Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈខេម ប្រពន្ធទៅតាមដល់កូរ៉េ

ខេម ប្រពន្ធទៅតាមដល់កូរ៉េ

~

~

ភ្នំពេញ៖ មិនខុសពីលោកព្រាប សុវត្ថិ ,ខែម ប៊ុនថៃ ,ឆាយ ចាន់ឆោម ,នី រតនា និងខាន់ ជេមស៍ ជាដើមនោះ​ទេ​ដែល​ពួកគេតែងតែមានប្រពន្ធនៅពីក្រោយការតុបតែងខ្លួនទាំងនៅឆាកតន្រ្ដីនិងថតMV ជាដើម ព្រោះពេល​នេះភរិយាលោកខេម អ្នកនាងស្រីកា បានតាមតារា​ចម្រៀង​សំ​នៀង​ស្អករូបនេះទៅដល់កូរ៉េ ដើម្បីធ្វើជា​ទីប្រឹក្សារ​និងតែងខ្លួនឲ្យប្ដីនាង ខណៈដែលលោក​សុ​ណារិន ទទួលបានការគាំទ្រយ៉ាងច្រើនពីការច្រៀងសម្ដែងកម្ម​វិធីអប​អរបុណ្យភ្ជុំបិណ្ឌរបស់​ខែ្មរដែលធ្វើនៅលើទឹកដីកូរ៉េកាលពីថ្ងៃទី១៨កញ្ញា។ដោយសារតែមានអង្គរក្ស​បេះដូងតាម​ការ​ពារដល់ក្រៅស្រុកបែបនេះទើបគេឃើញខេម មិនសូវហ៊ានស្និតស្នាលជាមួយនារីណា​នោះទេ​នៅ​ពេល​ដែល​ស្រីស្អាតៗសុំលោកថតSelfie នោះព្រោះថាភរិយាលោកនៅឈក្បែជានិច្ច។

~

~

សូមបញ្ជាក់ថាខេម បានភ្ជាប់ស្នេហ៍ឆ្លងទ្វីពកាលពីឆ្នាំ២០១៥​តែលោកទើបតែ​សារភាព​មានភរិយាជានារី​ខ្មែរនៅ​បា​រាំង​ឈ្មោះស្រីកា កាលពី​ដើម​ឆ្នាំ២០២០ ដែលពេលនេះចំណង​ស្នេ​ហា​រក្សារ​បានជាង៧ឆ្នាំហើយនិងមិន​ទា​ន់​​​មាន​ដំណឹងពីផែនការណ៍ពួកគេដឹកដៃគ្នាចូលរោង​ការ​ឡើយ ខណៈដែលមុននេះមានFan សង្ស័យថាលោកសុ​ណា​រិន មានកូន២នាក់ទៅ​ហើយ​(ស្រី១)តែលោកបាន​អះអាងថាក្មេងប្រុសនោះជាកូនមេរបស់លោក(ឡេង ណាវ៉ា​ត្រា)​ចំ​ណែក​ក្មេងស្រីជាក្មួយ​របស់​លោកនៅបារាំង។

~

~

ប៉ុន្ដែខេម ទទួលស្គាល់ថាក្នុងវ័យ​នេះ​លោកពិតជាចង់​បាន​ក្មេងៗ​មែនគ្រាន់​តែ​​មិនទាន់មានដូចគេ។លោកសុណារិន ធ្លាប់បង្ហើប​ដែរថាទោះ​ជា​ភរិយា​លោកនៅបារាំងក៍​ដោយ តែនាថ្ងៃអនាគតលោកចង់នៅស្រុកខ្មែរ​ច្រើន​ជាង​​បរទេស ពោលគឺ​អាចចេញចូលៗ​ទៅបារាំង​ប៉ុណ្ណោះ ព្រោះពេល​នេះគូស្នេហ៍លោក​បាន​មករស់នៅខ្មែរជាច្រើន​ឆ្នាំមកហើយ។តាមព័តមានថាក្រោយបញ្ចប់ការ​ច្រៀង​សម្ដែង​នៅកូរ៉េខេម ក៍ត្រៀមចេញទៅ​ច្រៀង​នៅអាមេរិកនៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ ខាងមុខនេះក្នុងកម្មវិធី​Halloween ដែល​ពេល​នោះភរិយាលោកក៍រួមដំណើរជាមួយដែរ។

~

~

ខេម ត្រូវបានគេចាប់អារម្មណ៍ថារយៈពេលចុងក្រោយនេះ​លោកបានចាប់ដៃគូច្រៀង​ឆ្លង​​​ឆ្លើយជាមួយនាងតន់ ច័ន្ទសីម៉ា កាន់តែច្រើនឡើងវិញ បន្ទាប់ពីលោកឧកញ៉ាព្រាប សុវត្ថិ ងាកទៅរកស៊ីលក់ដីឡូតិ៍ច្រើនជាងរាំច្រៀង។អ្នកជំនាញសិល្បៈបានលើកឡើងថាខេម ទោះ​ជា​មិន​សូវ​ខ្លាំងក្លា​ដូចកាលនៅថោន មែនប៉ុន្ដែនៅGalaxy លោក​សុណារិន នៅតែគ្មាន​តារា​ណា​អាច​ដណ្ដើម​តំណែងរបស់លោកបានដដែលព្រោះថាលោកច្រៀង​ស្អកហើយ​ពិរោះ​​សាក​សមគ្នា​ជា​មួយនាងសីម៉ា ដែលស្អកដូចគ្នាដែរ។ដោយឡែកទាក់ទងរឿងរៀប​ការវិញតារា​ដែល​កាន់​គ្រី​ស្ទាន​រូបនេះគេជឿរថានឹងអាចជ្រើសផ្លូវដូចលោកខែម ប៊ុនថៃ តាមរយៈ​ការយក​កូនមុន​ទើប​គិត​គូរៀបការ​តាម​ក្រោយ​ជាមិនខាន៕

~

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments