~
~
ភ្នំពេញ៖ មុនបុណ្យភ្ជុំបិណ្ឌធំមកដល់នេះតារាចម្រៀងរាម នាងមាស សុខសោភា បានលេង១ក្បាច់ទៀតនោះគឺការលេងឈុតប៊ីគីនីនៅសល់តែអាវវ៉ែនតា និងខោលីអូស្ដើងទៅស្រូបខ្យល់អាកាសនៅមាត់ទន្លេ ខណៈដែលស្វាមីនាងលោកអ៊ិត រ៉ាដា បានអោបចង្កេះភរិយាសំណព្វចិត្តរបស់លោកស្អិតដូចស្កតាំងម៉ែតែម្ដង។នេះមិនមែនជាលើកទីមួយនោះទេដែលសុខសោភា លេងឈុតពិសេសបាត់អស់ខោអាវលើដងខ្លួននៅសល់តែអាវនិងខោពិសេសការពាររាងកាយ ប៉ុន្ដែជាញឹកញាប់មកហើយដែលអ្នកចម្រៀងសំនៀងផ្អែមរូបនេះតែងតែនិយមស្លៀកពាក់បែបនេះពិសេសគឺនៅពេលដែលនាងទៅលំហែកាយនៅកោះ។
~
~
អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះគេឃើញសាច់គល់ភ្លៅរបស់សោភា កាន់តែសខ្ចីម៉ដខៃរលើបរលោងគូរឲ្យចង់ស្ទាបអង្អែល ខណៈដែលស្វាមីនាងលោករ៉ាដា ដែលធ្លាប់តែរស់នៅកាណាដានោះលោកមិនដែលអាកអន់ស្រពោនចិត្តចំពោះការស្លៀកពាក់របស់គូស្នេហ៍ដែលធ្វើឲ្យប្រុសដ៍ទៃបានឃើញសាច់គល់ភ្លៅនាងនោះឡើយ ព្រោះថាមិនមែននៅសុខៗសោភា ដើរស្លៀកពាក់ឈុតប៊ីគីនី នៅតាមទីផ្សារ សារធារណៈនោះទេ ប៉ុន្ដែទាល់តែនាងទៅលំហែកាយ៉ានៅមាត់សមុទ្រទើបត្រូវតែប្រើប្រាស់ឈុតនោះ ព្រោះមិនអាចស្លៀកហូលឬផាមួងដើរលេងតាមមាត់ស្ទឹងបានឡើយ។ដោយឡែកអ្នកលេងបណ្ដាញសង្គមវិញក៍គ្មានការរិះគន់ទៅលើសោភា ចំពោះការហ៊ានប្រើប្រាស់ឈុតប៊ីគីនីបង្ហាញឲ្យគេឃើញនៅលើបណ្ដាញសង្គមនេះដែរ ព្រោះអ្នកចម្រៀងរូបនេះធ្វើខ្លួនទៅតាមពេលវេលាឬប្រភេទនៃកម្មវិធី។
~
~
សូមបញ្ជាក់ថាក្រៅពីមានការគាំទ្រយ៉ាងពេញទំហ៊ឹងពីសំណាក់ស្វាមីចំពោះការស្លៀកពាក់នោះមាស សុខសោភា ក៍ធ្លាប់ចេញMV ដោយស្លៀកឈុតស្ដើងៗនិងធ្លុះមើលឃើញខោលីអូផងដែរដែលបទនោះលោករ៉ាដា ជាអ្នកដឹកនាំសម្ដែងទៀតផង។ប៉ុន្ដែនៅតាមកម្មវិធីបុរាណវិញសុខសោភា តែងតែស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរបានយ៉ាងល្អទើបធ្វើឲ្យFan របស់នាងចាត់ទុកថាតារាវ័យ៣៨ឆ្នាំរូបនេះអាចបត់បែនបញ្ចេកទេសនៃការស្លៀកពាក់បានគ្រប់ពេលវេលាទាំងអស់។តែសម្រាប់មហាជនមើលឃើញថាតាំងពីសុខសោភា ចេញពីថោន ចូលរាម ជាង១ឆ្នាំនេះនាងមានការផ្លាស់ប្ដូរស្ទើតែទាំងស្រុងគឺការស្លៀកពាក់នេះឯង តែសម្រាប់បទចម្រៀងវិញនាងបែជាមិនអាចធ្វើឲ្យប្រែប្រួលឡើយ ព្រោះហាក់នៅទ្រឹង ហើយអាចប្រឈមធ្លាក់ចុះទៀតផងប្រសិនបើមិនមានវិធានការណ៍ទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ។យ៉ាងណាដោយសារតែឃើញសភាពមិនស្រួលបែបនេះហើយទើបថ្មីៗនេះស្វាមីរបស់សុខសោភា គឺលោករ៉ាដា បានចាប់ផ្ដើមចេញបទសោភា នៅក្រៅផលិតកម្មរាម សារជាថ្មីហើយក្នុងនោះគេឃើញបទថ្មីរបស់នាងមានការនិពន្ធដោយលោកតាសក់ស ភ្នំត្រែង ព្រមទាំងស្វាមីលោកម៉ា ដូណា ឈ្មោះហេង ទ្រី ក៍បានមកធ្វើជាអ្នកបច្ចេកទេសរបស់នាងផងដែរ។
~
~
គេកត់សម្គាល់ដែរថាតាមរយៈការលេងខ្លួនកាន់តែទាក់ទាញរបស់មាស សុខសោភា បែបនេះហើយធ្វើឲ្យស្វាមីនាងលោកគ្រូពេទ្យរ៉ាដា រឹតតែមិនអាចដកចិត្តពីអ្នកចម្រៀងល្បីល្បាញរូបនេះបានឡើយក្រោយពួកគេរក្សារស្នេហាបានដល់ទៅ១៥ឆ្នាំ បើទោះជាមង្គលការទាំង២លើករបស់សោភា និងស្វាមីដែលរៀបចំតាមបែបសាសនាគ្រិស្ទកាលពីឆ្នាំ២០០៨ នៅព្រះវិហារមួយនៅកាណាដា និងរៀបការតាមប្រពៃណីខ្មែរស្រដៀងសែនព្រេនកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ធ្វើដោយលាក់លៀមដូចគ្នាក្ដី។
~
~
ក្រុមFan របស់សុខសោភា មួយចំនួនបានបញ្ចេញទស្សនៈថាប្រសិនបើសុខសោភា កាន់តែហ៊ានស៊ិចស៊ីបែបនេះទៀត នោះនាងនឹងប្រឈមស្វាមីស្រលាញ់ខ្លាំងពេកអាចនឹងលេបនាងចូលពោះជាមិនខាន។ប៉ុន្ដែយ៉ាងណាអ្នកគាំទ្រសោភា ចង់ឃើញនាងរៀបការជាលើកទី៣ដោយបើកចំហច្រើនជាងដើម្បីបញ្ចប់រាល់ព័តមានចរចាមអារ៉ាមទាំងឡាយនឹងបើកផ្លូវឲ្យនាងអាចពពោះយកកូនដំបូងបានដូចបំណង ព្រោះបើនាងនៅតែមិនហ៊ានរៀបការជាសាធារណៈទេច្បាស់ជានាងនៅតែពន្យាពេលផ្ដល់កំណើតឲ្យកូនទី១តទៅទៀតជាមិនខាន៕
~
~
~
~
~
~
~
~
~