Wednesday, September 28, 2022
Google search engine
Homeព័ត៌មានសិល្បៈស្រីស្អាតស៊ឹម ស្រីនិច្ច ៖ចប់៣រឿង នឹងត្រៀមធ្វើឲ្យគេ​ភ្ញាក់​​ផ្អើល​ស្នាដៃលោកហ្វៃ សំអាង

ស្រីស្អាតស៊ឹម ស្រីនិច្ច ៖ចប់៣រឿង នឹងត្រៀមធ្វើឲ្យគេ​ភ្ញាក់​​ផ្អើល​ស្នាដៃលោកហ្វៃ សំអាង

~

~

ភ្នំពេញ៖ស៊ឹម ស្រីនិច្ច បានបញ្ចប់ភាពយន្ដភាគដល់ទៅ៣រឿងជាតំណែង​តួឯកដូចគ្នាកាលពី​ពេល​ថ្មីៗនេះ​ក្នុង​នោះ​​មានដូចជារឿង”ឈាមបាប”,”ដង្កូវក្នុងសាច់”របស់ទូរទស្សន៍ហង្សមាស និងរឿង”សង្រ្គាមស្នេហ៍​លោ​ហិត”​របស់ប៉ុស្ដិ៍បាយ័ន ខណៈនៅចុងឆ្នាំ២០២២ នេះនាងត្រៀម​ថត​ភាពយន្ដផ្នែកបុរាណ​មួយ​​ទៀត​ឲ្យហង្សមាសដែល​ជាស្នាដៃរបស់លោកហ្វៃ សំអាង តែ​នាង​ថាមិនអាចប្រាប់​ចំណង​ជើងនិងពីតួនាងត្រូវសម្ដែងនោះ​ជាមុនបាន​ឡើយ​​​។​​ស្រីស្រស់រូប​នេះថាដោយសារតែមានភាពមមាញឹកច្រើនទៅ​លើការថតភាពយន្ដទើបនាងមិន​ទាន់​បាន​ទៅ​វត្តកាន់បិណ្ឌក្នុងពិធីបុណ្យភ្ជុំនេះ​ទេ ប៉ុន្ដែនៅថ្ងៃភ្ជុំបិណ្ឌធំនាងនឹងទៅសម្រុកយកតែម្ដង។

~

~

គេកត់សម្គាល់ថានេះជាការវិវត្តន៍ដ៍ល្អមួយក្នុងអាជីពសិល្បៈរបស់កញ្ញាស៊ឹម ស្រីនិច្ច ក្រោយនាងផ្អាក​ការសម្ដែង​រយៈពេលខ្លីហើយទើបចាប់ផ្ដើមវិលវិញក្រោយស្ថានភាពកូវីដថមថយនេះ ប៉ុន្ដែការងារសិល្បៈរបស់នាងកាន់​តែ​ត្រូវប៉ាន់ពិសេស​គឺទទួលបានតំណែងជាតួឯក​ក្នុងភាពយន្ដធំៗជាបន្ដបន្ទាប់ទើបធ្វើឲ្យនាង​ក្លាយទៅជាតារាលេច​ធ្លោម្នាក់​ក្នុងចំណោមអ្នកសម្ដែងនាពេលបច្ចុប្បន្ន។ប៉ុន្ដែទន្ទឹមនិងកំពុងតែមានយ៊ីអ៊ុនល្អនេះដែរស្រីនិច្ច ថ្មីៗនេះ​​ដែរ​​​នាងបានបង្ហាញ​ខ្លួន​​ក្នុងឈុតកូនក្រមុំដ៍ស្រស់សោភា ជាបន្ដបន្ទាប់ទើប​ធ្វើឲ្យមានការ​សង្ស័​យ​ថា​ស្រី​​ស្អាតកំ​ពុង​តែសមឬលឈុតកូនក្រមុំទុកជាមុនសម្រាប់ខ្លួនឯងហើយ ហេតុនេះមិន​យូទេ​នាងនឹងមាន​ដំណឹង​ល្អឆាប់ៗ​ជាមិនខាន ព្រោះមុននេះនាង ធ្លាប់បង្ហើប​ថាបេះដូង​នាង​កំពុងតែសង្កេតមើលបុរស​ម្នាក់​ហើយ​។

~

~

យ៉ាងណាទាក់ទងរឿងការពូកែតុបតែងជាកូនក្រមុំដ៍ស្អាតផូផង់នេះកញ្ញាស្រីនិច្ច ថា​នោះ​មិនមែនជាការ​តេស្ដដើ​ម្បីត្រៀមខ្លួនលាភាពនៅលីវក្នុង​ពេលដ៍ខ្លីនេះទេ។តារាបង្ហាញ​ម៉ូដក្លាយ​ទៅជាជាអ្នកសម្ដែងភាពយន្ដដ៍​គូឲ្យទាក់​ទាញ​រូបនេះថា​ឈុតដែលនាងគ្រងជា​សម្លៀ​ក​​​បំពាក់កូនក្រមុំទាំងនោះគឺគ្រាន់តែនាងធ្វើជាម៉ូ​ឌែលឲ្យហាងទាំង​នោះ មិនមែននៅសុខៗ​នាងទៅ​ល​ទុកប្រើកម្មវិធីខ្លួនឯងឡើយ។ស្រីនិច្ច នៅតែបង្ហើបថានាងនិងបុរសម្នាក់​ដែល​ស្និត​ស្នាល​គ្នានោះរហូតមកដល់ពេលនេះ គឺនៅតែស្ថិតក្នុងតំណាក់កាលមើលចិត្តគ្នាតទៅទៀត​នៅ​ឡើយ ហេតុ​នេះមិនទាន់ឈានដល់ការគិតគូរឿងថ្ងៃពិសេសនោះទេ។

~

~

សូមបញ្ជាក់ថាស៊ឹម ស្រីនិច្ច ដែលកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ទាំងការលេចមុខតាម​ភាព​យន្ដ,ខារ៉ាអូខេ និង​ស្ពត​ពាណិជ្ជកម្មនោះស្រាប់តែមុននេះនាងបាន​ផ្អាកពីអាជីពសិល្បៈ​អស់​រយៈពេល១ឆ្នាំដើម្បីងាកទៅរកស៊ី​ផ្នែក​អចលនទ្រព្យ ហើយនៅពេលដែលនាងវិលវិញ​នេះនាងថា​អាជីវកម្ម​របស់នាងខាងក្រៅសិល្បៈ​នៅតែតណើរការ​ធម្មតាដោយ​សារតែនាងមាន​ក្រុម​ការ​ងារ​ធ្វើជំនួស។តារាសម្ដែងដែលមានរូបសម្រស់ស្រស់សោភា រូបនេះត្រូវ​បានម​ហា​ជន​​​ចាប់​អារម្មណ៍ខ្លាំងតាមរយៈការលេចមុខក្នុងភាពយន្ដក្នុងតំណែង​តួឯកជាបន្ដបន្ទាប់​ដែល​នាង​អះ​អាង​ថាតាំងពីចាប់អាជីពសិល្បៈមកនាងធ្លាប់បានថត​ភាពយន្ដដល់ទៅជាង៥០​រឿង​ទៅហើយ។

~

~

ប៉ុន្ដែអ្វីដែលស្រីនិច្ច នឹងទទួលបានអារម្មណ៍កាន់តែប្លែកហើយមានការរំពឹង​ខ្ពស់​ជាងមុនៗទៅទៀតនោះ​គឺនាង​ក្លាយជាតួឯកក្នុង​ភាពយន្ដខ្នាតធំរបស់អ្នកដឹកនាំ​សម្ដែង​ល្បី​ឈ្មោះលោកហ្វៃ សំអាង នៅចុងឆ្នាំ២០២២នេះដែល​គេអាច​ព្យាករណ៍បានថាក្រោយ​រឿងនេះដាក់​បញ្ចាំងស្រីនិច្ច នឹងត្រូវទស្សនិកជនកាន់តែស្គាល់នឹង​បានឃើញនូវ​ស្នាដៃ​នឹង​ទេព​កោសល្យ​របស់នាង​ច្បាស់​​ថែម​ទៀតជាមិនខាន។ប៉ុន្ដែសំណួរដែលមហាជនចង់ដឹងថាតើនារី​ដែល​មាន​សម្រស់គូរ​ឲ្យក្នក់ក្នាញ់បែបនេះបុរសណាទៅដែលនាងនឹងប្រគល់បេះដូងឲ្យឃុំគ្រង?

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments