Wednesday, December 7, 2022
Google search engine
Homeព័ត៌មានសិល្បៈទ្រាំ​លែង​បាន​! Pey Pey Dy ដាក់​ចំ​ៗ​ទៅ Admin យ៉ាង​​ចាស់ដៃ ក្រោយ​ឃើញ​បរ​វ​កញ្ញា​កម្ពុជា​ធ្លាក់​ប្រជាប្រិយភាព

ទ្រាំ​លែង​បាន​! Pey Pey Dy ដាក់​ចំ​ៗ​ទៅ Admin យ៉ាង​​ចាស់ដៃ ក្រោយ​ឃើញ​បរ​វ​កញ្ញា​កម្ពុជា​ធ្លាក់​ប្រជាប្រិយភាព

~

~

ភ្នំពេញ ៖ អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ច្រើន​ប្រាកដជា​ស្គាល់​ជាក់​ជា​មិន​ខាន​ឡើយ នៅ​តារា​ហ្វេ​ស​ប៊ុ​ក Pey Pey Dy ដែល​ជាតា​រា​មួយ​ដួង​ទទួល​បាន​នៅ​ការ​គាំទ្រ​មិនធម្មតា​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​គ្រប់​ស្រទាប់​យុវវ័យ ជា​ពិសេស​ចូល​ចិត្ត​និយាយ​អ្វី​ដែល​ត្រឹមត្រូវ ចូល​ចិត្ត​បកស្រាយ​ចំ​ៗ​ទៅ​កាន់​អ្វី​ដែល​ជា​ការ​ពិត និង​ចូល​ចិត្ត​និយាយ​វែង​ញែក​ជាដើម​។

~

~

ដោយឡែក បើ​ក្រឡេក​មក​ដឹង​ឃើញ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ មានការ​រិះគន់​ពាសពេញ​បណ្ដាញ​សង្គម​ឲ្យ​មានការ​កែតម្រូវ និង​សំណូមពរ​ឲ្យ​មានការ​ដក​ចេញ​ទៅ​លើ​ឈុត «​គោព្រៃ​» ដែល​ជា​ឈុត​តំណាង​ខេត្ត​មណ្ឌល​គី​រី ជា​ឈុត​តំណាង​ជាតិ​របស់ Miss Grand Cambodia 2022 សម្រាប់​ការ​ចូលរួម​ប្រកួតប្រជែង Miss Grand International 2022 នៅ​ប្រទេស Indonesia តែ​ខាង​ស្ថាប័ន Miss Grand Cambodia ហាក់​គ្មាន​ការ​ប្រែប្រួល​នោះ​ឡើយ ពោល​គឺ​មាន​តែ​ឌឺ​អ្នកគាំទ្រ​ចំពោះ​កម្មវិធី​មួយ​នេះ​កាន់តែ​ខ្លាំង​ឡើង​។

~

~

រហូត​ឆ្លង​មក​ដល់​នៅ​រឿងរ៉ាវ​របស់​បវរកញ្ញា​កម្ពុជា​យើង​មួយ​រូប​ទៀត ដែល​កំពុង​តែ​ឈរជើង​នៅ​លើ​ឆាក​អន្តរជាតិ ក្រោយ​បាត់​សន្ទុះ​នៃ​ការ​គាំទ្រ​ខ្លាំង​ពេក នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ខាង​ផេ​ក​ផ្លូវការ​របស់ MIss Grand Cambodia បាន​ធ្វើការ​បង្ហោះ​សារ​បែប​នេះ​ថា «​តារាង​ពិន្ទុ​កម្ពុជា​យើង មានការ​ធ្លាក់​មក​នៅ​លេខ​រៀង​ទី​១០ ដឺ​ល​ជា​ចំនួន​លេខ​ចុង​ក្រោយ​បំផុត​» ។ បន្ទាប់​មក​ផេ​ក​ផ្លូវការ Miss Grand Cambodia ក៏​បាន​ចេញ​មុខ​មក​ទទូច​សុំ​មហាជន​ឲ្យ​ជួយ Vote ឲ្យ​កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ខណៈ​ការ​សុំ​នេះ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ធ្វើការ​ចំអក​ឡក​លើ​យ​យ៉ាង​ចាស់ដៃ​តែ​ម្ដង​។

~

~

ជាក់ស្ដែង អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​នោះ ក្រោយ​បានឃើញ​ដូច្នេះ​ភ្លាម ស្រាប់តែ Pey Pey Dy ចេញ​មុខ​មក​បង្ហោះ​សារ​ដាក់​ទៅ​ចំ​ៗ​ថា បរ​វ​កញ្ញា​កម្ពុជា គ្មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​មហាជន ក្នុង​សារ​នោះ Pey Pey Dy សរសេរ​និយាយ​ថា «​អោយ​ចុក​ៗ ផាំង​ៗ​ថា ឆ្នាំ​មុន​ៗ Like ខ្ទង់សែន Share ចូល​លាន តែ​ឆ្នាំ​នេះ​បវរកញ្ញា​កម្ពុជា បែរជា​គ្មាន​ចំណាត់ថ្នាក់ មិន​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ជ្រើសរើស​បាន​បវរកញ្ញា​ល្អ​ហើយ មាន​សមត្ថភាព​ហើយ ប៉ុន្តែ​ការ​គាំទ្រ​បែរជា​ធ្លាក់​ចុះ បញ្ហា​កើត​ពី​ស្ថាប័ន admin ប្រើ​សំដី​ឌឺដង​នាំ​ផល​ប៉ះពាល់​ដល់​បេក្ខភាព​ប្រឡង ឥឡូវ​ឃើញ​លទ្ធផល​ទេ?​» ។

Pey Pey Dy សរសេរ​និយាយ​បន្ត​ថា «​ពេល​គេ​រិះគន់​ស្ថាបនា​ចង់អោយ​ល្អ ដាក់​គេ​វិញ​ឡើង​ចុក​ថា គេ​ជាន់ពន្លិច និយាយ​ទៅ អោយ​រឹង​ប៉ះ​មិន​បាន ផុស​ឌឺ​ម៉ា​ឆ្ងាញ់​បែប​គេ​គិត​ថា អាណា​ថា​អី​ថា​ទៅ ដល់​ថ្ងៃ​ពួក​វា​ដឹង​តែ like share ហើយ អាណិត​តែ​បេក្ខភាព​ទេ គ្នា​ខំ​ណាស់ ហាត់​ផង អី​ផង ស្ទើរតែ​គ្មាន​ពេល​សំរាក តែ admin ដុត​កំហឹង​មហាជន ចឹ​ង​មាន​តែ​តាម​ហ្នឹង​ទៅ ខ្មែរ​ស្រលាញ់​ខ្មែរ តែបើ​រឹង​ដូច​ដែកថែប​ចឹ​ង អោយ admin ហ្នឹង​ចាត់ចែង​តែឯង​ទៅ​»​។

~

Pey Pey Dy បាន​បន្ត​ទៀត​ថា «​កុំ​ដៀល​ក្បាល​អ្នកគាំទ្រ​ថា «​ល្ងង់​មិន​ស្គាល់​ពី​របៀប vote មិន​ស្គាល់ app ល្ងង់​មិន​ចេះ​អី​សោះ​» នែ ក្រែង​ឆ្នាំ​មុន​ៗ បាន​ក្បាល​ពួក​អ្នកគាំទ្រ​អស់នេះ ដុតដៃដុតជើង vote អោយ​តើ មិន​ចឹ​ង​ស្មាន​តែ​បាន​ចូល top​? កុំ​ដៀល​ក្បាល​អ្នកគាំទ្រ​ថា «​បើ​ពូកែ​រិះគន់ បង្កើត​កម្មវិធី ហើយ sponsor កុំ​បាន​តែ​រិះគន់​» នែ គេ​រិះគន់​ចង់អោយ​កែ ចង់អោយ​ល្អ ហើយ​ព្រោះតែ​គេ​គ្មាន​សមត្ថភាព​បង្កើត​កម្មវិធី គ្មាន​លុយ​ជួយ sponsor ហ្នឹងហើយ បាន​គេ​មាន​តែ​ខំ​ជួយ​កែ​លំអ ខំ​ជួយ​ស្ថាបនា ហើយ​ខំ​ជួយ vote អោយ​រាល់​ឆ្នាំ មិន​បើក​ចិត្ត​ទទួល​ការ​រិះគន់ បក​ក្បាល​ខាំ​ទាំង​ទទឹងទិស បើ​មើលឃើញ​ល្អ ក៏​គ្មាន​ក្បាល​អាណា​ទៅ​ថា​អី​ដែរ​»​។

~

Pey Pey Dy បាន​បន្ត​ទៀត​ថា «​សឹងតែ​មួយ​ប្រទេស គេ​មិន​ពេញចិត្ត តែ​មិន​យកគំនិត​មហាជន បែរជា​គិត​ថា​គេ​ជាន់ពន្លិច ប្រកាន់ខ្ជាប់​តែ​គំនិត​ឯង​ប៉ុន្មាន​នាក់​ហ្នឹង ហើយ​តាំង​មក​ស្រែ​កថា អោយ​ខ្មែរ​គាំទ្រ​ខ្មែរ បើ​ពូកែ បើ​មាន​លុយ​ណាស់ ជួល​គេ​បង្កើត account like share បុកលុយ vote ទៅ ពួក​អ្នកគាំទ្រ​ល្ងង់ ពួក​អ្នកគាំទ្រ​ខោ​មិន​ខោ អាវ​មិន​អាវ ពួក​អ្នកគាំទ្រ​ក្រ​ដូច​ពួក​ខ្ញុំ ជួយ​អី​ក៏​មិន​បាន​ណាស់ណា​ដែរ ក្រែង​មាន​លុយ​ណាស់ ធ្វើ​ទៅ​បង​បង​ធ្វើ​មើល ធ្វើ​អោយ​ឡូយ​ដូច​សំដី​បង​តិច​មើល អូន​ធុញ​ហាស មែន​តើ អូន​ធុញ​ហាស​ៗៗ»៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments