Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈប៉ាច គីមមួយ ធ្វើឲ្យស្រីផ្សេង លែងហ៊ានស្និតរតនៈ

ប៉ាច គីមមួយ ធ្វើឲ្យស្រីផ្សេង លែងហ៊ានស្និតរតនៈ

~

~

ភ្នំពេញ៖ គូស្នេហ៍តារាចម្រៀងប៉ាច គីមមួយ-សយ រតនៈ បានក្លាយទៅជាទីចាប់អារម្មណ៍ពី​សំណាក់​Fan ទាំង​សងខាងរបស់ពួកគេព្រោះអ្នកទាំងពីរ​សាកសមគ្នាណាស់ពោលគឺស្រី​ស្រស់ប៉ៈ​ប្រុសសង្ហារ។យ៉ាងណាក្រោយ​តារារួមទ្រនុំតែ១ក្លាយទៅ​ជាគូដណ្ដឹងគ្នាជាង២ខែនេះ​អ្នកដែលប្រចណ្ឌនិងហួងហែងដៃគូមិនមែនជាលោករតនៈ ខ្លាចតារាប្រុសដ៍ទៃប៉ៈ​សាច់សខ្ចី​របស់គីមមួយ នោះទេ ប៉ុន្ដែគឺជានាងគីមមួយ ទៅវិញទេដែលធ្វើឲ្យតារាស្រី​ៗ​មួយ​ចំនួនទៀត​លែងហ៊ានស្និតស្នាលជាមួយប្រុសក្មេងរតនៈ។

ប្រភពបានឲ្យដឹងថានាងគីមមួយ តាមដាន​និង​ប្រចណ្ឌរតនៈ ភ្លាមៗឲ្យតែអតីតកូនក្រុមពេជ្រ សោភា The Voice Cambodia រដូវកាលទី២​រូប​នេះហ៊ានទៅកៀក​កើយជា​មួយ​ស្រីស្អាតណាផ្សេងពីនាងដែលសកម្មភាពបែប​នេះមិនមែន​ក្រោយ​ពេលពួកគេបានភ្ជាប់ពាក្យ​ជា​មួយគ្នាហើយនោះទេ ប៉ុន្ដែតាំងពីអ្នកទាំងពីរបង្កាត់ភ្លើង​ស្នេហាជាមួយគ្នាកាលពីឆ្នាំ២០១៩ ម្លេះ។​តារាស្រីស្អាត​ខ្លះនៅពេលដែលពួកគេ​អង្គុយជិត​ឬដើរ​ជាមួយលោករតនៈ ពេលខ្លះនាំគ្នានិយាយលេង​បន្លំមែនថា​”ប្រ​យ័ត្នគីម​មួយ ឆេះដុំ​វើយ!”។

~

~

~

~

ថ្វីត្បិតតែនារីៗមួយចំនួនលែងហ៊ានស្និតស្នេហ៍ប្រុសរូបសង្ហារលោកសយ រតនៈ ព្រោះ​ខ្លាចស្រីស្អាតគីមមួយ ប្រ​ចណ្ឌហួងហែងក្ដី ប៉ុន្ដែសកម្មភាពរបស់តារាសាច់សខ្ចីរូបនេះ​ត្រូវបាន​មិត្តភក្ដិនាងគាំទ្រ ត្បិតថាលោករតនៈ មាន​ស្រី្ដ​ៗវ័យចំណាស់ជាច្រើនទាក់ទងចង់ចិញ្ចឹម​លោក​មុន​ពេលដែលប្រុសក្មេងរូបនេះក្លាយទៅ​ជាគូដណ្ដឹង​អ្នកមេ​ម៉ាយគីមមួយ ហេតុនេះហើយបើ​មិន​ប្រយ័ត្ន ប្រយ៉ែងទេអាចនឹងត្រូវស្រី្ដផ្សេងមានទ្រព្យឆក់​ទៅបាត់ក៍ថា​បាន​បើ​​ទោះជា​ពេល​នេះ​​រតនៈ នឹងបានរួមរស់ក្រោមដំបូលផ្ទះតែមួយ ហើយនឹងក្លាយទៅជាប្ដីស្របច្បាប់គីមមួយ ក្ដី។

~

~

ប៉ាច គីមមួយ បានទុកជីវិតជាស្រ្ដីមេម៉ាយគ្មានកូន១គ្រាប់ជាច្រើនឆ្នាំ ក្រោយពីនាង​បាន​ចែកផ្លូវគ្នា​ជាមួយអតីត​គូស្នេហ៍ជាតារាចម្រៀងម្នាក់។ស្រីស្អាតរូប​នេះបានផាត់ចោលសំ​ណើរ​ស្នេហ៍ពីសំណាក់ប្រុសៗ​ទ្រព្យស្ដុកជា​ច្រើនដោយប្រគល់បេះដូងទៅឲ្យលោករតនៈ ព្យា​បាលរបួសតាមរយៈការភ្ជាប់ពាក្យជាមួយលោកសយ រតនៈ កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ​២០​២២ ហើយពេលនេះគីមមួយ-រតនៈ បានទិញផ្ទះ១ល្វែងបង់រំលស់រួមគ្នា។ប៉ុន្ដែ​គីម​មួយ ថាពិធី​រៀប​ការរបស់នាងនិងប្រុសក្មេងរតនៈ មិនអាចប្រាប់ឲ្យដឹងមុនបានទេដើម្បី ឲ្យអ្នកគាំទ្រ Surprise ខណៈដែលតាមព័តមានថាពួកគេនឹងរៀបការនៅដើមឆ្នាំ២០២៣ ខាងមុខ​នេះ​ហើយ​៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments