Sunday, January 29, 2023
Google search engine
HomeUncategorizedក្រុម​តារា​កំប្លែង​ពូ​ណុ​យ នាយ​ណ​ម ក្តោប​បាន​ឱកាស​សម្តែង​ច្រើន ដោយសារ​មូលហេតុ​មួយ

ក្រុម​តារា​កំប្លែង​ពូ​ណុ​យ នាយ​ណ​ម ក្តោប​បាន​ឱកាស​សម្តែង​ច្រើន ដោយសារ​មូលហេតុ​មួយ

ភ្នំពេញ ៖ និយាយ​ដល់​ឈ្មោះ ពូ​ណុ​យ ពូ​ណ​ម និង​នាយ​ស្ពៃ បងប្អូន​ប្រិ​យ​មិត្ត​ច្បាស់​ជា​បាន​ស្គាល់​ច្បាស់​ហើយ​ថា ក្រុម​គាត់​តែងតែ​បង្កើត​នូវ​សំណើច​គ្រប់​រសជាតិ​ជូន​ប្រិ​យ​មិត្ត​អ្នក​ទស្សនា​។ អ្វី​ដែល​កាន់តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នេះ មួយ​រយៈពេល​ចុង​ក្រោយ គេ​សង្កេត​ឃើញ​ថា ក្រុម​តារា​កំប្លែង​នេះ​កាន់តែ​មាន​យីអ៊ុន​ឡើង​ខ្លាំង​ៗ ដោយ​ក្តោប​បាន​ការងារ​សម្តែង​កាន់តែ​ច្រើន ជា​ពិសេស​នៅ​កម្មវិធី​របស់​បណ្តា​ស្ថានីយទូរទស្សន៍​ល្បី​នៅ​កម្ពុជា​ផង​ដែរ​។

ជា​ពិសេស​នោះ គឺ​ពូ ណុ​យ ដែល​មានឈ្មោះ​ពិត បណ្ណ សំណាង ហាក់​ទទួល​ការងារ​សម្តែង​តាម​ស្ថានីយទូរទស្សន៍​ជា​ច្រើន មិន​ថា​ការ​សម្តែង​ជា​ប្រភេទ​កំប្លែង ប្រ​ម៉ូត​ផលិតផល និង​ការ​សម្តែង​កម្មវិធី​ខ្លី​ៗ (show) អ្វី​នោះ​ទេ គឺ​តារា​កំប្លែង​រូប​នេះ បាន​ទទួលយក​ទាំងអស់ ដោយ​ធ្វើ​អោយ​តារា​កំប្លែង​ពូ​ណុ​យ មានការ​មមាញឹក​ជា​ខ្លាំង​នៅ​ក្នុង​រង្វង់​សិល្បៈ​របស់​លោក​។

ប្រាកដ​ណាស់ កាលពី​ពេល​ថ្មី​ៗ​នេះ គេ​ឃើញ​ក្រុម​របស់​ពូ​ណុ​យ បាន​ចូល​សម្តែង​នៅ​តាម​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ធ្វើ​តារា​រូប​នេះ​មានការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ៗ និង​ជា​ពិសេស​ក្រុម​របស់​លោក​បាន​ចូល​មក​សម្តែង​ក្នុង​កម្មវិធី​ផ្សេង​ៗ ដូច​ជា សំណើច​តាម​ភូមិ Saturday Night Light របស់​ស្ថានីយ៍ទូរទស្សន៍ CTN និង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ជា​ច្រើន​ទៀត​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព តារា​កំប្លែង​ពូ​ណុ​យ បាន​ថ្លែង​ថា លោក​ពិតជា​សប្បាយ​រីករាយ​ជា​ខ្លាំង ដោយ​លោក​បាន​ទទួល​ការងារ​ជា​ច្រើន​ជាមួយ​ទូរទស្សន៍ ហើយ​លោក​ក៏​មានការ​មមាញឹក​ជា​ខ្លាំង​ជាមួយ​ការងារ​របស់​លោក​សព្វថ្ងៃ ដោយ​រក​ពេល​សម្រាក​សឹងតែ​មិន​បាន​។ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​បានឃើញ​ក្រុម​របស់​ពូ​ណ​យ ដែល​មាន​នាយ​ស្ពៃ ពូ​ណ​ម ពូ​ណ​យ និង​តារា​កំប្លែង​ជា​ច្រើន​ទៀត បាន​ចូល​មក​សម្តែង​នៅ​ក្នុង​កម្មវិធី​សំណើច​តាម​ភូមិ និង​កម្មវិធី​ជា​ច្រើន​ទៀត ដោយ​ទទួល​ការ​រិះគន់​ផង និង​ការ​សរសើរ​ផង​។

ប្រាកដ​ណាស់ តារា​កំប្លែង​ពូ​ណុ​យ ក៏​ចង់​បង្ហាញ​អារម្មណ៍​ទាក់ទង​ជាមួយ​ការ​រិះគន់​ទាំង​អស់នោះ​ដែរ ដោយ​លោក​និង​ក្រុម​កំប្លែង​ពេល​ខ្លះ​មិន​ហ៊ាន​ចូល​មើល​ខ​មិន​នោះ​ទេ ព្រោះ​មានការ​រិះគន់​ច្រើន ដោយ​ខ្លះ​បាន​លើក​ឡើង​ថា ជា​ក្រុម​ដែល​ជំនួស​គេ ជា​ក្រុម​ដែល​បែប​នេះ​បែប​នោះ និង​ការ​លើក​ឡើង​ដោយ​ការ​រិះគន់ និង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ជា​ច្រើន​ទៀត​។ សម្រាប់​លោក​ផ្ទាល់ លោក​មិន​មានការ​ខឹង​អ្វី​នោះ​ទេ គឺ​លោក​ទទួលយក​ទាំងអស់ ព្រោះ​ការ​រិះគន់​ធ្វើ​អោយ​លោក និង​ក្រុម​របស់​លោក​នឹង​ល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។

បើ​ទាក់ទង​ជា​ការ​សម្តែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​លើក​បានអោយ​ដឹង​ថា ក្រុម​លោក​ដែល​បាន​សម្តែង​នៅ​ក្នុង​នៅ​កម្មវិធី​ទូរទស្សន៍​នោះ គឺ​មិន​មានការ​ចុះ​ក្នុង​ត្រា​អ្វី​នោះ ដោយ​គ្រាន់តែ​ជា​សម្តែង​ដោយ​គេ​ហៅ​ទៅ​សម្តែង​តែ​ប៉ុណ្ណោះ ហើយ​នា​ពេល​នេះ​លោក​បាន​សម្តែង​ចប់​ហើយ​ដែរ​។

តារា​កំប្លែង​ពូ​ណុ​យ​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ លោក​ពិតជា​រវល់​ជាមួយ​ការងារ​របស់​លោក​ជា​ខ្លាំង ដោយ​លោក​ត្រូវ​ទៅ​សម្តែង​អោយ​ទូរទស្សន៍​រហូត​ដល់​ទៅ ៤ ឬ ៥ ស្ថានីយទូរទស្សន៍​ឯណោះ ដូច្នេះ​សម្រាប់​លោក​ពិត​សប្បាយចិត្ត​ជាមួយ​ការងារ​ដ៏​ច្រើន​របស់​លោក​។ តារា​កំប្លែង​ពូ​ណុ​យ​បាន​បន្ត​ថា ប្រសិនបើ​មាន​ទូរទស្សន៍​ហៅ​អោយទៅ​សម្តែង នោះ​លោក​នឹង​យក​ទូរទស្សន៍​ហើយ ដោយ​មូលហេតុ​ការ​សម្តែង​សូរ​ខ្លី​ៗ​លោក​ពុំ​សូវ​ទទួល​បាន​អ្វី​ច្រើន​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​សូរ​ខ្លី​ៗ​នេះ​ដែល​ធ្វើ​អោយ​លោក​មាន​គេ​ស្គាល់​ច្រើន​។

តាម​រយៈ​ការ​សម្តែង​តាម​កញ្ចក់​ទូរទស្សន៍ លោក​ក៏​បានអោយ​ដឹង​ថា លោក​ទទួល​បាន​តម្លៃ​ខ្លួន​គួរ​ស​ម្យ ជា​ពិសេស​មាន​ក្រេ​ឌី​ត មុខមាត់ ហើយ​ក៏​មានការ​គាំទ្រ​ច្រើន​ពី​ទស្ស​និ​ជន និង​សំណាក់​មហាជន​ជា​ច្រើន​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments