~
~
ភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ តារាចម្រៀងប្រុសដ៏ល្បីល្បាញ និងមានមន្តស្នេហ៍ ថុល សុភិទិ បានចេញមុខបង្ហោះសារប្រកាសប្រាប់មហាជនជាសារធារណៈ ដោយបានធ្វើការបដិសេធទាំងស្រុងទៅលើជនខិលខូចឆ្លៀតឱកាសបានបង្កើតអាក់ខោនហ្វេសប៊ុកក្លែងក្លាយដាក់រូបលោកផ្ទាល់ រួចធ្វើការបង្ហោះរូបភាពមនុស្សឈឺ ដើម្បីធ្វើការអំពាវនាវដល់មហាជនអោយជួយជាលុយតាមរយៈ ABA អោយខ្លួន។
~
~
នេះបើយោងតាមការបញ្ជាក់របស់តារាចម្រៀងប្រុស ថុល សុភិទិ បានអោយដឹងថា «នេះមិនមែនជាទំព័រ Facebook របស់ខ្ញុំទេ។ រាល់សកម្មភាពក្រៅពីទំព័រ Facebook របស់ខ្ញុំ យើងខ្ញុំជាក្រុមការងារមិនទទួលខុសឡើយ។ សូមប្រយ័ត្ន ទាំងអស់គ្នា ចៀសវាងមានការបោ.កប្រាស់ទៅកាន់បងប្អូនរបស់យើងណាម្នាក់ សុំបងប្អូនជួយស៊ែរផង»។
~
~
យ៉ាងណាមិញ បើយោងតាមអាក់ខោនហ្វេសប៊ុកផេកក្លែងក្លាយមានឈ្មោះ «DE VITH KP» ដែលតែងតែបង្ហោះរូបតារាចម្រៀងប្រុស ថុល សុភិទិ ជារឿយៗ និងថ្មីៗនេះបានយករូបភាពតារាចម្រៀងប្រុសរូបនេះតាំងនៅ Profile រួចធ្វើការបង្ហោះរូបកូនក្មេងឈឺ រួចធ្វើការបង្ហោះសារយ៉ាងវែងអន្លាយអំពាវនាវទៅកាន់មហាជនអោយជួយជាថវិការតាមរយៈ ABA ថា «សូមបងប្អូនជួយក្មេងបន្តិចទៅ អាណិតណាស់ គ្មានអ្នកជួយទេ មកទល់នឹងពេលនេះ មិនទាន់មានអ្នកជួយក្មួយទេ ជួយស៊ែរឲ្យគេបានឃើញក្មួយប្រុសឲ្យបានច្រើនផងបងប្អូន អាសូរណាស់ កូនប្រុសម្ដាយកើតមកហើយមានជំងឺជាប់ខ្លួន បញ្ជាក់កូនក្មេងមានអាយុទើបតែ៣ខែ តែមានជំងឺទឹកដកក្នុងក្បាល ដុះសាច់ខួរឆ្អឹងខ្នង ក្រលៀនខូច តម្រង់នោមរីក បេះដូងរត់មកនៅខាងស្ដាំ ក.ឡើងដុំពករឹង ណាមួយទៀតម្ដាយក៏ឈឺធ្ងន់ទៀត ជំងឺទឹកនោមផ្អែម ហើយកូនក៏ឈឺ ឪពុកម្ដាយគ្មានលទ្ធិភាពមើលទេ ហើយទៅពេទ្យគុន្ធបុប្ផា តែត្រូវសម្រាកនៅពេទ្យយូរខែទៀត គ្មានថវិការគ្រប់គ្រាន់សម្រាប់សម្រាប់ការហូបចុក ក៏សុំពេទ្យចេញមកនៅផ្ទះវិញ ព្រោះម្ដាយក៏ឈឺ។ បើបងប្អូនអាណិត សូមមេត្តាសូមជួយគាត់ផង ដើរមកបីជួយសម្រួលបានខ្លះ តែឥឡូវនេះគាត់ខ្វះខាតណាស់ សូមបងៗជួយដល់កូនប្រុសគាត់ផង ទាក់ទងមកលេខបងស្រីផ្ទាល់ 0979504667 គាត់រស់នៅជាប់ផ្ទះខ្ញុំតែម្ដង ភូមិក្រសាំង ឃុំបុកស្បូវ ស្រុកសំរោង ខេត្តឧត្ដមមានជ័យ អរគុណទុកជាមុនចា៎ ឬក៏អាចជួយតាមរយៈនាងខ្ញុំក៏បាន ខ្ញុំជាអ្នកផុសបន្តសុំជំនួយ»។ ក្នុងនោះប្រភពហ្វេសប៊ុកផេកក្លែងក្លាយឈ្មោះ DE VITH KP រូបនេះ ថែមទាំងដាក់ ABA អោយមហាជនបាញ់លុយឲ្យទៀតផង។
~
~
ដោយឡែក ក្នុងថ្ងៃបន្ទាប់មកទៀត អាក់ខោនហ្វេសប៊ុកផេកក្លែងក្លាយឈ្មោះ DE VITH KP ខាងលើដដែល បានធ្វើការបង្ហោះរូបភាពមនុស្សដេកលើគ្រែពេទ្យ អំពាវនាវស្វែងរកសប្បុរសធម៌ឲ្យជួយទៀត ដោយសបង្ហោះសារថា «សុំផុសម្ដងទៀត មុនក្រុមហ៊ុនហ្វេសប៊ុកប្លុក អាណិតប្អូនស្រីណាស់ ឈរងងឹតមុខដួលចូលខ្ទះលីងអង្ករ រលួយរលះគួរឲ្យអាសូរ សូមបងប្អូនសប្បុរសជន មេត្តាចូលរួមជួយដល់គាត់ផង តិចក្ដីច្រើនក្ដី គ្រួសារគាត់ក្រីក្រមិនមានលទ្ធភាពទេ ពេលនេះគាត់បានមកព្យាបាលនៅពេទ្យលោកសង្ឃ។ គាត់នៅភូមិទួល ឃុំរបើក ស្រុកឈូក ខេត្តកំពត លេខទូរស័ព្ទម្ដាយគាត់ 089956898 ឬបងប្អូនចូលរួមតាមរយៈខ្ញុំបាទថ្ងៃទី០១ ខែ១០ ឆ្នាំ២០២២»។
~
~
ជារួមដដែល អាក់ខោនក្លែងក្លាយឈ្មោះ DE VITH KP ខាងលើនេះ នៅតែបន្តដាក់គណនី ABA និង គណនី WING មកដដែល ដោយបញ្ជាក់ថា ជារបស់ខ្លួនផ្ទាល់។
~
~
គួរបញ្ជាក់ឲ្យមហាជនបានជ្រាប់ថា អាក់ខោនហ្វេសប៊ុកផេកឈ្មោះ DE VITH KP គឺជាអាក់ខោនក្លែងក្លាយតែប៉ុណ្ណោះ មិនមែនជាអាក់ខោនហ្វេសប៊ុកផេកផ្លូវការរបស់តារាចម្រៀងប្រុស ថុល សុភិទិ នោះឡើយ។ សូមបងប្អូន មេត្តាបង្កើនការប្រុសប្រយ័ត្នទាំងអស់គ្នា ចៀសវាងមានការចាញ់បោ.កដោយប្រការណាមួយ៕
~
~
~
~
~
~
~
~
~