Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សូលីកា មេម៉ាយឡើងថ្លៃ

ពេជ្រ សូលីកា មេម៉ាយឡើងថ្លៃ

~

~

~

ភ្នំពេញ៖ ថ្វីត្បិតតែតារាចម្រៀងមេម៉ាយកូន១នាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានជួបវិបត្តិ​ដួងចិត្តយ៉ាង​ធ្ងន់ធ្ងដល់ទៅ២ក្នុងពេលតែមួយគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់គុក​ដល់​ទៅ១២ឆ្នាំ ហើយនាង​បែក​បាក់គូណ្ដឹងលោកគឹម ហាន កណ្ដាលទីក្ដី ប៉ុន្ដែសូលីកា នៅតែ​អាចឈជើងក្នុងសិល្បៈបានដដែល ពោលគឺ​នាងបែងចែកភាពទុក្ខសោកនិងរីក​រាយដាច់ពី​គ្នា។អ្វីដែលគូរឲ្យកត់សម្គាល់​អ្នកមេម៉ាយកូន១ស្រួយ​ដូចដូងដុត​រូបនេះមិនមែនអត់ពីលោកគឹម ហាន ទៅនាងធ្លាក់ខ្លួននោះទេ ពោលគឺគេនៅតែឃើញនាងហ៊ឺ​ហាលើខុន​ដូ​ប្រ​ណិត​និងជិះ​រថយន្ដ​ទំ​នើប​​​​ៗដូចជាRange Rover និងPorsche ជាដើមទើបធ្វើឲ្យមិត្តភក្ដិរួមអាជីពបាន​ចាត់​ទុក​សូលី​កា ថា​ជាអ្នកមេម៉ាយឡើងថ្លៃ។ការសម្អាងបែបនេះដោយសារតែនាងស្រីពេជ្រ នៅ​មាន​​ជម្រើ​ស​​ស្នេហ៍​ជាច្រើន ព្រោះរូបនាងរក្សាររូបសម្រស់បានផូផង់ ហេតុនេះហើយ​បុរស​ដែល​​រង​ចាំស្អំរបួសបេះដូងនាង​ប្រា​កដជាមានទាំងក្នុងនិងក្រៅស្រុក។

~

~

ប៉ុន្ដែអ្វីដែលសូលីកា ហ៊ានបង្ហាញ​ភាព​​ស្និតស្នេហ៍ជាមួយបុរសលើកដំបូងក្រោយ​នាងចែកផ្លូវគូដណ្ដឹងនោះគឺកូន​មន្រ្ដីធំផ្កាយ២​លោក​ថុល សុភិទិ ។ស្រីពេជ្រ ធ្លាប់បានអះអាងថានាងជាFan របស់កូន​អ្នកធំ​ម្នាក់នេះ តែអ្នក​លេង​បណ្ដាញសង្គមមួយចំនួន ពួកគេនៅតែចាត់ទុកថាអ្នកមេម៉ាយ និង​បុរស​លេងម៉ូដសាក់​ស្និត​ស្នាលគ្នាហាក់​លើស​ពី​ដៃគូធម្មតា។អ្វីដែលFan របស់ស្រីពេជ្រ រងចាំមើល​នោះ​ថា​តើអតី​ត​អ្នកចម្រៀងRock និងM រូបនេះនឹងជ្រើស​ស្នេហ៍​ថ្មី​ជា​បុរស​អាណិកជនម្ដង​ទៀត ឬមួយក៍​នាង​ចង់ភ្ជាប់ស្នេហ៍ជាមួយតារាដូចគ្នាវិញម្ដង?យ៉ាងណា​គេជឿថា​សូលីកា នឹង​មិនជ្រើសផ្លូវធ្វើជំ​ទាវ​​​លាក់មុខជាលើកទី២ឡើយ។

~

~

ក្រៅពីពេជ្រ សូលីកា តារាដែលធ្លាក់ខ្លួនមេម៉ាយនៅហង្សមាសពេលនេះមាននាងពេជ្រ សោភា និងសុខ ស្រី​នាង ដែលពួកគេនៅតែរក្សារបានទីផ្សារសិល្បៈដូចគ្នា ។ចំពោះនាងសូលី​កា និង​អតីតគូណ្ដឹងលោកគឹម ហាន វិញពួកគេមិបានយកគ្នាជា​សត្រូវនោះទេពោលគឺ​ចែក​គ្នា​មើលថែកូនដូចសុខ សោម៉ាវត្តី និងអតីតប្ដីនាងលោក​ទូច ដាណារ៉ា ដែរ។ប៉ុន្ដែរឿង​ដែល​សូលី​កា ខកចិត្តនោះគឺនាងបរាជ័យមង្គលការជាមួយឪពុក​កូនប្រុសរបស់​នាង​និងបាត់ឱកាស​ការ​ចេញ​ទៅរស់នៅប្រទេសអូស្រា្ដលី។មហាជនរងចាំមើលថាតារា​មេម៉ាយទាំង៣រួមទ្រនុំជា​មួយ​គ្នា​គឺពេជ្រ សូលីកា,សុខ ស្រីនាង និងពេជ្រ សោភា មួយណានឹងការប្ដីមុនគេ?

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments