Wednesday, December 7, 2022
Google search engine
Homeព័ត៌មានសិល្បៈបេប៊ី ជាប់គាំងរហូត?

បេប៊ី ជាប់គាំងរហូត?

~

~

ភ្នំពេញ៖ ស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី បានអះអាងដោយផ្ទាល់ថានាងនឹងវិលរកអាជីព​ចាស់​វិញមិនក្រោម​៥លើកនោះទេ ក្នុងជំនួបផ្ទាល់កន្លងមក តែរហូតមកដល់ពេល​នេះជាង​៣ឆ្នាំ​ទៅ​ហើយគឺនាងនៅតែចេញ​មិន​រួចដដែល។សំណួរដែលគ្រប់គ្នាចង់ដឹងថាតើបេប៊ី នឹង​បញ្ចប់អា​ជីព​សិល្បៈចាប់ពីពេលនេះហើយមែនទេ បាន​ជានាងនៅតែយឺតយ៉ាវឬគ្មាន​បំណង​ក្នុងការ​ស្ដារកេរ្ដិ៍ឈ្មោះជាថ្មីឲ្យទាន់ពេលវេលាបែបនេះ?​ជុំវិញការអាក​ខាន​ឡើងឆាករបស់បេប៊ី ម្ដង​ហើយម្ដងទៀតបែបនេះធ្វើឲ្យគេនៅរឹតតែសង្ស័យថានាងរចនាពេជ្រ រង​សម្ពាធ​ពី​គូ​ស្នេ​ហ៍​ ប៉ុន្ដែទាំងរចនាពេជ្រ និងម្ដាយនាងអ្នកស្រីប៊ុន ណារី បានបដិសេធដោយបញ្ជាក់​ថា​ការរវល់​ទៅលើការគ្រប់​គ្រងហាងកាហ្វេដល់ទៅ៤សាខាធ្វើឲ្យនាងមិនអាចដកឃ្លាបានហើយចេះតែខ្មាយៗបែបនេះទៅ។តែគេជឿរ​ថា​បេប៊ី នឹងមិនអាចច្រៀងរាំដោយសេរីបាន​ដូច​មុន​តាមចិត្ត​នាង​ឡើយ ប្រសិនបើនាងនៅតែបាត់មុខ ហើយបន្ដឆា​ចោលការធ្វើបទថ្មីៗ​តាម​ផែន​ការណ៍​នោះគេម៉ៃថាស្រីស្រស់រូបនេះអាចមានគូស្នេហ៍​ចង់ឲ្យដកខ្លួនទាំង​ស្រុងពីអា​ជីព​ចាស់មួយនេះជាមិនខាន។

~

~

~

~

គូរបញ្ជាក់ថាស្រីស្រស់បេប៊ី ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់បុរសអ្នក​មានទ្រព្យស្ដុក ព្រោះ​នាង​លេចធ្លោរូបសម្រស់ខ្លាំងជាងតារារួមផលិកតកម្ម ហើយតាមព័តមាន​ថាមុនដកឃ្លាពីសិល្បៈនោះបេប៊ី មាន​បុរសដល់ទៅ២នាក់តាមស្នេហាទៀតផងនោះ​គឺលោក​ឧកញ៉ាម្នាក់ និងអភិបាលខណ្ឌ១។តែដំណឹងនោះ​ត្រូវបាន​អ្នកស្រីណារី ដែលតែងតែដើរតាម​កូន​ស្រី​ជាប្រចាំនោះបានប្រកែកដោយលោកស្រីថាបេប៊ី មិនស្គាល់មុខ​ប្រុស​ទាំង​នោះ​ទេ ប៉ុន្ដែ​គាត់ទទួលស្គាល់ថាគ្រាន់តែគេស្រលាញ់ធម្មតាៗ​នោះគឺចេះតែមានហើយ​មិនអត់នោះ​ទេ តែ រចនាពេជ្រ មិនដែលជំពាក់ចិត្តទៅលើបុរសណាម្នាក់ឡើយ។

~

ម្ដាយបេប៊ី ថែមទាំងនិយាយ​ដោ​យ​បារម្ភទៀតផងថាលោកស្រីខ្លាចតែបេប៊ី ប្រឈម”អ្នកក្រមិនហ៊ាន អ្នកមាន​មិនចូល​”ដែល​ពេលនោះកូនក្រមុំគាត់និងនៅក្រមុំចាស់សៅ​កែ…។ប៉ុន្ដែយ៉ាងណាគេជឿរថានោះជា​ការ​ព្រួយ​ចិត្តហួសហេតុពេករបស់អ្នកស្រីណារី ព្រោះស្រីស្អាតដូចបេប៊ី ប្រាកដជាមាន​បុរសមិនតិច​នាក់​ទេ​រងចាំចម្លើយ​ស្នេហាពីនាងហេតុនេះ​ហើយទោះជានាងផ្ដាច់ខ្លួនពី​អាជីពសិល្បៈ​ទាំងស្រុង​ក៍​អាចនឹងរស់នៅដោយសុខ​សាន្ដ​ដែរ ព្រោះតំណែងជំទាវនៅមិនឆ្ងាយពីដៃនាងឡើយ ឲ្យតែ​នាង​​ពិតជាចង់​​ស្រវ៉ានោះ៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments