Saturday, June 10, 2023
Google search engine
Homeព័ត៌មានសិល្បៈព្រាប សុវត្ថិ បានធ្វើឲ្យនាងតន់ ច័ន្ទសីម៉ា ឡើងដល់ចំណុចកំពូល

ព្រាប សុវត្ថិ បានធ្វើឲ្យនាងតន់ ច័ន្ទសីម៉ា ឡើងដល់ចំណុចកំពូល

~

~

~

ក្រោយចាប់ដៃគ្នា​ច្រៀង​ជាច្រើនបទនៅGalaxyហើយរយៈពេលជាង១ឆ្នាំ​មកនេះផលិតកម្មមួយនេះ​នៅតែ​មិន​ទាន់ទិញបានតារាស្រីណាផ្សេងដើម្បីយកមកជំនួសច័ន្ទសីម៉ា ក្នុងការធ្វើជាដៃគូជាមួយព្រាប សុវត្ថិ ឡើយបន្ទាប់ពីមាស សុខសោភា និងពេជ្រ សោភា បដិសេធទៅចូលរួម។ប៉ុន្ដែ​Galaxy​ចង់​​ឲ្យច័ន្ទ​សីម៉ា ឡើងកូដថែមមួយក្រឺតទៀតតាមរយៈ​ការបន្ដឲ្យ​ព្រាប សុវត្ថិ ច្រៀងសម្ដែង​ជាមួយ​នាងដែល​នឹងត្រៀមចេញ​បទថ្មីៗ​ក្នុង​ពេលឆាប់ៗ​នេះ។យ៉ាងណាចំនួនកុង​ត្រា​ដំបូងរបស់ព្រាប សុវត្ថិ ជាមួយផលិតកម្មថ្មីនេះគឺនៅរយៈ​ពេល​ជិត៤​ឆ្នាំទៀត​ឯ​ណ្ណោះ​ ហេតុ​​នេះហើយទស្សនិកជនរងចាំមើលថាតើព្រាប សុវត្ថិ នៅតែច្រៀង​សម្ដែងជាមួយដៃគូនាងតន់ ច័ន្ទសីម៉ា តែម្នាក់​គត់ឬអាចនឹងមានដៃគូថ្មី?

~

~

~

គូរបញ្ជាក់ថាព្រាប សុវត្ថិ បានអស់និស្ស័យជាមួយហង្សមាសក្រោយ​រួមរស់ជាមួយ​ផលិត​កម្ម​ធំនេះ​រយៈពេលជាង២២ឆ្នាំ(១៩៩៧-២០២១) និងបន្សល់ទុកបទចម្រៀង​ចំនួន​ជាង​៣ពាន់បទ ខណៈ​ដែលការទៅដល់Galaxyជាង១ឆ្នាំនេះ​លោកមិនទាន់មាន​បទ​ចម្រៀង​​មួយ​បទណាដែលច្រៀងខ្ពស់បំផុតដូចមុននោះទេ ហេតុនេះហើយបានជានៅតាមបណ្ដារភោជ​នីយដ្ឋាន,និងបៀរហ្គា​ឌិន មួយចំនួនគេនៅតែឭបទចម្រៀងរបស់ព្រាប សុវត្ថិ នៅហង្សមាស​ត្រូវបានចាក់បន្លើ​គ្រប់​ទីកន្លែងដដែលទើប​ធ្វើឲ្យមាន​ការ​លើកឡើងថាព្រាប សុវត្ថិ ទៅផលិត​កម្ម​ថ្មី​មិនទាន់ល្បីខ្លាំងដូច​កាលច្រៀងនៅហង្សមាស។ប៉ុន្ដែអ្នក​ជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់លើកឡើងថាព្រាប សុ​វត្ថិ គ្មានការចុះខ្សោយនោះទេ បន្ទាប់ពីប្ដូរ​ពីហង្សមាស​ទៅ​Galaxyនោះ ខណៈដែលការច្រៀង​ដៃគូ​ថ្មីជា​មួយតន់ ច័ន្ទសីម៉ា នោះក៍មិនធ្វើឲ្យព្រាប សុវត្ថិ មានបញ្ហារដែរតែអ្នកដែលឡើង​កូដ​គឺច័ន្ទសីម៉ា ។

~

~

~

គេកត់សម្គាល់ថាក្រោយព្រាប សុវត្ថិ ដើរចេញពីហង្សមាសនេះតារាដែលដេកស្ដាយ​ជាង​គេនោះគឺពេជ្រ សោភា ព្រោះ​នាងថា​បានល្បីឈ្មោះរហូតមកដល់សព្វថ្ងៃ​ដោយសារ​តែមួយផ្នែក​នាង​តោងការលីពព្រាប សុវត្ថិ ។ចំណែកនាងប៉ាច គីមមួយ ដែល​កំ​ពុង​ឡើង​កូដ​តិចៗ​ព្រោះ​តែបានចាប់ដៃច្រៀងសម្ដែងជាមួយព្រាប សុវត្ថិ នោះស្រាប់តែពេលនេះហាក់​នៅទ្រឹងទៅវិញ ហើយ​ថែម​ទាំងពិបាកទប់ទល់ជាមួយនាងតន់ ច័ន្ទសីម៉ា ថែមទៀត​ផង។​ប៉ុន្ដែព្រាប សុវត្ថិ ដែលត្រូវបានគេមើល​ឃើញថាមិនសូវ​មាន​បទ​ខ្លាំងៗដូចមុន​នោះត្រូវបាន​អ្នកជំនាញសិល្បៈលើកឡើងថាដោយសាតែកូវីដ ហេតុនេះហើយគេមិនអាចសន្និដ្ឋាន​បានទេ​ថា​តើព្រាប សុវត្ថិ នៅឆ្នាំ២០២១នេះឡើងឬចុះនោះទេព្រោះការ​បញ្ចេញសម្ថភាពច្រៀង​សម្ដែង​មិនអស់ពីសម្ថភាពឡើយ ហេតុនេះ​ហើយ​គេអាចរងចាំមើលនៅឆ្នាំ២០២២វិញថាព្រាប សុវត្ថិ នៅតែរក្សារ​តំ​ណែង​​ជាតារា​ប្រុសលេខ១តទៅ​ទៀតឬមួយក៍​រលក​ក្រោយ​​ច្រានរលកមុន ហើយពេលនេះ​ព្រាប សុវត្ថិ ប្រឈមពិបាកទប់លំនឹង?

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments