Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈមាស សុខសោភា ចាប់ផ្ដើមរឹតចំណងស្នេហា​ឡើង​វិញ

មាស សុខសោភា ចាប់ផ្ដើមរឹតចំណងស្នេហា​ឡើង​វិញ

~

~

ភ្នំពេញ៖មាស សុខសោភា បានអាកខាននាំប្ដីដើរលេងនៅប៉ែកអ៊ឺរ៉ុបរយៈពេលជាង​២ឆ្នាំមក​ហើ​យ​នោះដោយ​សារ​តែបញ្ហាកូវីដ និងនាងជាប់ដៃរកស៊ីធ្វើជំនួញក្នុងស្រុក។ប៉ុន្ដែកាល​ពីថ្ងៃទី១​តុ​លា តារាចម្រៀងរាម បានដឹកដៃស្វាមី​នាងលោកអ៊ឹត រ៉ាដា ទៅដើរកម្សាន្ដនៅប្រទេស​សាំង​ហ្គា​ពួររយៈពេលខ្លី ហើយអ្នកទាំងពីរបង្ហាញ​ភាពផ្អែមល្ហែម​ស្នេហ៍ដូចប្ដីប្រពន្ធ​ទើបរៀប​ការ​ហើយ​ថ្មោងថ្មី ព្រោះពួក​គេ​បានអោបថើបគ្នាយ៉ាងមានក្ដីសុខ នៅទីលានប្រ​ណាំង​រថយន្ដ​Formula 1 ទៀតផង។ការ​រដើរ​លេងរបស់សោភា លើកនេះបន្ទាប់ពីមុននេះ​នាងក៍បាន​បណ្ដើ​រលោករ៉ាដា ទៅដើរ​លេង​ផងធ្វើបុណ្យផងនៅលើទឹកដីប្រទេសឡាវ និងសៀម កាលពី​ពេលថ្មី​ៗនេះផងដែរ។

~

~

ប៉ុន្ដែអ្នក​ចម្រៀង​សំ​នៀងផ្អែមរូបនេះមិនទាន់រៀបគម្រោងហោះទៅប៉ែកអ៊ឺរ៉ុប ក៍​ដូច​ជាទឹកដីរបស់ស្វាមី​នាងនៅកាណាដា​ដូចឆ្នាំ​មុន​​ៗ​នោះឡើយ គឺដើរតែក្នុងតំបន់អាស៊ី​ប៉ុ​ណ្ណោះ​។តំណើរ​កម្សាន្ដ​របស់​តារាចម្រៀងល្បីសុខសោភា នៅពេល​នេះមិនមែនជារឿង​ចៃ​ដន្យ​ឡើយ ប៉ុន្ដែវាបង្ហាញថាទោះ​ជានាងរវល់ទាំងការងារសិល្បៈនិងមុខជំនួញសឹងតែ​មិន​អាចដក​ឃ្លា​រួចក្ដី តែនាងក៍មិន​ភ្លេចការ​រឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតដែរជាមួយស្វាមី ក្រោ​យពីពួក​គេចាប់ដៃគ្នា​រយៈ​ពេ​ល​១៥ឆ្នាំ តែគ្មានកូន១គ្រាប់នេះ។

~

~

~

~

គូរបញ្ជាក់ថាមាស សុខសោភា និងស្វាមីនាងលោកអ៊ឹត រ៉ាដា បានរៀបការចំនួន២​លើ​ក​​មក​ហើយគឺលើកទី១ធ្វើ​តាម​បែប​សាសនាគ្រិស្ដ​នៅព្រះវិហារមួយនៅកាណាកាល​ពីឆ្នាំ​២០​០៨ និងលើកទី២រៀបការតាមប្រពៃណីខ្មែរតែ​បែបលាក់លៀម ដូចលក្ខណៈសែនព្រេន កាល​ពី​ឆ្នាំថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ហើយតាមព័តមានថានាងចង់រៀប​ការ​បែបធំដុំមិនឲ្យចាញ់​តារា​ល្បីផ្សេងៗទៀតកាល​ពីឆ្នាំ២០២១ ប៉ុន្ដែដោយសារពេលនោះផ្ទុះកូវីដពេក ទើបលើក​ពេល​​ហើយ​ស្ងាត់រឿងរៀបការ​រហូតមកដល់ពេលនេះតែម្ដង។​

~

~

ប៉ុន្ដែគេជឿរថាដើម្បីបើក​ផ្លូវក្នុងការ​ពពោះកូនដំបូងនោះសុខសោភា ប្រាកដជាត្រូវរៀបការលើក​ទី៣ដោយចំហ​ដោយជៀសមិន​ផុតឡើយនាពេលខាងមុខនេះ ខណៈ​ដែលនៅឆ្នាំ២០២២ នេះសោភា​ តាំងចិត្តថានឹងវាយលុក​ទីផ្សារចម្រៀងឲ្យផ្អើលមេឃ តែអ្វីៗ​នៅ​មិន​ទាន់ដូចចិត្តនាងប៉ងទេ ព្រោះនាងនៅតែមិនទាន់​មានបទល្បីៗខ្លាំង​ដូចមុន បើទោះ​ជាមុននេះគេឃើញមានលោកពេជ្រ សង្វារពេជ្រ ហៅ​លោក​តាសក់ស ភ្នំត្រែង ,លោកទ្រី ហេង ស្វាមីលោកម៉ា ដូណា និងស្វាមីនាងលោកអ៊ឹត រ៉ាដា បាន​ចេញ​អន្ដរាគមន៍លើការធ្វើបទ​ចម្រៀ​ង​​ឲ្យនាងព្រម​ៗគ្នា​ក្ដី តែអ្នកជំនាញសិល្បៈ​បានលើក​ឡើង​ថាបទចម្រៀងរបស់សោភា នៅរាម មិនមែនប្រជែងជាមួយផលិត​កម្មរស្មី​ហង្សមាស និង​Galaxy ឡើយ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments