~
ភ្នំពេញ ៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ជាក់ជាមិនខានឡើយ នៅតារាស្រីសិចស៊ី មុខមានមន្តស្នេហ៍គួរអោយទាក់ទាញ គឺកញ្ញា អៀ ម៉េងលិ ដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាម៉ូដែល ឬសម្ដែងល្បីៗរបស់ខ្មែរប៉ុន្មាននោះឡើយ ជារឿយៗនាងតែងតែបង្ហាញនៅសម្រស់របស់ខ្លួនជាមួយនឹងការលេងស្តាយតុបតែងខ្លួនមិនថា ស្លៀកសម្លៀកបំពាក់អ្វីនោះទេ តារាស្រីរូបនេះនៅតែខ្ញង់ដដែល រហូតធ្វើអោយប្រុសៗជាច្រើននាំគ្នាឃើញហើយមិនអាចចោលភ្នែកបាននោះឡើយ។
~
~
សូមរំលឹកបន្តិច កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ស្រីស្អាត អៀ ម៉េងលិ បានប្រកាសក្ដែងៗនៅក្នុងបណ្ដាញទំនាក់ទំនងសសង្គមហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំជាមួយបុរសមួយនេះ បានបែកគ្នាហើយ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់ សូមកុំសួរអំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់ឮសូម្បីតែឈ្មោះ ហើយបងៗទាំងអស់គ្នាកុំថា ឱ្យនាងបែកគ្នាក៏ប្រកាសដែរ ព្រោះស្រឡាញ់ គ្នាក៏ផុសជាសាធារណៈឱ្យបងប្អូនដឹង ចឹងបែកគ្នាក៏ផុសជាសាធារណៈឱ្យប្អូនបានដឹង ៥ឆ្នាំត្រូវបានបញ្ចប់។ ខ្ញុំមួយម្នាក់នេះ គឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែនហើយ ក៏មិនឈ្លោះគ្នាដែរ គឺបញ្ចប់តែម្ដង ស្រីៗប៉ះម្នាក់នឹងត្រៀមខ្លួនទៅហើយ ក៏ប្រយ័ត្នខ្លួនផង ខ្ញុំមានបញ្ហាជាច្រើនជាមួយគាត់ ដែលបងប្អូនមិនដឹង ហើយមិនអាចប្រាប់បាន ទើបនាងខ្ញុំអោយស្រីៗទាំងអស់ប្រយ័ត្នអរគុណ នាងខ្ញុំអស់ការទ្រាំហើយ វាដដែលៗពេក យល់ខ្ញុំជាមនុស្សស្រីផង។ គ្មានអ្នកណាចង់បែកបាក់គ្នាទេ តែមកពីអស់ការទ្រាំ ស្មោះពេក ស្រលាញ់ពេក ទុកចិត្តពេក គ្រប់យ៉ាងគឺសុទ្ធតែមកពីពាក្យពេក ខ្ញុំមានគេស្គាល់ប៉ុណ្ណេះ រូបរាងប៉ុណ្ណេះ ខ្ញុំស្មោះគាត់តែម្នាក់រយៈពេល៥ឆ្នាំ បងប្អូនគិតមើលទៅ ខ្ញុំមិនដែលសូម្បីតែគិតថាក្បត់ កុហក បោ.កប្រាស់មួយដងក៏មិនដែល គិតតែគេគិតចេញគ្រប់យ៉ាងទ្រាំដល់៥ឆ្នាំទទួលយកកំហុសគេគ្រប់យ៉ាង ព្រោះតែមិនចង់ មានពាក្យមនុស្សស្រីប្រុសច្រើន តែវាអស់ការទ្រាំហើយ»។
~
~
ជាក់ស្ដែង អ្វីដែលធ្វើអោយអ្នកទាំងអស់គ្នាស្ទើរមិនគួរអោយជឿទៅវិញនោះ ក្រោយពីបែកបាក់គ្នាមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាស្រី អៀ ម៉េងលិ បានបង្ហោះរូបអតីតសង្សាររបស់ខ្លួនជាច្រើនសន្លឹក រួចភ្ជាប់ជាមួយ Caption បែបនេះថា «នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ជើញចេញមុខដោះស្រាយលុយបំណុលចំនួន 80000ជាងដុល្លារ កុំស្ងាត់បាត់ឈឹងចឹង ហើយនិងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែរ សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលអោយយូរមែនទែន ដោយបុគ្គលម្នាក់នេះ មិន មានដំណោះស្រាយ ហើយបានគេចខ្លួន ខ្ញុំមិនចង់បង្ហោះជាសារធាណៈទេ ។ តែវាអស់កំណត់ហើយ ជួយស៊ែរអោយបុគ្គលនោះមើលផង ថោ.កទាបណាស់ ហើយលុយដែលនាងខ្ញុំបានចាញ់បោ.កបុគ្គលនេះ គឺដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកស៊ី និងយកទៅលេងភាគហ៊ុន តែតាមការពិត គឺប្រព្រឹត្តិល្បែ.ងស៊ីសង បានយកលុយពីនាងខ្ញុំទៅតាំងពីដើមឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះ គឺគ្មានដំណោះស្រាយទេ ខ្ញុំអស់ការទ្រាំមែនបងប្អូន ទើបនាងខ្ញុំដាច់ចិត្តបង្ហោះ អ្នកដឹងបានដឹងថាមិច»។
~
~
តារាស្រីរូបនេះបានបន្តនៅក្នុងខមមិនទៀតថា «សូមបងប្អូន ខមមិនខ្លះយកខួរគិតផង ខ្ញុំក៏មិនចង់មានបញ្ហាចឹង គ្មានអ្នកណាចង់ទេ គឺមកពីពាក្យថាទុកចិត្ត ស្រលាញ់ ស្មោះត្រង់ ចឹងកុំខមមិនមកដាក់អោយខ្ញុំទៀត ចឹងទេ ខ្ញុំ report ចោលទាំងអស់នឹង»។
~
~
ក្រោយឃើញតារាស្រីរូបនេះបង្ហោះសារបែបនេះភ្លាម ក៏មានអ្នកគាំទ្រជាច្រើននាក់បាននាំគ្នាចូលទៅខមមិនព្រោងព្រាតថា «កាលនៅជាសង្សារ ផ្អែមដូចទឹកឃ្មុំ អីឡូវទឹកឃ្មុំ ក្លាយជាទឹកខ្មេះ» «ពេលស្រលាញ់គ្នាតែងតែអោយលុយចាយ អោយរបស់ប្រើប្រាស់ ដល់ពេលបែកគ្នាទារលុយវិញ (ដូចរឿងខ្ញុំដែរ)» «កំហុសអ្នកណាឲ្យប្រាកដទៅ!! បើពីដំបូងឃើញល្អូកល្អឺនសឹងអីហ្នឹង!! ចឹងបានថា ឡើងកាន់តែខ្ពស់ ធ្លាក់ក៏កាន់តែឈឺដែរ!! ទំពួកមិនទៅភ្នៅក៏មិនមកដែ!!»។
~
~
អ្នកខ្លះទៀតបានលើកឡើងថា «យល់អារម្មណ៍មួយនឹងគ្មានមនុស្សស្រីណាចង់ចាញ់បោក.គេទេ ហេតុផលព្រោះតែស្រលាញ់គេខ្លាំងជាង ខ្លួនទុកចិត្តពេក ព្រោះតែជាសង្សារនឹងគ្នាតែធ្វើខុស និងទទួលទោសទៅតាមច្បាប់» «ខ្លាចហើយពាក្យថាស្រលាញ់ទុកចិត្ត ធ្លាប់ឆ្លងកាត់ហើយ ខ្ញុំយល់អារម្មណ៍មួយនឹង ឈឺចាប់ណាស់ មនុស្សក្បែរខ្លួនក្បត់បោ.កប្រាស់»៕
~
~
~
~
~
~