~
~
ភ្នំពេញ៖សុខ ពិសី បានចាប់ដៃគូសារជាថ្មីច្រៀងសម្ដែងជាមួយលោកសុខ មេសា ហៅនាយចឺម សម្រាប់បទពិធីបុណ្យភ្ជុំបិណ្ឌ”ណាត់សង្សារទៅបោះបាយបិណ្ឌ” ដែលនេះបញ្ជាក់ឲ្យឃើញថាទោះជារយៈពេលចុងក្រោយនេះលោកមេសា បានរងព្យុះបក់បោកស្ទើតែមិនអាចឈជើងជាប់ព្រោះតែក្រោយនាយចែកផ្លូវជាមួយសង្សារទី៤អ្នកមេម៉ាយសេង សុឃីម មកមាននារីៗកាន់តែច្រើនបានចាត់ទុកអតីតតារាកំប្លែងCTN រូបនេះថាជា”ព្រាននារី”ក្ដី ប៉ុន្ដែពិសី គ្មានការខ្លាចសិស្សប្អូនម្នាក់នេះបន្លំឬកេងចំណេញលើនាងនោះទេ ទើបនាងនៅតែទុកចិត្តហើយបន្ដចាប់ដៃគូជាមួយគ្នាតទៅទៀត។
~
~
ប៉ុន្ដែសម្រាប់តារាស្រីស្អាតវ័យក្មេងមួយចំនួនវិញនៅពេលដែលម្ដាយពួកគេដឹងថាកូនស្រីត្រូវចាប់ដៃថតMVជាមួយលោកមេសា នោះពួកគាត់នៅតែបារម្ភ ព្រោះសម្អាងថានាយចឺម ពូកែថ្វីមាត់ខ្លាំងណាស់ក្នុងការញ៉ែស្រីស្អាត ហើយមានឈុតខ្លះត្រូវអោបថើបនាយគិតតែថើបតួស្រីវក់វីលើសពីតម្រូវការអ្នកដឹកនាំទើបធ្វើឲ្យតួស្រីខ្លះដឹងថាថតបទនាយចឺម ពួកគេចាប់ផ្ដើមញ៉ាចសឹងគ្រប់គ្នាតែម្ដង។តែអ្វីដែលចម្លែកនៅពេលដែលសុខ ពិសី ជ្រើសនាយចឺម ធ្វើជាដៃគូនោះនាយបែជាស្លូតសុភាពនិងមិនដែលហ៊ានលេងដល់ទៅលើពិសី ឡើយ ទើបគេគិតថានាយចឺម ឆ្លាតចេះបត់បែនតាមកាលៈទេសៈ ព្រោះបើហ៊ានតែធ្វើកាយវិការទៅលើស្រីស្អាតពិសី ដូចតារាវ័យក្មេងៗមួយចំនួននោះច្បាស់ជានាយមិនអាចឈជើងនៅសាន់ដេបានតទៅទៀតទេ។
~
~
ទាក់ទងរឿងសុខ ពិសី ពេញចិត្តច្រៀងជាមួយនាយចឺម ដែលជាសិស្សប្អូនច្រើនឆ្នាំនិងមានបទពិសោធន៍ខ្ចីក្នុងអាជីពចម្រៀងបើប្រៀបធៀបជាមួយនាងនោះត្រូវបានពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមកពីនាងមើលឃើញនាយចឺម ជាតារាចម្រៀងដែលមានសម្ថភាពម្នាក់។ពិសី ថាមិនមែនតែនាយចឺម ទេពោលគឺជាមួយតារាប្រុសមួយណាក៍នាងអាចច្រៀងសម្ដែងជាដៃគូបានដែរឲ្យតែផលិតកម្មតម្រូវ។
~
~
គូរបញ្ជាក់ថាសុខ ពិសី បានបាត់បង់ដៃគូពិសេសរបស់នាងគឺលោកខែម ប៊ុនថៃ ក្រោយអ្នកចម្រៀងកូន៣បានទៅផ្ញើរខ្លួននៅហង្សមាស ហើយពេលនេះពិសី បានងាកទៅច្រៀងដៃគូជាមួយលោកឆាយ ចាន់ឆោម,ខាន់ ជេមស៍ ,បូទី និងនាយចឺម ជាដើម។តាមព័តមានថាលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេហើយត្រូវបានគេសង្ស័យថាជាគូស្នេហ៍របស់នាងនោះមិនដែលប្រចណ្ឌពិសី ជាមួយដៃគូចម្រៀងនិងសម្ដែងនោះទេ ព្រោះលោកយល់ច្បាស់ពីអាជីពសិល្បៈ ។ប៉ុន្ដែដំណឹងស្រីស្អាតចូលរោងការការជាមួយថៅកែនៅតែស្ងាត់ដូចចោរលួចសេះដដែល៕
~
~
~
~
~
~
~
~