~
~
ភ្នំពេញ៖អតីតតារាសម្ដែងលោកស៊ុក សុភា ហៅនាយខៀវ បានរស់នៅជុំគ្នាជាមួយភរិយាអ្នកនាងលុយ សារីណា រយៈពេលជាង៩ខែនេះដោយសុខសាន្ដពោលគឺលែងមានព័តមានថាពួកគេទាស់ទែងគ្នាដូចមុនទៀតហើយក្រោយភាគីទាំងពីរព្រមផ្សះផ្សារស្នេហ៍កាលពីខែមករាឆ្នាំ២០២២ ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ថ្មីៗនេះលោកសុភា បានបង្ហាញរថយន្ដទំនើបម៉ាកRolls Royce Ghost ហើយលោកថ្លែងសារថាកាន់តែកាច ម៉ែផាន់ក្អួតឈាមពេលឃើញ ទុំជិះរ៉ូលរ៉យ ធ្លាប់តែឃើញទុំជិះរទេះគោ។តារារួមអាជីពជាច្រើនបានចូលទៅខមិន សាទរនាយខៀវ ដែលទិញបានឡានថ្មី តែនៅពេលមានអ្នកខ្លះសួរថារថយន្ដនោះលោកទិញតម្លៃប៉ុន្មាន និងខ្លះចង់ដឹងថាជារថយន្ដរបស់លោកឬភរិយានោះនាយខៀវ មិនតបឡើយ។
~
~
~
គូរំលឹកថានាយខៀវ បានជ្រើសស្នេហ៍អ្នកមេម៉ាយសារីណា ដែលជាអតីតតារាសម្ដែងម្នាក់ដែរដែលពេលនេះពួកគេមានកូនសរុបចំនួន៥នាក់។កាលពីពាក់កណ្ដាលឆ្នាំ២០២១ អ្នកនាងសារីណា ធ្លាប់ចេញសារថាមូលហេតុដែលអ្នកនាងមិនអាចបន្ដស្នេហាជាមួយនាយខៀវ បានដោយសារតែប្ដីនាងរូបនេះបែងចែងមិនដាច់ស្រឡះរវាងក្រុមគ្រួសារនិងឪពុកម្ដាយ។
~
~
~
ប៉ុន្ដែក្រោយលោកសុភា មកសម្ងំនៅភ្នំពេញរយៈពេលខ្លីហើយហោះទៅអូស្រ្ដាលីវិញពួកគេក៍ត្រូវរ៉ូវគ្នាហើយចំណងស្នេហាកាន់តែស្អិតល្មូតលើសដើមទៀតផង។តាមព័តមានថាមូលហេតុដែលអ្នកនាងសារីណា ព្រមភ្ជាប់ស្នេហ៍ជាមួយលោកសុភា វិញនោះដោយសារតែនាយខៀវ មានស្រី្ដវ័យចំណាស់ជាច្រើននៅអូស្រា្ដលីចាំត្រងស្នេហាឲ្យតែនាងលែងដាច់ស្រឡះ។ដោយមិនចង់ឃើញប្ដីអោបស្រីថ្មីនៅចំពោះមុខទើបអ្នកនាងសារីណា ព្រមទទួលយកលោកសុភា វិញដោយសង្ឃឹមយ៉ាងមុតមាំថាលោកនឹងចេះបែងចែកឲ្យច្បាស់លាស់ពីតួនាទីជាស្វាមី,ឪពុក និងការតបស្នងក្រុមគ្រួសារឪពុកម្ដាយ។
~
~
~
ក្រៅពីលោកស៊ុក សុភា អតីតតារាដែលបោះបង់អាជីពសិល្បៈនិងកំពុងរស់នៅប្រទេសអូស្រា្ដលីមានដូចជាលោកខៃ ប្រសិទ្ធ,អ្នកនាងដាញ់ ម៉ូនីកា ,អឿន ដាលីស និងសុខ ចាន់ណានូ ជាដើម។ចំពោះនាយខៀវ វិញពេលមកលេងស្រុកម្ដងៗលោកនៅតែមានផលិតករចង់ឲ្យថតភាពយន្ដថ្មីៗវិញ ប៉ុន្ដែលោកមិនដែលបង្ហាញអារម្មណ៍ចង់វិលរកអាជីពចាស់ជាថ្មីឡើយ៕
~
~
~
~
~
~