Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈសុខ សោម៉ាវត្តី លាក់ស្នេហ៍ថៅកែ៤ខែ

សុខ សោម៉ាវត្តី លាក់ស្នេហ៍ថៅកែ៤ខែ

~

ភ្នំពេញ៖ អ្នកម៉ាយសុខ សោម៉ាវត្តី បានបែកធ្លាយរឿងស្នេហាលោកថៅកែហាងថតរូប១តាំង​ពី​ខែ​ឧសភា បន្ទាប់​ពីបុរសចំណាស់កាត់ចិនរូបនោះបង្ហាញភាសារស្នេហាចំពោះវត្តី នៅលើ​អេត​ស្ទរីហ្វេសបុកជាចំហ​កាលពីខែ​ឧសភា ពោលគឺបន្ទាប់ពីវត្តី ចែកផ្លូវគ្នាជាមួយប្រុសក្មេងលី វ៉ា​ហេទ ក្ដៅ​​​​ៗ​ម្លេះ។ប៉ុន្ដែរហូតមកដល់ពេលនេះវត្តី មិនដែលហ៊ានបង្ហាញភាពស្អិតល្មូត​ជាមួយ​ថៅកែ​ជាសាធារណៈនោះទេ បើទោះជានៅតាមបណ្ដារ​កម្មវិធីអ្នក​សិល្បៈ​មួយចំនួនបុរស​សាច់​ដុំធំ​ៗរូបនោះធ្លាប់ដឹកដៃនាងទៅចូលរួមដូចគូស្នេហ៍ក្ដី​។ការជ្រើសរើសផ្លូវសាង​ស្នេហ៍​ដោយ​មិន​បើកចំហរបស់សោម៉ាវត្តី នៅពេលនេះ ច្បាស់ណាស់ថានាងមិនទាន់ទុកចិត្តលោក​ថៅកែ​១០០%នោះទេ ហេតុនេះស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នា​បែបនេះ​ជៀសវាង​ចំណង​ស្នេហាមានការ​ប្រែ​ប្រួលនាំតែខ្មាសមិត្តភក្ដិទើបពិធីការិនីតូចតន់រូបនេះជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ តែម្ដង​ដែល​ដូច​គ្នាទៅនិងអ្នកមេម៉ាយពេជ្រ សោភា,សុខ ស្រីនាង និងកែវ និសា ជាដើមដែរ។

~

~

~

អ្នកយកព័តមានយើងបានទូរស័ព្ទទៅសុខ សោម៉ាវត្តី កាលពីថ្ងៃទី១២តុលា ទូរស័ព្ទ​នាងតេ​មិនចូលឡើយ ទើប​មិន​អាចសុំការំបភ្លឺរឿងជ្រើសចាស់ លែងបេតីប្រុសក្មេងនេះ​ឡើយ​។យ៉ាងណាក្រោយផ្ដាច់ស្នេហ៍វ៉ាហេទ បើទោះ​ជាវត្តី បាត់បង់ទាំងស្រុងនូវភាព​ផ្អែមល្ហែម​ស្នេហ៍​ក្ដី ប៉ុន្ដែជាញឹកញាប់នាងតែងតែចេញសារដោយគ្មានទុក្ខ​សោក​ស្នេហាដូចអំឡុងនាង​លែងប្ដី​លោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ ឡើយ។ផ្ទុយទៅវិញសោម៉ាវត្តី បែ​ជា​ថាជីវិត​នាងពោពេញទៅដោយសេរីភាពពេញទំហ៊ឹងដូចគ្នាទៅនិងពេជ្រ សោភា ដែរ បើទោះ​ជាគ្រប់​គ្នា​យល់​ថាការថ្លែងរបស់នាងហាក់ដូចជាគ្រាន់តែធ្វើឲ្យធូទ្រូងព្រោះគ្មានស្រី្ដណាម្នាក់ចង់មេម៉ាយក្ដី ។អ្វីដែលគូរឲ្យតត់​សម្គាល់នោះវត្តី បានបង្ហាញភាពហ៊ឺហានិងឡើង​កាលីពជាង​មុន​ព្រោះ​ពេលនេះនាងជិះរថយន្ដម៉ាកJeep Rubicon តម្លៃជាង៨ម៉ឺនដុល្លារ រហូតមាន​ការ​លើក​ឡើងថា​អ្នកមេម៉ាយសាច់សខ្ចីរូបនេះត្រូវគូ​ស្នេហ៍ថ្មីជ្រោម​ជ្រែងទៀតផង ខណៈ​ដែល​រយៈពេលចុង​ក្រោ​យនេះគេឃើញនាងចាប់ផ្ដើមលេងខ្លួនប្លែកជាងមុនផងដែរ។

~

~

សុខ សោម៉ាវត្តី ថ្លែងសារថាមនុស្សស្រីដែលមានតម្លៃឆ្លាតវៃ រឹងមាំ និងចាស់ទុំ មិន​មែន​ស្អាតដោយសារ​ភាព​ស៊ិចស៊ី ឬស្លៀកពាក់ម៉ាកល្បីៗនោះទេ តែដោយចឬក ស្អាតចេញពី​បេះ​ដូង និងឆ្លុះបញ្ចាំងទៅខាងក្រៅ ជីវិត​មិនបាច់បង្ហាញភាពរីករាយខាងក្រៅទេ សុំត្រឹមក្នុង​ចិត្ត​គ្រប់គ្រាន់ហើយ រស់នៅជាខ្លួនឯង កុំរស់នៅលើមាត់​អ្នកដ៍ទៃ…។តាមរយៈការប្រ​កាន់ទស្សនៈ​របស់​សោម៉ាវត្តី បែបនេះធ្វើឲ្យមានការលើកឡើងថាពេល​នេះអ្នកមេ​ម៉ាយ​ហាក់ចាស់ចិត្ត ចា​ស់​គំនិតជាងមុនក្រោយនាងពិសោធន៍ស្នេហ៍បុរសចំណាស់​ជាងខ្លួនជិត៥ខែមក។ប៉ុន្ដែ​មិត្ត​ភក្ដិ​របស់វត្តី ខ្លះនៅតែឲ្យយោបល់នាងថានាងនៅក្មេងនិងមានរូបសម្រស់​ស្អាតប៉ុណ្ណឹងដែរគូតែ​ធ្វើជំទាវទៅ ស្រួលជាងព្រោះដេកតែចាយលុយ…។តែវត្តី មិនក្វល់ស្ដាប់អ្នក​ឲ្យយោបល់ទាំង​ឡាយនោះទេ ហើយនាងក៍ធ្លាប់​ប្រាប់អ្នកយកព័តមានយើងថារឿងមានមន្រ្ដីធំ កូនអ្នកធំតាម​ស្រលាញ់អីមិនធ្វើឲ្យនាងរំភើបនោះទេ ព្រោះនាង​ឆ្លងកាត់វាអស់ហើយ ។ការអះអាងរបស់វត្តី បែបនេះច្បាស់ណាស់ថានាងចង់បានគូស្នេហ៍ច្បាស់លាស់ មិនមែន​ស្នេហ៍ក្លែងក្លាយ ដែល​ល្អមើលតែពីខាងក្រៅ តែក្នុងបេះដូងគាំគ្រាចិត្តនោះឡើយ។

~

~

សូមបញ្ជាក់ថាទោះជាសុខ សោម៉ាវត្តី បានលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុ​ប្បន្នជាស្នងការរងខេត្ត​រតនៈ​គិរី ជិត៨ឆ្នាំក្ដី តែពួកគេនៅតែរាប់អានគ្នាជាធម្មតាគឺដូច​គ្នាទៅនិង​អ្នកនាងគង់ សុជាតិ និងចន ច័ន្ទលក្ខិណា ជាដើមដែលពួកគេបន្ដរាប់អានអតីតប្ដី មិនមែន​យក​គ្នា​ជាសត្រូវទេ។មហាជនរងចាំមើលថាតើសោម៉ាវត្តី និង​លោកថៅកែហាង​ថតរូបធំ​មួយដែល​តែងតែថតPre-Wedding ឲ្យតារាល្បីជាច្រើនមកហើយនោះពួកគេអាច​ដឹក​ដៃ​គ្នាថត​តាំងរោង​ការខ្លួនឯងនាពេលខាងមុខបានដែរឬទេ?

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments