វិធីរកទីតាំង នឹងសម្រាប់ធ្វើការិយាល័យ

0
633

យល់ដឹង៖ ទីតាំងគឺជារឿងសំខាន់បំផុតក្នុងការរកទីកន្លែងល្អៗដើម្បីសាងសង់ការិយាល័យ។ ការធ្វើដំណើរទៅប្រជុំ ការដឹកជញ្ចូនទំនិញ ការផ្តល់សេវាកម្មនឹងការទាក់ទាញអតិថិជនអាចក្លាយជារឿងពិបាកបើអ្នកនៅក្នុងទីតាំងមិនល្អ។ ដូច្នេះទាំងអ្នក ទាំងអតិថិជន និងបុគ្គលិករបស់អ្នកគួរតែមានសេចក្តីសុខនិងធ្វើការបានល្អនៅកន្លែងនោះ។

ការកាត់បន្ថយថ្លៃចាយវាយនិងការជ្រើសរើសទីតាំងមិនល្អមកធ្វើជាការិយាល័យគឺជាវិធីបំផ្លាញធុរកិច្ចរបស់អ្នកយ៉ាងឆាប់រហ័សបំផុត។ សាកគិតពីទីតាំងដែលអ្នកចង់បានហើយគួរតែធំទូលាយសម្រាប់ទៅថ្ងៃមុខអ្នកចង់ពង្រីកវាឲ្យធំជាងនេះដោយអ្នកមិនចាំបាច់រើទៅកន្លែងថ្មី។ បើអ្នករកន្លែងទំនេរនៅជុំវិញនោះទីតាំងដែលអ្នកត្រូវការនោះវានឹងអាចសាងប្រាក់ចំណូលឲ្យអ្នកបាននៅថ្ងៃខាងមុខ ដោយអ្នកអាចនឹងត្រូវចំណាយពេលរៀបចំផែនការបន្តិចប៉ុន្តែវានឹងផ្តល់ល្អចំពោះចំណូលនឹងអាជីពរបស់អ្នកយ៉ាងពិតប្រាកដ។

ការនាំមុខអ្នកដទៃគឺជាតំណែងដ៏ល្អបំផុត។ រឿងសំខាន់មួយទៀតគឺ អ្នកគួររកកន្លែងធ្វើការិយាល័យនៅក្នុងការអគារដែលមានការថែទាំល្អនិងមានការគ្រប់គ្រងល្អ។ ចូរត្រួតពិនិត្យមើលថាម្ចាស់ទីតាំងនោះធ្លាប់ខូចឈ្មោះដោយសារមិនព្រមជួសជុលម៉ាស៊ីនត្រជាក់របស់អគារដែរឬទេ? តើជណ្តើរយន្តដំណើរការល្អដែរឬទេ? តើមានការសម្អាតចិត្តបានល្អដែរឬទេ? មានអនាម័យដែរឬទេ? ខ្ញុំមិនដែលឃើញអ្នកណាចង់ធ្វើការនៅក្នុងអគារដែលមិនស្អាត និងគ្មានផាសុខភាពនោះទេនឹងមិនគួរឲ្យចង់រស់នៅឡើយបើទោះជាគេត្រូវចូលធ្វើការឬចូលទៅទំនាក់ទំនងការងារក៏ដោយ។

ទីតាំងកន្លែងធ្វើការនឹងទិដ្ឋភាពរួមសុទ្ឋតែសំខាន់ប្រហាក់ប្រហែលនឹងផ្ទះរបស់អ្នកដែរ។ ហើយបើអ្នកពីចារណាឲ្យបានល្អិតល្អន់នោះ អ្នកនឹងអរគុណខ្លួនឯងដែលបានជ្រើសរើសទីនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here