~
នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ គេឃើញម្ចាស់ឆ្កែ ពូជ ហាស្គី (Husky) នៅខេត្តកំពត បានធ្វើការ Live រៀបរាប់ទំាងទឹកភ្នែកសស្រាក់ ក្រោយដឹងថា ឆ្កែរបស់ខ្លួន ចំនួន៣ នាក់ ត្រូវបានគេសម្លាប់ យកទៅធ្វើជាអាហារ។
~
~
~
ម្ចាស់ឆ្កែ បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុកឈ្មោះ “សំអាងការ ស្រីម៉ៅមង្គល” ថា “កូនអើយ កូនទៅចោលម្តាយហើយ ទាំងកូន ម្នាក់ ទាំង ចៅ ជាតិនេះកូន រស់ជាមួយម៉ែ ត្រឹមពេលខ្លះ ណាស់ ជាតិក្រោយសូមជាមនុស្សរស់ក្បែរម៉ែរហូតណាកូន ម្តាយ ម៉ែទទួលយកមិនបានទេ”។
~
~
នៅក្នុងនោះគណនីហ្វេសប៊ុកដដែលខាងលើបានបញ្ជាក់បន្ថែមទៀតថា “កូនខ្ញុំ ស្លាប់ 3 នាក់ មេម្នាក់ ឈ្មោះ HaTaRi ពោះ ធំ 1 ខែ និងកូន 2 ទៀត ដូឌឺ និង ឌូឌូ”។ មិនទាន់ដាច់អាល័យ ម្ចាស់ឆ្កែ បង្ហូរទឹកភ្នែក រួចប្រាប់ថា “សូមដួងវិញ្ញាណកូនចាប់ជាតិថ្មីជាមនុស្ស ប៉ានឹងរងចាំ ការត្រលប់របស់កូនទាំង3 វិញ HaTaRi DuDi DuDu”។
~
តើប្រិយមិត្តយល់ឃើញយ៉ាងណាសូមបញ្ចេញមតិខាងក្រោមនេះ!
~
~
~
~
~
~
~
~
~
~