោះអ្នកនឹងអាចទទួលបានផលចំណេញទេ្វដងនៃលុយដែលអ្នកបានវិនិយោគ។

ភាគច្រើនយើងសង្កេតឃើញថាអ្នកលក់អចលនទ្រព្យមួយចំនួនបានអូសទាញយើងឲ្យទិញគឺដើម្បីតែផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះគឺបើគេលក់បានគេបាន commission ជាលុយចូលក្នុងហោរប៉ាវរបស់គេ។ ព័ត៌មានដែលភ្នាក់ងារលក់អចលនទ្រព្យទាំងនោះយកមកប្រាប់យើង គឺបានលើកឡើងតែពីប្រាក់ចំណេញដល់យើង នឹងគម្រោងអភិវឌ្ឍនៅទីតាំងរបស់ពួកគេ ពួកគេព្យាយាមនិយាយអួតផលិតផលរបស់គេ ដែលក្នុងនោះក៏មានទាំងព័ត៌មានពិតនឹងមិនពិតទាក់ទងទៅនឹងការអភិវឌ្ឍន៍នៅតំបន់នោះ។

ដូច្នេះមុននឹងអ្នកសម្រេចចិត្តក្នុងការទិញដីអ្នកត្រូវតែប្រមូលព័ត៌មាននឹងក្តោបឳកាសក្នុងការវនិយោគឲ្យបានល្អមុននឹងអ្នកសម្រេចចិត្តថាទិញ។ ម្យ៉ាងវិញទៀតការទិញដីវានឹងទទួលបានផលិតចំណេញមកវិញច្រើនហួសពីការរំពឹងគិតរបស់អ្នកបើអ្នកទិញត្រូវ ហើយចំកន្លែងដែលគេពិតជាមានការអភិវឌ្ឍលឿន។ ម៉្យាងវិញទៀតបើអ្នកទិញដីទុកទោះបីជាវាមិនទាន់ឡើងថ្លៃលឿនក៏ដោយក៏អ្នកគ្មានអ្វីដែលខាត់បង់ឡើយព្រោះដីវានៅតែជាដី ។ មនុស្សមានកំណើនកើនឡើងជាប្រចាំ តែដីមិនអាចកើនឡើងឬក៏ពង្រីកខ្លួនបានទេ បើអ្នកហ៊ានសម្រេចចិត្តទិញដីពីពេលនេះទុកឥលូវវាជាការល្អហើយអាកាសឳក្លាយជាអ្នកមានបានទៅថ្ងៃមុខក៏ខ្ពស់ដែរ។

ទាំងនេះវាគ្រាន់តែជាការយល់ឃើញនឹងជាគំនិតមួយជ្រុងសម្រាប់បងប្អូនដែលមានលុយមួយចំនួនមិនដឹងគិតយកវាទៅប្រើក្នុងផ្លូវណាដែលអាចចំណេញហើយគ្មានហានិភ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here