Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈព្រាប សុវត្ថិ ៖ឧកញ៉ា២នាក់អម មហាជនភ្ញាក់ផ្អើល!

ព្រាប សុវត្ថិ ៖ឧកញ៉ា២នាក់អម មហាជនភ្ញាក់ផ្អើល!

~

~

ភ្នំពេញ៖ ថ្មីៗនេះកំពូលតារាចម្រៀងព្រាប សុវត្ថិ បានវិលមករកអាជីពចាស់ឡើង​វិញតាមរយៈ​ការ​​សម្រុកមួយ​ប្រាវទៀតថតច្រៀងសម្ដែងបទប្រពៃណីទាក់ទងពិធីបុណ្យភ្ជុំបិណ្ឌ ក្រោយ​លោក​​​ឡើងជាឧកញ៉ា​រយៈពេល​ជាង​៤ខែ ដែលនេះបញ្ជាក់ឲ្យFan ទាំងឡាយរបស់លោក​សុវត្ថិ ឃើញ​ច្បាស់ថាលោកនៅ​តែបន្ដអាជីពចាស់​នេះដ​ដែ​ល​ទោះ​ជាមុននេះរយាលៗខ្លាំង​ហើយ​ជាង៣ខែចេញបានតែ១បទក្ដី។

~

~

~

ការចាប់កាន់ក្បាលមីក្រូ​ឡើងវិញនេះធ្វើឲ្យ​មហាជានជា​ច្រើន​មានការភ្ញាក់ផ្អើលព្រោះតែបទចម្រៀងរបស់លោកសុវត្ថិ មានបទមួយឧកញ៉ាដល់ទៅ២​នាក់​អមនិងជួយលោកគឺគ្រប់គ្រងការផលិតអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ,និពន្ធ ​Melo​dy ទំនុកច្រៀងឧកញ៉ាយឹម តា​ស្រង់ និងច្រៀងដោយឧកញ៉ាព្រាប សុវត្ថិ ពោលគឺបទ​ចម្រៀ​​ង​​១​នេះអាចចេញបានមានឧកញ៉ាដល់ទៅ៣រូប​ផ្គួប​គ្នា។ក្រោយឃើញរចនា​សម្ព័ន្ធច្រៀង​១បទ​សោះមានឧកញ៉ាដល់ទៅ៣នាក់​លេងសិល្បៈបែបនេះទើបធ្វើឲ្យ​ទស្ស​និកជនជាច្រើនបានបង្ហាញការចាប់អារម្មណ៍ថាពេលនេះឧកញ៉ាៗចាប់ផ្ដើមចេញអុកឡុកក្នុងសិល្បៈកាន់តែច្រើន តែគេមិនដឹងថាតើអ្នកស្ដាប់បទឧកញ៉ាទាំងនោះផលិតគឺ​ជារាស្រ្ដសាមញ្ញឬសុទ្ធតែជាកំពូលសេដ្ឋីលំ​ដាប់ឧក​ញ៉ាទើបអាចស្ដាប់បទទាំងនោះចូលត្រចៀក?

~

~

ឯកឧត្តមសាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័តមានដែលមុនចូល​បម្រើជាមន្រ្ដីរាជ​ការ​លោកធ្លាប់មានបទ​ពិសោធន៍ដឹកនាំការប្រគុំតន្រ្ដីធំៗ​ជាង១០ឆ្នាំនោះបានប្រាប់”នគរធំ”​តាម​ទូរ​ស័ព្ទកាលពីរសៀលថ្ងៃទី២០កញ្ញា ថា​លោកបានឃើញអ្នកនិពន្ធ សិល្បករ ដែល​ទទួលបាន​គោរម្យងារកម្រិតឧកញ៉ា ក៍ដូចជាងារឯកឧត្តមនានា ដែល​នេះគឺជាការយកចិត្តទុកដាក់របស់​សម្ដេចតេជោហ៊ុន សែន ក៍ដូចជាការផ្ដល់តម្លៃពីសំណាក់​ថ្នាក់ដឹកនាំរបស់​យើង​ក្នុងការមើល​ឃើញ​ពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរដែល​បានចូលរួមលើកស្ទួយគ្រប់វិស័យ​។

~

~

សម្រា​​ប់​វិស័យសិល្បៈជាគោលការណ៍ពិសេសដែលជាវប្បធ័ម ប្រពៃណីរបស់ខ្មែរ ដែល​យើង​បានមើល​ឃើញ​ពីតម្លៃតាំងពីសង្គមរហូតមកដល់បច្ចុប្បន្ន លើកលែងតែសម័យប៉ុល ពត ដែលត្រូវបានបំផ្លិច​បំផ្លាញទាំង​ស្រុង​គ្រប់ទម្រង់នៃសិល្បៈទាំងឡាយ តែសម្រាប់សម័យតេជោ​នាពេលបច្ចុប្បន្នត្រូវបានលើក​កម្ពស់ដល់ប្រជាពល​រដ្ឋដែលចូលរួមលើកស្ទួយសង្គមលើគ្រប់វិស័យ ។ទាក់ទងរឿងបទចម្រៀង១មានលោកឧកញ៉ាដល់ទៅ​៣រូប​ចេញ​មុខរួមគ្នានោះលោក​បណ្ឌិត អះអាងថាជាទស្សនៈផ្ទាល់របស់លោកយល់ឃើញ​ថាទី១៖សូម​អបអរសាទរ​ចំពោះអ្នក​និ​ពន្ធ​,តារាចម្រៀង និងអ្នកដឹកនាំរឿងលើវិថីសិល្បៈគ្រប់ទម្រង់ដែលត្រូវ​បានរាជរដ្ឋាភិបាល​ស្នើ​រ​សុំ​ទួល​ថ្វាយទៅព្រះមហាក្សត្រដើម្បីសុំជាគោរម្យងារជាឧកញ៉ា ជាឯកឧត្តម ជូនទៅដល់ពួក​គាត់​ដែល​មានស្នាដៃ​ក្នុង​សង្គមយើង។

~

~

ទី២៖ជាការសបញ្ជាក់ពី​ការខិតខំប្រឹងប្រែងរបស់​សិល្ប​ករ ក៍ដូចជាអ្នកស្ថាបនិក​លើវិស័យ​សិ​ល្បៈ​ជាតិ ដែលធ្វើឲ្យមានការទទួលស្គាល់​ពីព្រះមហា​ក្សត្រ ពីរាជរដ្ឋាភិបាលតាមក្រសួងស្ថាប័ន​ដែល​បាន​ផ្ដល់​តម្លៃ​ដល់សាមីខ្លួនក៍ដូចជាក្រុម​គ្រួ​សារ។ទី៣៖ទាក់ទងទៅនិងការដែលដាក់គោរម្យងារ​នៅលើចំណងជើង​ឬអ្វី​ដែល​ជាតឹកតាងថាខ្លួនជា”ឧកញ៉ា”ជា”ឯកឧត្តម” វាជាឆន្ទានុសិទ្ធិ និងការសម្រេចចិត្ត និងការយល់ឃើញរបស់​ពួក​គាត់ថាដាក់ទៅវាល្អ សម្រាប់ខ្លួនគាត់ អ្នកដ៍ទៃ និងសង្គម វាគឺជាឆន្ទានុសិទ្ធិរួមរបស់គាត់ ប៉ុន្ដែ​តាមគំនិត​លោក​​យល់ថាបទចម្រៀងនេះពិតជាមានតម្លៃណាស់ពីព្រោះ អ្នកដឹកនាំ,អ្នកសរ​សេរ និងអ្នកច្រៀងសុទ្ធតែទទួល​បាន​គោរម្យងារឧកញ៉ា ដែលត្រូវបានគេស្គាល់អីចឹង ប្រហែ​ល​​ជាអ្នកស្ដាប់គាត់គិតថាមិនដឹងពិរោះ​ឬមានតម្លៃ​ប៉ុណ្ណា​ទេ សម្រាប់សង្គម ក៍ដូចជាសារអប់រំ​ព្រោះ​សុទ្ធតែ​ជាអ្នកចេះដឹងចឹងប្រាកដជាមានគំនិត​ខ្ពស់ៗហើយ។

~

~

សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ បាត់មុខពី​ឆាកតន្ត្រីតាមប៉ុស្ដិ៍ទូរទស្សន៍ស្ទើតែទាំង​ស្រុង​ក្រោយ​លោកឡើង​ជាឧកញ៉ារយៈពេលជិត៥ខែមកនេះ ហើយ​អតីត​តារាចម្រៀង​ហង្ស​មាស រូបនេះបាន​ងាកទៅផ្ដោត​រកស៊ីផ្នែក​អចលនទ្រព្យ។ប៉ុន្ដែកាលពីសប្ដាហ៍​មុនគេ​ឃើញ​លោកសុវត្ថិ ឡើងឆាកសម្ដែងនៅ​ភោជនីយដ្ឋាន​មួយនៅ​ខណ្ឌសែនសុខ ដែល​ដូចការអះអាង​របស់​លោក​ប្រាប់​ទៅអ្នកកាសែតថាទោះជាលោកក្លាយទៅជាអ្វីក៍ដោយ តែបើទស្សនិក​នៅ​ត្រូវ​ការ​លោកនៅ​តែ​ទទួលការងារសិល្បៈដូចមុន។មហាជនជនចាប់អារម្មណ៍​ដែរថាគិតត្រឹម​ឆ្នាំ​២០២២នេះ​តារា​៤​ដួង​មកហើយដែលក្លាយទៅជាឧកញ៉ាក្នុងនោះគឺមានដូចជាលោកទុំ សា​រុត ហៅនាយ​ឃ្លោគ​,លាន អាហ្រ្វីលគីនីន ,ខែម ប៊ុនថៃ និងលោកព្រាប សុវត្ថិ នេះឯង។​កាល​ពី​ខែ​កញ្ញាឆ្នាំ២០២០ មនុស្សជំនិត​លោក​ព្រាប សុវត្ថិ បាន​ទម្លា​យ​ប្រាប់អ្នកកាសែតថា​តារា​វ័យ​៤៧ឆ្នាំរូបនេះ​សល់​ទ្រព្យ​ខ្ទង់៣០លានដុល្លារពី​ការចាប់​អាជីព​ចម្រៀង​រយៈពេល​ជាង​២០ឆ្នាំ ទើប​មនុស្សជាច្រើន​បាន​ចាត់ទុកនិងហៅលោកសុវត្ថិ ថាជា”សេដ្ឋី”​តាំងពីមុនលោក​ឡើងជា​ឧក​ញ៉ា​ម្លេះ៕

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments