Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈសួស វីសា ប្រឹងស្ដារមុខទាំងឈឺ

សួស វីសា ប្រឹងស្ដារមុខទាំងឈឺ

~

ភ្នំពេញ៖ រយៈពេលជាង១ឆ្នាំកន្លះទៅហើយដែលសួស វីសា ស្ងប់ស្ងាត់ខ្លាំងមិនធ្លាប់មានក្នុង​អា​ជីព​ពោល​គឺតាំងពី​នាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ម្លេះ ដែលតារាកូន១លែងមាន​បទល្បីៗដូចមុនទៀត ខណៈដែល​ពេល​នេះនាងកំពុងតែមានជំងឺទាក់ទងបំពង់ក ហើយកាល​ពីថ្ងៃទី​១២កញ្ញា នាងបានទៅជួបគ្រូពេទ្យ​ថៃដើម្បី​ពិគ្រោះ នោះស្រាប់តែពេលនេះវីសា ដែល​កំពុង​តែ​លេប​ថ្នាំពេទ្យមកពីថៃជាប្រចាំ ហើយជំងឺនៅមិនទាន់​បាន​ធូស្រាលផង នាងក៍រៀប​ក្បួន​​ចេញ​វាយលុកទីផ្សារចម្រៀងសារជាថ្មីទាំងដែលស្ថាន​ភាពសុខភាពនាងនៅ​មិន​ទាន់បាន​ជាដូច​ដើម។វីសា បានដឹងខ្លួនថាបើនាងនៅតែបន្ធូដៃតទៅទៀតនោះ​ច្បាស់ជាកេរ្ដិ៍​ឈ្មោះនឹង​ដើរ​ថយ​ក្រោយ

~

~

ហើយប្រឈមពិបាកកាន់តែខ្លាំងក្នុងការស្ដារទីផ្សារឲ្យដូចដើម ហេតុនេះ​ហើយ​មានតែ​ប្រឹងច្រៀង​សម្ដែង​ទាំងឈឺនេះ ដើម្បីលុបបំបាត់ការ​សង្ស័យថា​បំពង់កនាង​មិនអាចប្រើ​ប្រាស់​សម្លេង​ឲ្យបានដូចដើមរហូត​នាងអាច​ឈប់ច្រៀង។ប៉ុន្ដែពេលនេះ​អ្វីៗបាន​បញ្ជាក់​​ច្បាស់ថា​ក្រោយ​វីសា ឃ្លាតឆ្ងាយពីឆាកតន្រ្ដីរយៈពេល​ដល់ទៅ១៩ខែ​នេះ​នាងងត្រូវតែ​ចេញមកវិញ​ឲ្យ​ទាន់ពេលវលោទើបអាចទៅរួច បើមិនអីចឹងទេ តំណែងលំដាប់ជូរ​មុខតារា​ស្រី​នៅហង្សមាស​ប្រា​កដ​ជាត្រូវជំនួសដោយតារាស្រីផ្សេងជាមិនខាន។

~

~

សូមបញ្ជាក់ថាសួស វីសា មានរាសីមិនសូវល្អទេក្នុងអាជីពសិល្បៈនារយៈពេលចុង​ក្រោ​យ​នេះព្រោះ​នាងទើប​បាត់​បង់តំណែងធំជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវ​កាល​ទី៣ ធ្លាក់ក្នុងកណ្ដាប់ដៃអ្នកនាងសុគន្ធ និសា វិញ ហើយស្រាប់តែពេលនេះនាង​មាន​បញ្ហា​បំពង់ក មិនអាចប្រើប្រាស់សម្លេងដូចមុនទើប​ធ្វើឲ្យអាជីព​ចម្រៀ​ង​​រប​ស់នាងនៅទ្រឹង​។តែវីសា បែជាមានជីវភាពធូធាជាងមុនឆ្ងាយក្រោយចាប់ដៃលោកប៊ុនថុល ប៊ុនថង ហៅថមមី ជាង២ឆ្នាំនិងមានកូនស្រី១អាយុជិត២ឆ្នាំនេះគ្រួសារតារា១គូនេះមានផ្ទះធំ និងជិះរថយន្ដ​ទំ​នើ​បៗមិន​ចាញ់​តារាល្បីៗផ្សេងទៀតឡើយ។

~

~

ប៉ុន្ដែដូចពាក្យគេថាទោះជាមានទ្រព្យ​យ៉ាងណាក៍មិនគ្រប់គ្រាន់មហិច្ឆតា​របស់​មនុស្សនោះពិតជាមិនខុសទេ ព្រោះ​ថាពេលនេះ​វីសា កំពុងតែប្រឹង​សន្សំលុយទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce នាពេលខាង​មុខនេះ​ ដែលពេលនោះ​នៅ​ពេលនាងជិះទៅឆាក​តន្រ្ដី​​ប្រាកដជាផ្អើលមេឃជាមិនខាន ហើយ​គេជឿរថាក្ដីសុបិន​រប​ស់​វីសា នោះមិន​យូទេ​នឹងក្លាយទៅជាការពិត ព្រោះថាស្វាមីនាងលោកថមមី តែងតែផ្គាប់​ចិត្ត​នាង​គ្រប់បែប​យ៉ាង​ទាំងអស់ ហើយលោកថែមទាំងធ្លាប់ស្បថសច្ចារ្យនៅចំពោះមុខវីសា ថាក្នុង​១ជីវិត​នេះ​លោកស្រលាញ់​តែតែ​នាង​និងកូនលុះក្ស័យសង្ខាទៀតផង៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments