Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈចាំមើលអ៊ីវ៉ា លាក់មុខសង្សាររហូតដល់ថ្ងៃ​ចូល​រោង​ការ?

ចាំមើលអ៊ីវ៉ា លាក់មុខសង្សាររហូតដល់ថ្ងៃ​ចូល​រោង​ការ?

~

~

ចាំមើលអ៊ីវ៉ា លាក់មុខសង្សាររហូតដល់ថ្ងៃ​ចូល​រោង​ការ? ភ្នំពេញ៖ស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានព្យាយាមលាក់មុខគូស្នេហ៍ថ្មីដែលនាង​អះអាង​ថា​ជាអ្នកធ្វើការ​នៅវិស័យកីឡារនោះអស់រយៈពេល៩ឆ្នាំមកហើយ ពោលគឺតាំងពីនាងចែកផ្លូវ​គ្នាជាមួយលោកថៅកែ”ប”ដែ​លជាម្ចាស់ហាងបញ្ចាំង និងក្លឹប១នៅសៀមរាបកាលពី​ឆ្នាំ​២០​១៣​ ម្លេះ។ក្រុមFan របស់តារាសាច់​សខ្ចីរូបនេះ​មិន​តិចនាក់នោះទេ​ដែលចង់ដឹងថាតើគម្រោង​ដែលអ៊ីវ៉ា រៀបការនៅអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ខាងមុខ​នេះ​អាចទៅរួចទេ បើពេល​នេះ​នៅបាំងតែជាង២ខែទៀតប៉ុណ្ណោះ តែស្រីនាថ បែជាកាន់តែមិនហ៊ានបើក​មុខ​សង្សារ​ឲ្យគេ​ឃើញបែបនេះ?

~

~

~

ការលើកឡើងបែបនេះដោយសារតែមានអ្នកខ្លះយល់ថាមូលហេតុដែលអ៊ីវ៉ា នៅតែស្ទាក់​ស្ទើចិត្តរឿង​បញ្ចេញមុខ​គូស្នេហ៍នោះ​គឺដោយសារតែនាងមិន​ទាន់មានភាព​ច្បា​ស់លាស់ជាមួយ​ជាមួយ​បុរស​នោះ​១០០% នៅឡើយទើប​ខ្លាចមានការប្រែប្រួល​នាំឲ្យ​ខ្មាស​គេ។ប៉ុន្ដែលោកអ៊ូ វ៉ាវ ជាឪពុកអ៊ីវ៉ា លោកអត់គិតបែប​នោះ​ឡើយ ពោលគឺតាម​ចិត្តលោកមិន​ឲ្យ​កូន​ស្រីពន្យាពេលយកប្ដីតទៅទៀតនោះទេគឺត្រូវតែរៀបការតាមគម្រោង ហើយបើកាន់តែ​ឆាប់​រឹត​តែ​ល្អព្រោះលោកយល់ថាជីវិតមនុស្សស្រីបើទុកភាពនៅ​លីវយូពេកគឺអត់​ប្រយោជន៍​ព្រោះ​​មនុស្សយើង​ប្រៀប​បានដូចជាផ្ការីកកាលណាក៍គង់តែរោយលំអងទៅវិញ។តែអ៊ីវ៉ា ​គិតផ្ទុយពី​លោកវ៉ាវ ដោ​យ​នាងយល់ថា​មនុស្ស​ស្រី​​រៀបការនៅវ័យ៣០ឆ្នាំ​គឺសាក​សម​បំផុត។

~

គូរកត់សម្គាល់ថាអ៊ីវ៉ា ជាតារា១ដួងដែលជាមុខសញ្ញានៃការតាមប្រម៉ាញ់​ស្នេហ៍ពី​សំ​ណា​ក់​មន្រ្ដីធំៗមួយចំនួន តែនាងមិនជ្រើសផ្លូវធ្វើជាជំទាវលាក់មុខឡើយទើប​សុខចិត្តប្រើ​ជីវិត យ៉ាងសាមញ្ញ ដោយចុះពីឆាក​តន្រ្ដីទៅ​លក់សម្លៀកបំពាក់តាមOnline និងលក់បុកល្ហុង​​ព្រោះ​មិន​ចង់ទទួលជំនួយពីប្រុសណាម្នាក់។ប៉ុន្ដែតាមព័ត​មាន​ថាគូស្នេហ៍លាក់មុខរបស់អ៊ីវ៉ា ដែលជា​អ្នក​បម្រើការក្នុងវិស័យកីឡារនោះលោកក៍មានទ្រព្យមិន​ធម្មតាដែរ​ទើប​អាចឆក់បាន​បេះដូង​ស្រី​​ស្អាតរូបនេះមកឃុំគ្រងទើបធ្វើឲ្យប្អូនមន្រ្ដីធំផ្កាយ៣ចូលលែងចុះ។

~

~

មហាជនរងចាំមើលថាអ៊ីវ៉ា នឹងលាក់មុខសង្សាររហូតដល់ថ្ងៃក្រាបផ្ទឹមតែម្ដង ​ទើប​​នាងព្រមដាច់ចិត្តបើកមុខ​អនាគតស្វាមីឬក៍នាងអាចមានវិធីផ្សេង​អាចបិតបាំងបណ្ដូល​ចិត្ត​បានត​ទៅ​ទៀត?

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments