Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈសុគន្ធ និសា ថៅកែបិតផ្លូវឬយ៉ាងណា?

សុគន្ធ និសា ថៅកែបិតផ្លូវឬយ៉ាងណា?

~

~

ភ្នំពេញ៖សុគន្ធ និសា បានអង្គុយកៅអីជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវ​កា​ល​ទី៣វិញ ហាក់​ត្រៀម​ខ្លួនបានល្អជាងរដូវកាលទី១ តែគេមិនទាន់អា​ចសន្និដ្ឋានបាន​ទេថាតើ​នា​ង​អា​ចយកឈ្នះប្អូនថ្លៃ​លោកថៅ​កែហង្សមាសឱក សុគន្ធកញ្ញា និងអតីតស្វាមីអ្នកនាងចាន់ សុ​ផានី លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ តាមរយៈ​ការដឹកដៃកូនក្រុមខ្លួនលើកពាន​បានឬអត់​នោះទ ខណៈដែលមុនទទួលតំណែងធំនេះម្ដងទៀតនិសា បានស្នើ​សុំទៅមហាជនថាឲ្យមាន​ការ​​យោគ​យល់ឬអធ្យាស្រ័យណាមួយចំពោះរូបនាងផង ប្រសិនបើមានកំហុសដោយ​អចេត​នា។​ការអះអាងបែបនេះរបស់និសា ត្រូវបានគេសន្និដ្ឋានថាដោយសារតែនាងមានបទពិ​សោធ​ន៍​កាលពីរ​ដូវកាលទី១ដែលនាងកាន់តំណែងនេះរងការរិះគន់ច្រើនជាងគាំទ្រ ទើបធ្វើ​ឲ្យនាង​ដក​ថយអស់១រដូវកាល ហើយ​ក្រោយសម្រួលអារម្មណ៍បានវិញនេះនាងក៍ស្ដារ​មុខជាថ្មីម្ដង​ទៀត​ដោយ​មានការគាំទ្រយ៉ាងពេញទំហ៊ឹងពីស្វាមី​នាង។តែនិសា ថាការអាកខានចេញមុខ​ជាគ្រូ​បង្វឹក​The Voice Kids Cambodia រដូវកាទី២នោះដោយសារ​តែនាង​មានបញ្ហាសុខភាព។

~

~

~

~

អ្នកជំនាញសិល្បៈបានលើកឡើងថាការដែលថៅកែហង្សមាសសម្រេចចិត្តប្រគល់កៅអីCoach ដល់សុគន្ធ និសា វិញហើយដកតួនាទីនេះពីសួស វីសា នោះមិនមែនជារឿងចៃ​ដន្យ​​​នោះទេ ប៉ុន្ដែជាការចងជើងនិសា កុំឲ្យដើរចេញពីហង្សមាសជាលើកទី២។ប្រភពនោះថា​មុន​នេះ​មានព័តមានថាផលិតកម្មរាម ចង់បាននិសា ធ្វើជាសមាជិករបស់ខ្លួនហើយរកស៊ីធំ​ជាមួយ​គ្នាដូចមាស សុខសោភា ដែរ ហេតុនេះហើយគេជឿរថា​ហង្ស​មាសនឹងឲ្យតួនាទី​ធំដូចគ្នា​នេះ​ផ្សេង​ទៀតទៅនិសាជាមិនខាន ព្រោះបទ​ពិសោធន៍​របស់ផលិតកម្មធំនេះ​ក្រោយបាត់បង់​លោក​ព្រាប សុវត្ថិ មក ពួកគេមិនចង់ឲ្យតារា​សំខាន់​របស់​ខ្លួនធ្លាក់ទៅកណ្ដាប់ដៃ​ផលិតកម្ម​ជាគូប្រជែងខ្លួនទៀតឡើយ។

~

~

តាមព័តមានថាក្រៅពីរាម នោះសុគន្ធ និសា ក៍ជាគោលដៅរបស់Galaxy ដែរចង់​បាន​ដែរ ដើម្បីធ្វើជាដៃគូ​លោក​ឧកញ៉ា​ព្រាប សុវត្ថិ ក្រោយពេជ្រ សោភា ក្រាញមិនព្រមចេញពី​ហង្ស​មាស។តែនិសា ជ្រើសផ្លូវ”ឆ្នាំងចាស់ បាយ​ឆ្ងាញ់” ហើយនៅឆ្នាំ២០២២ នេះដែរនាងក៍​ប្រ​កាស​ថាយកកូនដំបូងផងដែរ ក្រោយរៀបការជិត៥ឆ្នាំអត់កូន១​គ្រាប់​។និសា ធ្លាប់ប្រាប់ថា​បន្ទាប់ពីលោកព្រាប សុវត្ថិ ចាកចេញពេលនេះដៃគូចម្រៀងរបស់នាងមានលោកឆន សុវ​ណ្ណា​​រាជ និងណុប បាយ៉ារិទ្ធ ជាដើម។និសា ថាដោយសារតែនាងមានអាយុរាងច្រើនដែរហើយ ហេតុ​នេះមិនអាច​ចាប់​ដៃគូច្រៀងសម្ដែងជាមួយតារាវ័យក្មេងៗនៅហង្សមាសបានទេ ទោះជា​ពួក​គេសុទ្ធតែមានសម្ថភាព​រៀងៗខ្លួន​ក្ដី៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments