~
~
ភ្នំពេញ ៖ នារីម្នាក់បានធ្វើការប្រកាសជាសាធារណៈដោយស្វែងរកមុខអតីតតារាសម្តែងលោក ឡុង វីរៈយុទ្ធ អោយចេញមុខដោះស្រាយបំណុលដែលជំពាក់នាងប្រមាណជាង១ពាន់ដុល្លារអាមេរិក។
~
ធ្លាប់ជាអតីតអ្នកសិល្បៈដូចគ្នានាង ជា សោភ័ណ្ឌ បានបង្ហោះសារនៅលើបណ្តាញសង្គមដោយភ្ជាប់រូបភាពអតីតតារាប្រុសរូបនេះ ដោយនៅក្នុងនោះនាងក៏បានប្រើប្រាស់ពាក្យសម្តីធ្ងន់មួយចំនួន ខណៈពេលដែលនាងហាក់ក្តៅចុងច្រមុះ ត្បិតអតីតតារាសម្តែងរូបនេះ បានគេចវេសមិនព្រមចូលខ្លួនដោះស្រាយរឿងលុយតុងទីនដែលមានរយៈពេល១ឆ្នាំហើយ។
~
ស្រីស្អាត ជា សោភ័ណ្ឌ បានបង្ហោះសាររៀបរាប់ថា «Hello ខ្មោចតៃហោងទាំងពីរនាក់ប្តីប្រពន្ធជាទីនឹករលឹក រដូវកាលបាយបិណ្ឌបានមកដល់ហើយ ស្លា.ប់ ឬក៏រស់នឹងម្ចាស់លុយ នឹករលឹកខ្លាំងណាស់»។ នាងបញ្ជាក់ថា «ស្គាល់គ្នា៧ឆ្នាំហើយ មិនដែលនឹកឃើញលេងតុងទីនជាមួយទេ លេងម្តងបោ.កឯងអស់ 1500$ ដោយសារមហិទ្ធិឫទ្ធិបិសាចទាំង២នាក់ប្តីប្រពន្ធនឹង បានខ្ញុំលែងហ៊ានលេងតុងទីននឹងអ្នកណាទាំងអស់ មិនហ៊ានស៊ី មិនហ៊ានចាយ កាលនុងបើកហាងអ៊ុតសក់សន្សំឈរឡើងរលាកក្រលៀន ទំរាំបានលុយអោយពីរនាក់នឹងបោ.ក»។
~
នាងថា «បើថាស្លា.ប់ហើយមកពន្យល់ស.ពផង អោយលេខឆ្នោតផង អាងចាក់ឆ្នោតផ្សងសំណាង ក្រែងលោត្រូវកាត់លុយបោ.កតុងទីននឹង នឹងយកលុយហេងមកវិញ ហើយកុំភ្លេចមកទទួលបាយបិណ្ឌផង ភ្ជុំនឹងទៅធ្វើបុណ្យទៅដល់វៀតណាមអោយទៀត Happy anniversary ១ឆ្នាំនៃការរត់ចោលកូនតុងទីន បោ.កគេផ្អើលមួយចំហៀងបឹងត្របែក គួរស្រូវ៣មិនដឹងបោ.កកន្លែងណាទៀតទេ friend ក្នុង Facebook ប្រយ័ត្នៗផង ប្រយ័ត្នរត់ទៅធ្វើសំបុកបោ.កកន្លែងថ្មី»។
~
តាមរយៈការបញ្ចេញសារខាងលើនេះ បានធ្វើអោយមហាជនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគេមិននឹកស្មានថា លោក ឡុង វីរៈយុទ្ធ ហៅនាយ ភូ ក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» ដែលបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំ តែបែរមកលឺរឿងអាស្រូវបំណុលនាពេលនេះទៅវិញ។
~
យ៉ាងណាជុំវិញបញ្ហាខាងលើនេះ គេនៅមិនទាន់ឃើញអតីតតារាប្រុសរូបនេះ ចេញមុខធ្វើការបកស្រាយណាមួយនោឡើយទេ តែបើផ្អែកតាមរយៈការខំមិនពីក្រោមអ្វីដែលស្រីស្អាត ជា សោភ័ណ្ឌ បានបង្ហោះនោះ លោក ឡុង វីរៈយុទ្ធ និងភរិយា បានចេញទៅរស់នៅក្នុងប្រទេសអូស្ត្រាលីបាត់ទៅហើយ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើនេះ កោះសន្តិភាពនឹងព្យាយាមទំនាក់ទំនងទៅកាន់អតីតតារាសម្តែងលោក ឡុង វីរៈយុទ្ធ ដើម្បីបញ្ជាក់បន្ថែមជុំវិញការចោទប្រកាន់របស់នារីខាងលើនេះ៕
~
~
~
~
~