សូមជួយគំាទ្រឲ្យបានកុះករផងបងប្អូនអើយ! ដើម្បីលើកទឹកចិត្តការដាំដំណាំបែបធម្មជាតិក្នុងស្រុកឲ្យបានច្រើនឡើង

0
1305

(កសិកម្ម)៖ សម្រាប់ប្រិយមិត្តនឹងបងប្អូនខ្មែរយើងជាពិសេស អ្នកដែលនិយមហូបបន្លែធម្មជាតិគឺជាអ្នកគំាទ្រយ៉ាងសំខាន់បំផុតក្នុងការធ្វើអោយដំណំាដែលដំាដោយដៃប្រជាកសិករខ្មែរអាចមានទីផ្សារបានព្រោះត្រូវការអ្នកទិញ ។ កាលណាមានទីផ្សារពួកគាត់មានទឹកចិត្តក្នុងការដំាដុះនិងកាត់បន្ថយចំនាកស្រុកទៅធ្វើការនៅស្រុកក្រៅ។

ដោយឡែកថ្មីៗនេះរូបភាពជាច្រើនសន្លឹកបានបង្ហោះចូលក្នុងបណ្តាញទំនាក់ទំនងសង្គមបានបង្ហាញពីការដំាដុះបន្លែធម្មជាតិដោយប្រើជាតិធម្មជាតិសុទ្ធសាធដែលជាស្នាដៃប្រជាកសិករខ្មែររបស់យើង ។ ដូចនេះសូមបងប្អូនមេត្តាជួយគំាទ្រពួកគាត់ផងដើម្បីអោយគាត់មានទឹកចិត្តក្នុងការដំាបន្ត។ ប៉ុន្តែអ្នកបង្ហោះរូបភាពទំាងនេះមិនបានបញ្ចាក់ពីទីតាំងនិងកន្លែងនៃការដំាបន្លែធម្មជាតិនេះទេ ។បើបងប្អូនបានដឹងមេត្តាជួយប្រាប់ផងចុះ?

បច្ចុប្បន្ននេះយើងសង្កេតឃើញថាមានបន្លែជាច្រើនប្រភេទបាននាំចូលមកក្នុងស្រុកយើងដោយភាគច្រើនបន្លែទាំងអស់នោះវាបានផ្ទុកនៅសារធាតុគីមី ដែលធ្វើឲ្យអ្នកបរិភោគមានបញ្ហាសុខភាព។ ដើម្បីចូលរួមកាត់បន្ថយបញ្ហាបន្លែដែលមានសារធាតុគីមី សូមបងប្អូនខ្មែរយើងជួយគាំទ្រផលិតផលខ្មែរ ដែលដាំដោយកូនខ្មែរយើងផ្ទាល់ដៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here