~
~
នាង Han Lay ជាតារាបង្ហាញម៉ូដ និងជាអតីតបវរកញ្ញាមីយ៉ាន់ម៉ា ចូលរួមប្រកួត Miss Grand International ឆ្នាំ ២០២០ នៅថៃ ហើយជ្រកកោនក្នុងប្រទេសថៃ បន្ទាប់ពីនាងបាននិយាយប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសកំណើតរបស់នាង ត្រូវបានហាមប្រាមមិនឱ្យវិលត្រឡប់ទៅកាន់ទីក្រុងបាងកក ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍ ទី ២២ កញ្ញាម្សិលមិញនេះ។
~
~
នាយកដ្ឋានអន្តោប្រវេសន៍ថៃនិយាយថា នាង Han Lay មិនមានទិដ្ឋាការត្រឹមត្រូវសម្រាប់ចូលក្នុងប្រទេសថៃ។ នាងបានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិកាលពីឆ្នាំមុន បន្ទាប់ពីថ្លែងសុន្ទរកថាក្នុងកម្មវិធីប្រកួតសម្រស់ដោយអំណាវនាវឱ្យមានការជួយប្រជាជនមីយ៉ាន់ម៉ា អំឡុងការបង្ក្រាបយោធារបស់របបមីយ៉ាន់ម៉ា។
~
~
នាយកដ្ឋានបញ្ជាក់ក្នុងសេចក្តីប្រកាសថា Han Lay វ័យ ២៣ឆ្នាំមិនត្រូវបានឃុំខ្លួននោះទេ ហើយកំពុងមានការរៀបចំសម្រាប់នាងឱ្យធ្វើដំណើរចេញពីប្រទេសថៃ។
~
~
~
~
លោក Nawit Itsaragrisil ស្ថាបនិកកម្មវិធី Miss Grand International របស់ថៃ ដែលតំណាងឱ្យកញ្ញា Han Lay បាននិយាយថា នាងកំពុងស្ថិតនៅកន្លែងឆ្លងកាត់នៃព្រលានយន្តហោះទីក្រុងបាងកកចាប់តាំងពីថ្ងៃពុធល្ងាច។
លោកថ្លែងទៀតថា Han Lay ត្រូវបានបញ្ឍប់នៅពេលធ្វើដំណើរមកដល់ ដោយសារនាងស្ថិតក្រោមការជូនដំណឹងរបស់ប៉ូលីសអន្តរជាតិ Interpol។
~
~
លោកថ្លែងថា «នាងមិនចង់ទៅកន្លែងណាផ្សេងទៀតទេ។ នាងចង់រស់នៅក្នុងប្រទេសថៃ។ នាងកំពុងរងចាំដំណោះស្រាយអំពីវិធីដែលនាងអាចស្នាក់នៅក្នុងប្រទេសថៃបាន»។
សូមរម្លឹកថា កញ្ញា Han Lay គឺជាបេក្ខនារីក្នុងកម្មវិធី Miss Grand International។ វីដេអូរបស់នាងផ្ទះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលនាងថ្លែងទាំងទឹកភ្នែកនៅលើឆាកអំពីការបង្ហូរឈា.មនៅក្នុងប្រទេសមីយ៉ានម៉ា នៅថ្ងៃដែលបាតុករជាង ១៤០នាក់ត្រូវបានសម្លា.ប់។
~
~
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីឆ្នាំមុន នាងបាននិយាយថាប្រជាជនរបស់នាងនឹងមិនបោះបង់នោះទេ៕ (យោងតាមប្រភព៖ Reuters)
~
~