Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈសារ៉ាយ សក្ខណា ថានឹងបំពេញបំណងម្ដាយរឿង​ទៅ​រស់នៅអាមេរិក

សារ៉ាយ សក្ខណា ថានឹងបំពេញបំណងម្ដាយរឿង​ទៅ​រស់នៅអាមេរិក

~

~

ភ្នំពេញ៖សារ៉ាយ សក្ខណា ដែលទៅរស់នៅអាមេរិករយៈពេល១០ឆ្នាំទៅ​ហើយនោះបានអះ​អា​ង​ថាប្រសិន​បើ​ម្ដាយនាងចង់ទៅរស់នៅជាមួយនាងជាអចិន​ត្រេយ៍នោះគឺនាងនឹងបំពេញ​បំ​ណង​គាត់បានតាមរយៈការធានា​ឲ្យម្ដាយជាទី​ស្រលាញ់ស្នាក់នៅទីនោះជារៀងរហូតបាន​ដោយគ្មានបញ្ហានោះទេ ។ប៉ុន្ដែនាងថាតាមនាងមើល​ទៅ​ពេលនេះម្ដាយនាងហាក់ចង់តិច អត់តិច អីចឹង​មិនច្បាស់លាស់នោះទេ ហើយនាងក៍នៅមើលការសម្រេច​ចិត្តរបស់ម្ដាយ​និង​សម្របខ្លួនតាម​គាត់​នាពេលនោះតែម្ដង។

~

~

ថ្វីត្បិតតែមានការលើកឡើងរបស់សារ៉ាយ សក្ខណា បែបនេះក្ដី ប៉ុន្ដែកន្លងមកអ្នកស្រី​សម្ផ​ស្ស ម្ដាយសក្ខណា ក៍ធ្លាប់បានទៅអាមេរិកជាច្រើនដងមកហើយផងដែរពិ​សេសគឺ​នៅ​ពេ​ល​ដែល​សក្ខណា សម្រាលកូនស្រីទី១ និង​កូនប្រុសទី២ដែលលោកស្រីទៅយូៗខែទៀត​ផង​។ប៉ុន្ដែ​កន្លង​មក​លោ​ក​​ស្រីសម្ផស្ស ធ្លាប់​បង្ហើបថា​គាត់អាច​ចុះ​ឡើងៗពីខ្មែរទៅអាមេរិកដើ​ម្បី​ជួបជុំកូននិងចៅៗបាន តែបើឲ្យរស់​នៅ​ស្រុក​គេជាប្រចាំនោះគាត់មិនចេះនៅទេ ព្រោះនឹក​ស្រុក​កំណើត។

~

~

~

~

គូររំលឹកថាសារ៉ាយ សក្ខណា បាននាំស្វាមីនិងកូនប្រុសស្រីទាំងពីរមក​ខ្មែរកាលពីថ្ងៃ​ទី១៣ខែវិច្ឆិកាឆ្នាំ២០២១ ហើយនាងគ្រោងត្រឡប់ទៅអាមេរិកវិញនៅខែវិច្ឆិកា ឆ្នាំ២០២២ ពោ​លគឺមកបាន១ឆ្នាំគត់។សក្ខណា ថាការ​មកស្រុកបានយូជាងសព្វដងលើកនេះដោយសារតែ​នាង​ជាប់ថតរឿង”ក្រឡអីហ្នឹង (វគ្គ៣)” និងមើល​ហាង​គ្លីនិកកែសម្ផស្សផ្ទាល់ខ្លួនផងដែរ។​ដោ​យ​ឡែកទាក់ទងរឿងយកកូនថែមវិញនាង​ធ្លាប់បង្ហើបថាក្រោយ​មានកូន​ស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំនោះរូបនាងគិតថាបើបាន​កូន​ទៀតក៍ល្អ បើគ្មានត្រឹមប៉ុណ្ណឹងក៍បាន។តែសក្ខណា ថាប្រសិនបើនាងមានកូនទៀត​នោះគឺនាង​ចង់បានកូនភ្លោះ ព្រោះកើតម្ដងបានពីរ កុំឲ្យពិបាកយកពិបាកបង្កើតច្រើនដង។

~

~

ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមាន​ដូចជា​អ្នកនាងគឹម លក្ខិ​ណា​,វ៉េត រតនា និងអម្ពរ ទេវី ជាដើម។ចំពោះសក្ខណា វិញក្រោយទៅរស់នៅ​តាមស្វាមី​១ទសវត្សន៍នោះនាងចុះ​ឡើង​មក​ខ្មែរជាញឹកញាប់ ហើយនៅតែឆ្លៀតថតភាពយន្ដ​និងស្ពតជាហូហែទើបធ្វើឲ្យសកម្មភាពសិល្បៈ​របស់នាងនៅ​តែ​មិន​ស្ងាត់៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments