Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈសេង សុខឃីម ថានាងមិនធ្លាប់ប្រចណ្ឌនាយចឺម ផ្ដែស​ផ្ដាសឡើយ!

សេង សុខឃីម ថានាងមិនធ្លាប់ប្រចណ្ឌនាយចឺម ផ្ដែស​ផ្ដាសឡើយ!

~

~

ភ្នំពេញ៖ អ្នកមេម៉ាយកូន១សាច់សខ្ចីនាងសេង សុខឃីម អតីតសង្សារទី៤របស់នាយចឺម បានអះអាងថានាង​មិន​ដែលប្រចណ្ឌលោកមេសា ហួសហេតុទើបនាំឲ្យចំណងស្នេហា​ប្រែ​ទៅជាប្រេះស្រាំនោះទេ តែគ្រាន់​ធ្លាប់ប្រាប់​ថា​កុំឲ្យលេងសើចច្រើនពេកអី​។ការអះអាងរបស់​នាង​​ឃីម នៅពេលនេះក្រោយពីមានព័ត​មានថាដើមចមដែល​បណ្ដា​​លឲ្យនាងនិងនាយចឺម ចែកផ្លូវ​គ្នាក៍ព្រោះតែបណ្ដាលមកពីអ្នកមេម៉ាយប្រចណ្ឌនាយចឺម ខ្លាចទាក់ទង​ស្រីផ្សេង។

~

~

ប៉ុន្ដែ​នាង​ឃី​ម អះអាងថាពេលនាងជូននាយចឺម ទៅច្រៀងសម្ដែង​តាមខេត្តហើយឃើញ​មានអ្នកគាំ​ទ្រ​ថត​រូប​ជាមួយលោកមេសា នាងមិនដែលហាមឃាត់នោះទេគឺមានតែសប្បាយចិត្ត ព្រោះគេ​មានការគាំទ្រខ្ពស់។​យ៉ាង​ណា​នាង​ថាក្រោយបែកគ្នានេះពេលនាងជួបនាយចឺម ដោយចៃ​ដន្យ​គឺរាប់អានគ្នា​ជាធម្ម​តា ហើយការស្រ​លាញ់សាបបន្ដិចម្ដងៗដែលយូៗគង់តែអាច​រស់នៅដោយ​ខ្លួនឯងដូចមុន​បាន​។ដោយឡែកទាក់ទង​រឿងនាង​និង​នាយចឺម ធ្លាប់បានទិញផ្ទះ​រួមគ្នានោះ​នាង​ឃីម ថាដោយ​សារ​តែ​ផ្ទះនោះដាក់ឈ្មោះនាង ហេតុនេះក្រោយបែក​បាក់​ឥឡូវបាន​មក​លើនាង។តែអ្វី​ដែល​នាងក្ដុកក្ដួលនោះគឺកូនប្រុសនាងមុននេះចេះតែសួររកនាយចឺម ព្រោះ​កូន​នាងតាំងពីតូចកើត​មក​គ្មានឪពុក អីចឹងពេលទៅណាជាមួយលោកមេសា ស្មានថាជាឪពុកខ្លួន​ទើប​ធ្វើ​​ឲ្យនាង​សែន​អា​ណិត​កូន។

~

~

ក្រោយបេះឆាស្នេហ៍ពីលើកស្ទួនៗនេះនាងសេង សុខឃីម មិនទាន់កំណត់ថាតើត្រូវ​ប្រើ​ជី​វិត​មេ​ម៉ាយ​ប៉ុន្មានឆ្នាំ​ទៀតទើបយកគូស្នេហ៍ថ្មីនោះទេ ហើយនាងថារឹតតែមិនអាចដៅថា​បុរសប្រភេទ​ណាជាម្ចាស់បេះដូងថ្មី​របស់​នាង​ទៀតផង ព្រោះនាងឃីម យល់ថាការចង់បាន​របស់​មនុស្ស​ម្នាក់​ៗគឺមិនមែនចេះតែបានដូចចិត្តនោះឡើយ។ប៉ុន្ដែនាងថាទោះ​ជាពេលនេះរូប​នាងលែងជា​សង្សារ​របស់នាយចឺម មែន ប៉ុន្ដែការថតMVបទថ្មីៗនៅសាន់ដេ គឺ​នាង​​នៅតែ​មាន​ជាធម្មតា​ព្រោះ​​ថានាងនិងសុខ ពិសី ស្និតស្នាលគ្នា។

~

~

ក្រៅពីចែកផ្លូវនាយចឺម ទាំងមិនអាស់ចិត្តនោះនាងសេង សុខឃីម ក៍ជួបរាសីដាក់​ផ្ទួនៗ​ផងដែរ នារយៈពេល​ចុងក្រោយនេះដូចជាថ្មីៗនេះនាង​មានបញ្ហាជាមួយអ្នកទិញផ្ទះរួមគ្នា​រហូត​ដល់ត្រូវដៃគូវិនិ​យោគបង្ហោះផ្អើល​ហ្វេសបុកទៀតផង។តែអតីតសង្សារទី៤របស់នាយចឺម រូប​នេះថាដោយសារតែនាង​បាននទិញផ្ទះបង់រំលោះ​នៅបុរីមួយត្រូវបង់​ប្រចាំខែដល់ទៅ៤៧០០ដុល្លារ ហើ​យ​ថ្ងៃនោះដល់ថ្ងៃបង់ នៅកុងធនាគាររបស់នាង​សល់តែ​ជាង៣ពាន់ដុល្លារ ទើបឲ្យភាគី​ដៃគូបាញ់ឲ្យ​ជាង​១ពាន់​ដុល្លារដើម្បីបង្រ្គប់ក៍កើតទៅជាមានរឿងបែបនេះ​ទៅ។នាងថាឥឡូវ​រឿង​​នោះបានដោះ​ស្រាយអស់​ហើយ ឥឡូវនាងតាំងចិត្តថាត្រូវតែរឹងមាំ ព្រោះត្រូវរក​លុយ​បង់ផ្ទះផង ចិញ្ចឹមកូនផង៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments