~
~
ភ្នំពេញ៖ មុននេះអតីតម្ចាសពានThe Voice Cambodia រដូវកាលទី១លោកប៊ុត សីហា ត្រូវបាន ថៅកែផលិតកម្មGalaxy លោកឡេង ណាវ៉ាត្រា ប្រកាសផ្ដល់ឱកាសឲ្យជាលើកទី២ក្នុងការធ្វើជាតារាចម្រៀងនៅផលិតកម្មរបស់ខ្លួន បន្ទាប់ពីលោកបានផាត់ចោលសីហា ម្ដងហើយអំឡុងពេលបើកតំណើរការផលិតកម្មដំបូងព្រោះតែអ្នកចម្រៀងរូបនេះមិនគោរពពេលវេលា។
~
~
អ្នកតាមដានក្នុងវិស័យសិល្បៈបានចាប់អារម្មណ៍ជាខ្លាំងចំពោះរឿងនេះដោយជឿរជាក់ថាប៊ុត សីហា នៅតែមានឱកាសឈនៅផលិតកម្មធំហើយថែមទាំងអាចឈានទៅប្រជែងជាថ្មីជាមួយតារានៅអតីតផលិតកម្មរបស់ខ្លួនគឺហង្សមាសទៀតផង ឲ្យតែលោកប្រាកដជាកែខ្លួន លែងសេពគ្រឿងញៀនអទៀត។
~
~
ប៉ុន្ដែពេលនេះសីហា បែជាប្រកាន់ជំហមិនចូលផលិតកម្មGalaxy នោះទេព្រោះលោកចង់ធ្វើជាអ្នកចម្រៀងឯករាជ្យ សម្អាងថាសម័យនេះDigital គេអាចច្រៀងដោយការផលិតបទចម្រៀងដោយខ្លួនឯងដូចជាជី ដេវីត និងក្រុមក្មេងខ្មែរជាដើមដែលពួកគេនៅតែអាចល្បីបានដល់សព្វថ្ងៃទោះជាមិនចូលផលិតកម្មណាក៍ដោយ។ការតាំងចិត្តរបស់សីហា បែបនេះក្រោយពីលោកបានជួបលោកជំទាវម្នាក់ដែលមានចិត្តអាណិតមេត្តានិងលើកទឹកចិត្តឲ្យលោកបន្ដលេងសិល្បៈជាថ្មី ខណៈដែលគេឃើញបទចម្រៀងថ្មីៗរបស់សីហា នោះក៍មានSponsor ធំពីលោកជំទាវខាងលើដែរ ទើបសីហា ប្ដូរចិត្តលែងចង់ចូលផលិតកម្មធំដោយពង្រឹងការផលិតដោយខ្លួនឯង។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលសីហា ថែមទាំងទទួលបានកាដូបិតមុខពីថៅកែម្នាក់នូវរថយន្ដMazda ព័ណសដ៍ថ្មីសន្លាង១គ្រឿងទៀតផង។
~
~
សូមរំលឹកថាប៊ុត សីហា ត្រូវបានផលិតកម្មរស្មីហង្សមាសដេញចោលកណ្ដាលទីកាលពីឆ្នាំមុនដោយសារតែលោកពាក់ព័ន្ធការសេពគ្រឿងញៀននិងធ្វើការមិនដែលចេះគោរពពេលវេលាឡើយ។ប៉ុន្ដែសីហា បានប្រកាសកាលពីពេលថ្មីៗនេះថាលោកនឹងកែខ្លួនជាមនុស្សថ្មី លេងប្រើប្រាស់គ្រឿងញៀនទៀតហើយ ដោយចាប់ផ្ដើមហាត់កីឡារ និងស្ដាប់ចម្រៀង ដែលការសន្យារបស់សីហា បែបនេះមានអ្នកខ្លះមិនជឿរជាក់និងខ្លះទៀតថាមានតែតាមដានការពិតជាក់ស្ដែងទើបដឹងថាសីហា ពិតជាកែខ្លួនមែនឬអត់?អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរមុនសីហា វិលមកកាន់ក្បាលមីក្រូសារជាថ្មីនេះមានព័តមានថាលោកបានលែងលះអតីតប្រពន្ធកូន១អ្នកនាងឃុន ស្រីនាង ដែលធ្លាប់កម្សត់កម្រជាមួយគ្នានោះទៅហើយ ហេតុនេះបានជាពួកម៉ាករបស់អ្នកចម្រៀងរូបនេះបានចាប់ផ្ដើមហៅសីហា ថាជាពោះម៉ាយកូន១ ៕
~
~
~
~
~
~