មានដោយវិធីធ្វើអាជីវកម្មអចលនទ្រព្យដោយមិនបាច់ប្រើលុយ

0
715

គ្រាន់តែឈានដើរលើមហាវិថី ដោយការកប្រាក់ចំណូលប្រចាំមិនគ្រប់គ្រាន់ទេ ប្រសិនបើយើងចង់ធ្វើជាអ្នកមាន។​​ ទើបការសាងនៅផ្លូវកាត់ ឬជណ្តើរទៅកាន់ដួងតារារបស់មនុស្សជាច្រើនបានផ្តើមចុះទន់ធ្វើជំនួញ នឹងចុះទន់លើទ្រព្យសម្បតិ្តដើម្បីបន្ថែមប្រាក់ចំណូលដែលមានឲ្យច្រើនឡើង មិនថានោះជាភាគហ៊ុន មាស សាំង បណ្ណបំណុលជាដើម។

តែបើការវិនិយោគទុនលើអចលនទ្រព្យ ជាការវិនិយោគទុនមួយក្នុងចិត្តរបស់មនុស្សជាច្រើន ព្រោះការវិនិយោគទុន ដែលមានការប្រថុយទាប ហើយអាចសាងភាពមានបានយ៉ាងគង់វង្សបានងាយជាងនៅពេលប្រៀធៀបជាមួយនឹងការវិនិយោគទុនដទៃទៀត។

ទោះបីជាអចលនទ្រព្យជាការវិនិយោគទុន ដែលមានមន្តស្នេហ៍អូសទាញក៏ដោយ តែជាក់ស្តែងបែរជាមានតែអ្នកលេង ឬអ្នកវិនិយោគទុនជើងចាស់ប៉ុណ្ណោះនៅលើវិថីមួយនេះ។ ឯការគ្រប់គ្រងអចលនទ្រព្យគ្រាន់តែជាក្តីស្រមៃរបស់បុគ្គលិកស៊ីប្រាក់ខែតែប៉ុណ្ណោះ។ ដោយសារតែមនុស្សយល់ច្រឡំថា ការវិនិយោគទុនលើអចលនទ្រព្យត្រូវប្រើលុយវិនិយោគច្រើនមហាសាល។

ការវិនិយោគទុនលើអចលនទ្រព្យតាមពិតទៅមិនចាំបាច់ប្រើលុយសូម្បីតែមួយរៀល ថែមទាំងជាការវិនិយោគ ដែលគួរតែចាប់ផ្តើមឲ្យឆាប់បំផុតដើម្បីសាងនៅឳកាសនៃភាពមានបានឲ្យឆាប់រហ័ស។ ជំហានដំបូងប្រសិនបើយើងចង់មានបានដោយអចលនទ្រព្យយើងត្រូវកាត់នៅគំនិត​និងការខ្វាយខ្វល់រឿងលុយសម្រាប់ចុះទុនចេញឲ្យអស់ព្រោះការចាប់ផ្តើមសាងវិថីនៃភាពមានបានដោយគិតដល់ការរកលុយមកចុះទុនមករកមើលអចលនទ្រព្យល្អៗនោះជាការយល់ខុសខ្លាំងបំផុត។

ការគិតនឹងការជឿខាងដើមអ្នកត្រូវផ្លាស់ប្តូរពីចាំឲ្យមានលុយសម្រាប់ចុះទុនសិន ទៅជា យើងត្រូវសិក្សាពីអចលនទ្រព្យជាមុនសិនទើបមានលុយ។ ព្រោះប្រសិនបើយើងគ្មានចំណេះដឹងពីអចលនទ្រព្យ​ឬមានមិនគ្រប់គ្រាន់យើងនឹងមិនចង់គិត ចង់វិនិយោគទុននោះទេ។

ឯការដែលយើងគិតថាចាំមានលុយសិនទើបសិក្សារឿងការវិនិយោគទុននោះ យើងភ្លេចទៅហើយថាខណៈពេលយើងរង់ចាំ ប្រាក់ខែរបស់យើងក៏នឹងត្រូវចាយអស់ក្នុងមួយថ្ងៃៗរួមជាមួយនឹងការបង់រំលួសផ្ទះនឹងឡានក្នុងមួយខែៗធ្វើឲ្យលុយដែលយើងគិតថានឹងប្រើក្នុងការវិនិយោគកាន់តែតិចទៅថែមទៀត។ ទីបំផុតការវិនិយោគទុនមិនអាចចាប់ផ្តើមបាន ហើយការសិក្សារកចំណេះដឹងនឹងការយល់ពីអចលនទ្រព្យនឹងគ្មានថ្ងៃអាចកើតឡើងដូចគ្នាដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here