Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សោភា ខ្លាចសុវត្ថិភាព ?

ពេជ្រ សោភា ខ្លាចសុវត្ថិភាព ?

~

ភ្នំពេញ៖ ពេជ្រ សោភា ត្រូវបានគេមើលឃើញថានាងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការលេង​ខ្លួន​ទៅ​តាមចិត្តចង់​ព្រោះពេលនេះជីវភាពនាងធូធារស់នៅ​ផ្ទះប្រណិតនិងជិះរថយន្ដថ្លៃៗដែល​តារា​ផ្សេងៗទៀត ដែលឭតែ​ថាពូកែ​លេងម៉ូដផ្ទះនិងរថយន្ដនោះមិនមានអ្នក​ណាកាលីពលើស​នាង​ឡើយ​។យ៉ាងណាតារាកាន់គ្រីស្ទានជាង​២០ឆ្នាំ​រូបនេះ​ប្រកាន់ជំហថានាងនឹង​មិនពាក់​គ្រឿង​​អលង្ការមាស ពេជ្រ ជ្រែកខ្លួនឲ្យដូចអ្នកណាម្នាក់ឡើយព្រោះតាំង​ពីមុននាង​មាន​ឈ្មោះ​ល្បីនិង​រហូតដល់ពេលនេះគឺនៅតែទៅណាមកណាមិនចូលចិត្តពាក់គ្រឿងមាស ពេជ្រ សម្ញែង​អ្នក​ណា​​​ម្នាក់នោះទេ។ការអះអាងរបស់សោភា នាពេលនេះក្រោយពីនាងធ្លាប់បាក់មុខ​មិន​ស្ទើ​ទេ រឿង​ទៅចូលរួមមង្គលការកូនអ្នកនាងគង់ សុជាតិ កាលពីខែ១៨ខែមិថុនា ឆ្នាំ២០២២ នោះ​សោភា ត្រូវគេរិះគន់ថានាង​គ្មានគ្រឿងមាស ពេជ្រ លេងខ្លួនដូចគេហើយបើដឹង​ថាអត់ហើយ​ម៉េច ក៍មិនខ្ចីគេពាក់សិនទៅ?ប៉ុន្ដែសោភា មិន​ដែលខឹងឬឆេះដុំតបទៅអ្នកឲ្យយោបល់​មកលើ​នាងបែបមើលស្រាលនោះទេ តែផ្ទុយទៅវិញនាង​បែជានៅ​រក្សារ​គោលការណ៍​ផ្ទាល់ខ្លួន​ដដែ​ល​គឺនឹងមិនពាក់គ្រឿង​មាស​ពេជ្រ លើដងខ្លួនច្រើនតទៅទៀត…។

~

~

ជុំវិញការមានទ្រព្យតែមិនហ៊ានបញ្ចេញរបស់ពេជ្រ សោភា នាពេលនេះត្រូវបានគេសន្និ​ដ្ឋានថានាងអាច​បា​រម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនច្រើនជាង ព្រោះនាងក៍គ្មានអង្គរក្សតាម​ការពារដូច​តារាខ្លះដែរ ហើយពេលខ្លះគេ​ឃើញនាងមានតែក្មួយប្រុស​ដែលគេច្រឡំថាជាសង្សារនាងនោះ​កាន់​ចង្កូតឡានឲ្យម្ដងម្កាលប៉ុណ្ណោះ។គេថាសោភា សុខចិត្តឲ្យគេមើលស្រាលថានាង​គ្មាន​ទ្រព្យ​​ច្រើនដូចគេចុះ តែនាងមិនប្រថុយពីហានីភ័យ​ព្រោះ​ការបញ្ចេញ​គ្រឿងអលង្ការជ្រុល​នាំ​ឲ្យពិបាករក្សារសុវត្ថិភាពផ្ទាល់ខ្លួននោះឡើយ។

~

~

ថ្វីត្បិតតែពេជ្រ សោភា ដែលមានគ្រឿងមាសពេជ្រដូចតារាល្បីៗមួយចំនួនទៀត​តែ​នាង​​មិនហ៊ានង្អួតដូចគេក្ដី ប៉ុន្ដែអ្នកនៅក្នុងរង្វង់សិល្បៈបានដឹងច្បាស់ថាសោភា ជិះរថយន្ដ​និងពាក់នាឡិកាដៃ១គ្រឿងថ្លៃ​ស្មើផ្ទះវីឡារ​១ឯ​ណ្ណោះ ក្នុងនោះមានដូចជារថយន្ដទំនើបៗ​របស់​នាង​ដែលប្រើប្រាស់សព្វថ្ងៃដូចជាម៉ាក Mercedes ,Bmw, Porsche, Audi ,Range Rover និងMercedes –Benz ជាដើម។ដោយឡែកសម្រាប់នាឡិកាដៃវិញគេឃើញសោភា ពាក់​របស់​ហ្សីនដូចជាម៉ាកRolex និងRichard Mille ។តាមរយៈការលេងសម្ភារៈទាំងនេះគេមិនអាច​និ​យា​យ​បាន​ថាសោភា មិនចូលចិត្តសម្ភារៈនិយមនោះទេ ប៉ុន្ដែផ្ទុយទៅវិញនាងបានចំណាយ​លុយ​ចូលលានដុល្លារ​ក្នុងការ​ទិញវាមកជាកម្មសិទ្ធិផ្ទាល់ខ្លួន គ្រាន់តែគ្រឿងមាស ពេជ្រ សោភា មិនហ៊ានបញ្ចេញឲ្យអស់ដូចអ្នកលក់ឡេ និងតារាមួយចំនួនទៀតឡើយ។

~

~

ទោះជាពេជ្រ សោភា អាយុ៣៩ឆ្នាំត្រូវបានគេចាត់ទុកថាជាអ្នកមេម៉ាយទ្រព្យស្ដុក​ម្នាក់​នៅឆ្នាំ២០២២ មែន តែតា​រាជ្រកនៅហង្សមាសរយៈពេលជាង១៧ឆ្នាំមកនេះ​នាងនៅតែមិន​ទាន់​ជួបរឿងស្នេហាច្បាស់លាស់នៅឡើយ ក្រោ​យនាងលែងប្ដីកាលពីឆ្នាំ២០១៦ និងចែកផ្លូវ​សង្សារថ្មីលោកឆឹម សក្កដា កាលពីខែធ្នូឆ្នាំ២០២១ ហើយភ្ជាប់ស្នេហ៍​ថ្មីជាមួយបុរសរូបសង្ហារ​លាក់មុខរយៈពេលជាង៩ខែមកនេះសោភា ហាក់មិនទាន់មានលំនឹងស្នេហ៍ដដែល។ការ​សម្អា​ង​បែបនេះដោយសារតែសោភា មិនដែលបង្ហាញមុខសង្សារថ្មីម្ដងណាឡើយ ទើបធ្វើឲ្យនាង​បាត់បង់​ទាំង​ស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ ហើយពេលនេះគ្មានទាំងដំណឹងចូលរោង​ការជា​លើកទី២ទៀតផង ហើយនាង​ស្ថិតក្នុងចំណោមតារាមេម៉ាយទាំង៣នៅហង្សមាស ខណៈ​២​ដួងទៀតគឺនាងសុខ ស្រីនាង និងពេជ្រ សូលីកា ។មជ្ឈដានមហាជនរងចាំ​មើលថាតើសោ​ភា ដែលនៅខ្វះតែ២ខែទៀតនឹងគម្រប់អាយុ៤០ឆ្នាំ​នោះនាងអាចរកម្ចាស់​ជីវិតច្បាស់លាស់ដើម្បីសាងស្នេហ៍ចំហដូចគេ ឬមួយក៍អ្នកមេម៉ាយសុខចិត្តសាងស្នេហ៍ដោយលាក់លៀម​ជារៀង​រហូត?

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments