Wednesday, October 4, 2023
Google search engine
Homeព័ត៌មានសិល្បៈវីវរ​ហើយ​! វៀតណាម​ស្នើ​ឱ្យ​ផលិតកម្ម​រោង​ភាព​យន្ត លុប​រឿង​មួយ​ជា​បន្ទាន់ មូលហេតុ​បង្ខូច​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន

វីវរ​ហើយ​! វៀតណាម​ស្នើ​ឱ្យ​ផលិតកម្ម​រោង​ភាព​យន្ត លុប​រឿង​មួយ​ជា​បន្ទាន់ មូលហេតុ​បង្ខូច​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន

~

~

កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ទេ បន្ទាប់​ពី​ឃើញ​ប្រទេស​វៀត​ណាម បាន​ចេញ​មុខ​មក​ប្រកាស​ស្នើ​ឱ្យ​ក្រុមហ៊ុន​ផលិតភាព​យន្ត Netflix លុប​ចោល និង​បញ្ឈប់​ការ​ចាក់​ផ្សាយ​រឿង​ភាគ​កូរ៉េ​ខាងត្បូង «​រឿង Little Women» ជា​បន្ទាន់ ដោយសារ​តែ​មូលហេតុ នៅ​ក្នុង​សាច់​រឿង​មួយ​នេះ បាន​ចោទប្រកាន់​ថា «​រឿង​ភាគ​នេះ​បាន​បំភ្លៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ស​ង្គ្រា​.​ម​វៀតណាម​របស់​ខ្លួន​» ដំណឹង​មួយ​នេះ​ផង​ដែរ បាន​ធ្វើ​អោយ​អ្នកលេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​ស្ទើរ​មិន​គួរ​អោយ​ជឿ​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

~

~

ដោយឡែក បើ​ក្រឡេក​មក​ដឹង​ឃើញ​ថា នៅ​ក្នុង​ភាគ​ទី​៣ និង​ភាគ​ទី​៨ នៃ​សាច់​រឿង​មួយ​នេះ បាន​ផ្អែក​លើ​ប្រលោមលោក​មួយ​តែង​ដោយ «Louisa May Alcott» ដែល​ជា​អ្នកនិពន្ធ​អា​មេ​រិ​ក​ក្នុង​សម័យ​ស​ង្គ្រា​.​ម​អា​មេ​រិ​ក​-​វៀតណាម ដោយ​រឿង​នេះ មាន​ទាហាន​ជើង​ចាស់ ដែល​មក​ពី​កូរ៉េ​ខាងត្បូង ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​អួត​អំពី «​ចំនួន​ទាហាន​ដែល​ខ្លួន​បាន​ស​ម្លា​.​ប់​» រវាង​កងទ័ព មក​ពី​ប្រទេស​របស់​គាត់ និង​វៀត​កុង ជនជាតិ​កូរ៉េ​ខាងត្បូង​ជាង ៣២០០០០ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម នៅ​ចន្លោះ​ឆ្នាំ​១៩៦៤ និង​ឆ្នាំ​១៩៧៣ ដើម្បី​ប្រយុទ្ធ​ជាមួយ​ទាហាន​អា​មេ​រិ​ក​។

~

មិនតែប៉ុណ្ណោះ អតីត​យុទ្ធ​ជន​ក្នុង​រឿង​ភាគ​នេះ គឺជា​ជនជាតិ​កូរ៉េ ហើយ​បាន​ប្រាប់​តួអង្គ​សំខាន់​មួយ​នៅ​ក្នុង​រឿង​ថា «​នៅ​ក្នុង​សមរភូមិ​ដ៏​ល្អ​បំផុត​របស់​ពួក​យើង យើង​បាន​ស​ម្លា​.​ប់​ទាហាន​វៀតណាម​ចំនួន ២០ នាក់ ឬ​លើស​នេះ ដោយ​ចំណាយ​ទាហាន​កូរ៉េ​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​វា​ច្រើន​ជាង​ចំនួន​ទាហាន​ណា​ៗ​ទាំងអស់​របស់​បរទេស​»​។

~

បន្ទាប់​មក គាត់​បាន​និយាយ​បន្ត​ទៀត​ថា គេ​មិន​អាច​ដឹង​ទេ​ថា តើ​ទាហាន​វៀតណាម​ខាងជើង​ប៉ុន្មាន​​នាក់​ពិតប្រាកដ? ដែល​ត្រូវ​បាន​ទាហាន​កូរ៉េ​ខាងត្បូង​ស​ម្លា​.​ប់​ក្នុងអំឡុងពេល​ស​ង្គ្រា​.​ម​នោះ​ទេ។

~

យ៉ាងណាមិញ នៅ​ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ Netflix អាជ្ញាធរ​ផ្សព្វផ្សាយ និង​ព័ត៌មាន​អេ​ឡិច​ត្រូ​និក​របស់​វៀតណាម បាន​និយាយ​ថា រឿង​នេះ​បាន​បំពាន​ច្បាប់​របស់​ប្រទេស​ដោយ​ប្រឆាំង​នឹង «​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ បដិសេធ​សមិទ្ធផល​បដិវត្តន៍ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ និង​វីរបុរស​របស់​ប្រទេស​យ៉ាង​ខ្លាំង​» នេះ​បើ​យោង​តាម​សារព័ត៌មាន Vietnamnet បាន​ប្រាប់​អោយ​ដឹង​។ ហើយ​លិខិត​នោះ បាន​បន្ថែម​ទៀត​ថា «​រឿង​ភាគ​នេះ គឺ​បាន​បង្ហាញ​ពី​ការ​សន្ទនា​រវាង​តួអង្គ ដែល​សរសើរ​ឧក្រិដ្ឋកម្ម​របស់​ទាហាន​ស៊ីឈ្នួល​កូរ៉េ ក្នុង​អំឡុង​ស​ង្គ្រា​.​ម​ផង​ដែរ​»​។

~

ទន្ទឹម​នឹង​នោះ​ផង​ដែរ នៅ​ក្នុង​លិខិត​ដដែល​នោះ វៀតណាម​បាន​ដាក់​កំហិត​យ៉ាង​ច្បាស់​ៗ​បែប​នេះ​ថា «​ឱ្យ​ក្រុមហ៊ុន Netflix លុប​ចោល​រឿង​ភាគ​កូរ៉េ​ខាងត្បូង​មួយ​នេះ​ចេញ​អោយ​ឆាប់​បំផុត ខណៈ​ដែល​រឿង «Little Women» នៅ​តែ​បន្ត​ចាក់​ផ្សាយ​មិន​ឈប់​។

~

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០២០ មក​ក្រុមហ៊ុន Netflix បាន​លុប​រឿង​ភាគ​ចំនួន​៣ ចេញពី​គេហទំព័រ​របស់​ខ្លួន​ក្នុង​ប្រទេស​វៀតណាម បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ជុំវិញ​ការ​ចោទប្រកាន់​ថា «​រំ​លោ​.​ភលើ​អធិបតេយ្យភាព​របស់​ប្រទេស​»។រឿង «Little Womenx» និយាយអំពីបងប្អូនស្រីបីនាក់ដែលមានចំណងស្និទ្ធស្នាលគ្នាយ៉ាងល្អ ដែលបានកើតនិងធំធាត់ឡើងក្នុងគ្រួសារដ៏ក្រីក្របំផុតមួយ។ សាច់រឿងពេញទៅដោយអាថ៌កំបាំង ពាក់ព័ន្ធនឹងការលួចបន្លំលុយច្រើនសន្ធឹក ក៏ដូចជាការស្លាប់យ៉ាងអាថ៌កំបាំងរបស់អ្នកដែលពាក់ព័ន្ធ ដោយរាល់ការស្លាប់របស់មនុស្សម្នា្កក់ៗ គឺមានផ្កាកេសគោលពណ៌ស្វាយបន្សល់ទុកនៅកន្លែងកើតហេតុ។ វាជារឿងដ៏គួរឱ្យរំភើបរបស់បងប្អូនស្រីទាំង៣ នៅពេលដែលពួកគេជួបឧប្បត្តិហេតុធំមួយ ហើយពួកគេប្រឈមមុខនឹងគ្រួសារអ្នកមាននិងមានឥទ្ធិពលបំផុតក្នុងប្រទេស។

~

តារាសម្តែងស្រីជួរមុខរបស់កូរ៉េ នាង Kim Go Eun ដើរតួជាបងស្រីច្បង ក្នុងតួអង្គ ឈ្មោះ Oh In Joo ដែលចង់ការពារគ្រួសាររបស់នាងនិងចង់បានលុយច្រើនៗដើម្បីឱ្យជីវិតប្អូនស្រីរបស់នាងរស់ស្រួល។ ធំឡើងក្នុងភាពក្រីក្របំផុត សុបិន្តតែមួយគត់របស់នាងគឺចង់រស់នៅដូចមនុស្សធម្មតាផ្សេងទៀត ប៉ុន្តែឧប្បត្តិហេតុដ៏ធំមួយបានអង្រួនជីវិតរបស់នាងទាំងស្រុង។

~

ចំណែកតារាស្រីមួយរូបទៀត គឺនាង Nam Ji Hyun ដើរតួជាប្អូនស្រីទីពីរឈ្មោះ Oh In Kyung ដែលជាអ្នកយកព័ត៌មានស្ថានីយ៍ទូរទស្សន៍ ដែលមិនចង់ឱនក្បាលចំពោះលុយ ហើយមានបំណងធ្វើអ្វីដែលត្រឹមត្រូវជានិច្ច។ នៅពេលដែលករណីអាថ៌កំបាំងពីអ្នកសារព័ត៌មានដំបូងរបស់នាង ត្រលប់មកជិតនាង នាងចាប់ផ្តើមស្វែងរកការពិត។

~

នាងតូច Park Ji Hu តារាស្រីទើបនឹងរៈ បានដើរតួជាប្អូនស្រីពៅ មានឈ្មោះថា Oh In Hye ជា​ក្មេង​ពៅ​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​បង​ស្រី​ដែល​ខំ​ប្រឹង​ប្រែង​ដើម្បី​នាង។ ក្នុងសាច់រឿងនេះ ថ្វីត្បិតតែនាងមិនធ្លាប់ប្រើប្រាស់សម្ភារៈសិល្បៈសមរម្យដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារពួកគេក៏ដោយ ក៏នាងបានចូលរៀននៅវិទ្យាល័យសិល្បៈជាមួយនឹងទេពកោសល្យពីធម្មជាតិរបស់នាង។ រឿងភាគកូរ៉េនេះផងដែរ គឺផលិតឡើងដោយផ្អែកលើប្រលោមលោកភាសាអង់គ្លេសដែលមានឈ្មោះដូចគ្នាដោយ Louisa May Alcott៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments