អ្នកចេញរកស៊ីអចលនទ្រព្យជំនាន់ក្រោយ គួរ​តែដឹងពីប៉ុន្មានចំណុចនេះ

0
925

បច្ចុប្បន្ននេះវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាបានបង្ហាញអោយឃើញពីការវិវឌ្ឍន៍នៃសេដ្ឋកិច្ច ។ ស្របនិងកំណើនសេដ្ឋកិច្ចនេះយើងឃើញមានវិស័យផ្សេងៗជាច្រើនទៀតក៏មានសន្ទុះកើនឡើង ជាពិសេសគឺវិស័យអចលនទ្រព្យដែលមានសក្តានុពលខ្លាំងជាងគេ ។ អ្នកវិនិយោគវិស័យអចលនទ្រព្យក្នុងស្រុកមានចំនួនច្រើនឡើងៗគួរអោយកត់សំគាល់ ដែលធ្វើអោយវិស័យអចលនទ្រព្យមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន ។ ដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យមួយនេះបានអ្នកត្រូវតែដឹងពីប៉ុន្មានចំណុចខាងក្រោមនេះជាមុនសិន។

១. ផ្លាស់ប្តូរបទពិសោធន៍៖អ្នកអភិវឌ្ឍន៍គម្រោងខុនដូក្នុងស្រុកមានឱកាសស្វែងយល់ពីអ្នកអភិវឌ្ឃន៍បរទេស ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា។ ជាពិសេសគឺខ្មែរយើងរៀនបានច្រើនពីអ្នកវិនិយោគប្រទេសជឿនលឿនជាងយើង ដែលគេបានដើរមុនយើង បច្ចេកទេសសាងសង់មានគុណភាពល្អជាងយើង ។

២. បង្កើនចំណេះដឹង៖ ចំណេះដឹងនឹងការប្រមូលព័ត៌មានពិតជារឿងដែលសំខាន់នឹងចាំបាច់សម្រាប់អ្នកចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ។ ការដែលធ្វើអោយចំណេះដឹងយើងមានការយល់ដឹងជាក់ច្បាស់ វាបានធ្វើឲ្យយើងមានទំនុកចិត្តក្នុងការធ្វើបូកជាមួយនឹងពិសោធន៍ច្បាស់លាស់ទៀតនោះហាក់ដូចជាយើងមានអាវុធដ៏មុតស្រួចនៅក្នុងដៃអញ្ចឹង។

៣. ត្រូវចេះរៀបចំផែនការច្បាស់៖ បើអ្នកចង់ជោគជ័យអ្នកត្រូវតែមានផែនការច្បាស់លាស់ ព្រោះមុនធ្វើការវិនិយោគលើគម្រោងណាមួយគេបានធ្វើការសិក្សាជាក់ច្បាស់ លើផលប៉ះពាល់ និងហានិភ័យផ្សេងៗដែលកើតមានឡើង ។ ហើយជាពិសេសការធ្វើការដោយមានផែនការវាធ្វើឲ្យឳកាសនៃភាពជោគជ័យរបស់យើងមានអត្រាខ្ពស់។

LEAVE A REPLY

Please enter your comment!
Please enter your name here