ព្រះសង្ឃ ៣៥អង្គ ក្នុងវត្តគិរីធម្មរាជ កំពុងខ្វះចង្ហាន់ ក្នុងរដូវភ្ជុំបិណ្ឌ ខណៈវត្តដទៃកំពុងសម្បូរចង្ហាន់

0
1219

កំពុងឆ្នាំង៖ វត្តដ៏កំសត់មួយនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានព្រះសង្ឃគង់នៅចំនួន ៣៥អង្គ កំពុងខ្វះចង្ហាន់យ៉ាងខ្លាំង ខណៈវត្តដទៃផ្សេងទៀតក្នុងប្រទេសកម្ពុជា កំពុងសម្បូរចង្ហាន់ហូរហៀរ នារដូវបុណ្យភ្ជុំបិណ្យនេះ ចាប់ពីវេនដាក់បិណ្ឌថ្ងៃទីមួយ។ ដោយឃើញភាពខ្វះខាតក្នុងវត្ត និងក្តីអាណិតអាសូរដល់សង្ឃនេនតូចៗ ចំនួន៣៥អង្គ ព្រះតេជគុណព្រះនាម ព្រះមហា ហឿម សុវណ្ណារ៉ា ចៅអធិការវត្តគិរីធម្មរាជ ក៏បានធ្វើការថតឡាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook) នូវទិដ្ឋភាព ក៏ដូចជារូបភាពជាក់ស្តែងអំពីកង្វះខាតចង្ហាន់យ៉ាងខ្លាំង និយាយរួមគឺមានតែម្ហូបមួយមុខប៉ុណ្ណោះ ហើយជាម្ហូបទិញគេទៀតសម្រាប់ឲ្យព្រះសង្ឃឆាន់ក្នុងរូបភាពស្ងប់ស្ងាត់យ៉ាងកំសត់ខ្លោចផ្សារ ហេតុដូច្នេះហើយ ទើបព្រះអង្គក្នុងនាមជាចៅអធិការវត្ត បានដង្ហើយសូមជំនួយដល់ពុទ្ធបរិសទ្ធទាំងក្នុង និងក្រៅប្រទេស មេត្តាជួយបិណ្ឌបាត្រដល់ព្រះសង្ឃវត្តនេះ ក្នុងរដូវកាលបិណ្ឌភ្ជុំ តាមសទ្ធាជ្រះថ្លារៀងៗខ្លួនផង។

នៅក្នុងហ្វេសប៊ុករបស់ព្រះតេជគុណ បានមានសង្ឃដីការរៀបរាប់យ៉ាងកំសត់ថា “គួរអោយអាណិតវត្តគិរីធម្មរាជណាស់ កាន់បិណ្ឌគ្មានញោមៗមកទេ ឆ្នាំមុនក៏ចឹង ឆ្នាំនេះក៏ចឹង។ ព្រះតេជគុណ បាន ឲ្យដឹងទៀតថា វត្តនេះ មិនមានវេនដូចវត្តផ្សេងៗទៀតទេ ហើយព្រះសង្ឃដែលលោកគង់នៅវត្តនោះ មានចំនួន ៣៥ព្រះអង្គ និងគណកម្មការ៣ ទៅ៤នាក់ ប៉ុណ្ណោះ។ ដោយឡែកក៏មានបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក តៗគ្នា និងបង្ហាញការអាណិតអាសូរ យ៉ាងខ្លាំង ព្រោះថាមិនដឹងជាព្រះសង្ឃលោកនឹងបានអ្វីឆាន់ទេ បើគ្មានពុទ្ធបរិស័ទទៅវត្តអញ្ចឹងនោះ។

សូមបញ្ជាក់ថា៖ វត្តគិរីធម្មរាជ ហៅវត្តភ្នំតារូងគិរី ក្នុងភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុក រលាប្អៀ ខេត្កំពង់ឆ្នាំង។ លេខទូរស័ព្ទរបស់ព្រះចៅអថិការវត្ត 011444418/086444418 ។

ចង់ជ្រាបច្បាស់សូមចូលមើលវីដេអូខាងក្រោមនេះ៖

គួរអោយអាណិតវត្តគិរីធម្មរាជណាស់ កាន់បិណ្ឌគ្មានញោមៗមកទេ ឆ្នាំមុនក៏ចឹង ឆ្នាំនេះក៏ចឹង វត្តគិរីធម្មរាជ ភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀ ខេត្កំពង់ឆ្នាំង011444418/086444418😭😭😭😭😭14.09.2019😭😭😭😭😭😭

Gepostet von ព្រះមហា ហឿម សុវណ្ណារ៉ា វត្តគិរីធម្មរាជ am Freitag, 13. September 2019

LEAVE A REPLY

Please enter your comment!
Please enter your name here