ចង់មានចង់បាន តែមិនផ្តោតលើរឿងរកលុយកុំសង្ឃឹមថាមានឲ្យសោះ

0
847

ធ្លាប់តែឮគេនិយាយថា ចូរស្អប់ពាក្យ ថាក្រតែកុំស្អប់អ្នកក្រអី! គ្មានអ្នកណាគេចង់ក្រនោះទេ ហើយក៏គ្មាននរណាចង់រស់នៅឲ្យគេមើលងាយនោះដែរ។ យើងម្នាក់ៗតែងចង់មានបាន មានឈ្មោះល្បីក្នុងសង្គម ធ្វើអំពើល្អៗក្នុងសង្គម ជួយអ្នកក្រីក្រ យើងម្នាក់ៗមានក្តីស្រមៃរៀងៗខ្លួន។ សំណួរសួរថាតើពេលនេះអ្នកបានសម្រេចវាហើយឬនៅ?

អ្នកខ្លះចង់មាន ចង់ចេះដឹង ចង់មានអ្វីៗគ្រប់បែបយ៉ាងក្នុងខ្សែជីវិតរស់នៅរបស់ពួកគេ តែការតាំងចិត្តការគិតរបស់គេបានត្រឹមតែគិត បានតែនិយាយឲ្យធូរពោះ។ អ្នកខ្លះចង់មានលុយចាយច្រើន តែមិនគិតផ្តោតលើវិធីធ្វើម៉េចទើបអាចរកលុយឲ្យបានច្រើន តើមុខរបរអ្វីធ្វើអ្វីទើបមានលុយចូលក្នុងហោរប៉ាវ ចង់មានលុយ ចង់រកលុយឲ្យបានច្រើន តែបែរជាធ្វើរឿងផ្សេងដែលមិនទាក់ទងនឹងលុយ។

អ្នកខ្លះចង់បានរាងស្អាតមានសាច់ដុំតែខ្ចិលហាត់ប្រាណ បើអ្នកគិតអ្វីហើយធ្វើសកម្មភាពបញ្ចេញកម្លាំងក្នុងការធ្វើវានោះអ្នកនឹងអាចទទួលបានលទ្ឋផលពីការធ្វើរបស់អ្នក បើទោះបីជាពេលខ្លះវាមិនបានដូចអ្វីដែលអ្នកគិតប៉ង ក៏វាអាចបានខ្លះពីអ្វីដែលអ្នកបានដាក់ចិត្តដាក់កាយធ្វើវាដែរ។ តែបើអ្នកបានត្រឹមតែគិត ហើយចោល មិនបញ្ចេញសកម្មភាព អ្នកក៏មិនអាចមានលទ្ឋផលដែរ។

សរុបមកវិញបើអ្នកចង់បានលុយអ្នកត្រូវតែគិតពីរឿងលុយ គិតពីការងារ ឬសកម្មភាពណាដែលធ្វើឲ្យអ្នកចំនេញនៅលុយ។ បើចង់បានរាងស្រស់ស្អាត អ្នកត្រូវគិតពីការហាត់ប្រាណឲ្យបានទៀងទាត់ មិនមែនអ្នកចង់បានលុយ តែបែរជាធ្វើសកម្មភាពខាតពេលវេលា នឹងស្មាតហ្វូន អូសចុះអូសឡើង ឬជួបជុំគ្នាផឹកស៊ីអស់តែលុយនោះទេ។

បើអ្នកមិនគិតពីលុយពីពេលនេះទេកុំសង្ឃឹមថាអ្នកនឹងអាចមានបានទៅថ្ងៃខាងមុខនោះ មិនត្រឹមតែអ្នកដែលពិបាកនោះទេសមាជិកគ្រួសាររបស់អ្នកក៏ពិបាកដែល ប្រសិនបើអ្នកគ្មានសមត្ថភាពរកលុយឲ្យបានគ្រប់គ្រាន់ក្នុងការចាយវាយនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here