~
~
ប្រទេសថៃ ៖ ទស្សនិកជន ជាពិសេសហ្វេនៗខ្មែរនៅកម្ពុជាតែម្ដង ដែលនិយមតាមដាននៅរឿងភាគថៃ ប្រាកដជាស្គាល់មិនខាន នៅកំពូលតារាសម្ដែងប្រុសថៃជួរមុខដ៏ល្បីឈ្មោះមួយរូបមានភាពល្បីល្បាញមិនណយ ប្រចាំប៉ុស្តិ៍លេខ៧ ជាតួឯកនៅក្នុងរឿងដែលមានចំណងជើងថា «សង្គ្រា.មស្នេហ៍មហាចោរ» ដែលមានរូបសម្រស់ស្រស់ស្អាត រាងខ្ពស់ស្រឡះ មុខមាត់ទាក់ទាញ មានមន្តស្នេហ៍មិនធម្មតានោះ គឺលោក Mike Pattaradet ជារើយៗត្រូវបានមហាជនក៏ដូចជា អ្នកគាំទ្រភាគច្រើនស្គាល់លោកយ៉ាងច្បាស់នៅរាល់ខ្សែភាពយន្តដែលលោកបានសម្ដែងជាបន្តបន្ទាប់ មើលហើយចង់មើលទៀត ទោះមើលប៉ុន្មានដងក៏មិនចេះស៊ាំដែរ។
~
ជាក់ស្ដែង អ្វីដែលធ្វើអោយហ្វេនៗនាំគ្នារំជួលចិត្តមិនស្ទើរទៅវិញនោះ ថ្មីៗនេះស្រាប់តែតារាប្រុសដែលជាគ្រាប់ពេជ្ររបស់ប៉ុស្តិ៍លេង៧ របស់ថៃ លោក Mike Pattaradet បានធ្វើឱ្យអ្នកគាំទ្រទប់អារម្មណ៍មិនជាប់គ្រប់ៗគ្នា ក្រោយឃើញលោកចេញមុខមកទម្លាយនៅរឿងរ៉ាវរបស់ខ្លួនខ្ទេចគ្មានសល់ បន្ទាប់ពីលាក់ទុកក្នុងចិត្តមកជាយូរ ដោយតារាប្រុសរូបនេះបានបង្ហើបបែបនេះថា «ស្ទើរតែគ្មាន តារាប្រុសឈ្មោះ Mike Pattaradet បាត់ទៅហើយ ហើយស្ទើរតែគ្មាននរណាដឹងទេថា ជីវិតខ្ញុំនេះ ជួបអ្វីខ្លះ (យំ) វាមានសម្ពាធខ្លាំងណាស់ តឹងទ្រូងមិនចង់នឹក ឬនិយាយដល់ អ្វីដែលកន្លងផុតទៅហើយ ខ្ញុំក៏ចង់ឱ្យវាផុតទៅ តែជីវិតយើងគឺវាវិលចុះឡើងបែបនេះ»។
~
តារាប្រុសរូបនេះបានបង្ហើបទៀតថា «ហើយនៅថ្ងៃដែលខ្ញុំតានតឹង មានសម្ពាធក្នុងចិត្តខ្លាំងបំផុត ខ្ញុំស្ទើរតែបាត់ខ្លួនពីលោកនេះហើយ តែព្រោះតែស្រឡាញ់ម៉ែ ទើបបកក្រោយវិញ ខ្ញុំធ្លាប់គិតចង់លោ.តសម្លា.ប់ខ្លួនពីលើខុនដូជាន់ទី២៦ ពេលវេលានោះគឺជាពេលដែលលំបាកណាស់បំផុត តានតឹងណាស់ រស់មួយថ្ងៃគិតមួយថ្ងៃ ហើយថតរឿងតែមួយចំណាយពេលរាប់ខែ អត់ទទួលការងារផ្សេង ថតតែរឿងមួយមុខ រស់ចឹងរាល់ថ្ងៃគិតច្រើនណាស់ ហើយក៏យកស្រាជាមិត្ត តែលាក់មិនដែលឱ្យម៉ែដឹងសោះឡើយ»។
~
តារាប្រុសរូបនេះបានបន្តទៀតថា «ខ្ញុំអង្គុយសម្លឹងរានហាលខុនដូជាន់ទី២៦ ខ្ញុំរាល់ថ្ងៃ ហើយខាងក្រោមមានអាងហែលទឹក បើលោ.តគឺអាចមិនស្លា.ប់ តែខ្ញុំពិតជាចង់ស្លា.ប់មែន ពេលនោះ គិតថា ខ្លួនឯងឆ្គួត មិនដឹងមានរឿងមកពីណាទេ គិតមិនចេះអស់ ហើយស្មុគដោះស្រាយអត់ចេញសោះ កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ តែថ្ងៃមួយម្ដាយខ្ញុំមកលេងរៀបចំទឹកផ្លែឈើឱ្យ ម៉ែគាត់មកនៅមួយរយៈ តែរៀបចំផ្លែឈើ និងវីតាមីនឱ្យញ៉ាំជាប្រចាំ ដល់ពេលឃើញស្នាមញញឹមម៉ែ ការគិតរបស់ខ្ញុំក៏ផ្លាស់ប្តូរលែងចង់ស្លា.ប់ ហើយក៏ប្តូរមកប្រើជីវិតដែលប្រសើរឡើងដើម្បីគាត់ជាធម្មតាវិញ»។
~
បន្ទាប់ពីលឺដូច្នេះហើយ ក៏មានអ្នកគាំទ្រមិនតិចនាក់នោះទេ នាំគ្នាចូលទៅខមិនលើកទឹកចិត្តថា «កុំគិតច្រើនអីអាយដល ស៊ូៗឡើង» «ត្រូវចាំថា បងនៅមានពួកខ្ញុំនៅចាំគាំទ្របងជានិច្ច រឹងមាំឡើងណាអាយដល» «កុំយំអីអាយដល តិចលែងសង្ហាឥឡូវហើយ» «អ្នកណាក៏ធ្លាប់មានជំងឺមួយនេះដែរ ទាំងបាក់ទឹកចិត្ត ទាំងជំងឺផ្លូវចិត្ត មានតែអ្នកមើលងា.យគ្រប់សព្វបែបយ៉ាង ស៊ូៗណាបង ដើរទៅមុខបន្តទៀត កុំចុះចាញ់នឹងវាអោយសោះ» «មិចក៏បងគិតបែបនេះទៅវិញ បងនៅមានប៉ាម៉ាក់បងប្អូនសាច់ញាតិដែលនៅក្បែរបង នៅចាំជួយលើកទឹកចិត្តបងគ្រប់ពេល ពេលខ្លះការគិតខ្លីរបស់បង វាគ្មានបានអ្វីមកវិញនោះទេ មានតែគេសើចចំអកតែប៉ុណ្ណោះឯង»៕
~
~
~
~
~
~