Monday, December 11, 2023
Google search engine
Homeព័ត៌មានសិល្បៈភ្ញាក់ផ្អើល​! ភរិយា​តារា​កំប្លែង ជី វ៉ាន់ស៊ុយ ធ្លាក់ខ្លួន​​កំសត់​តែលតោល ក្រោយ​កូន​បោះបង់​ចោល

ភ្ញាក់ផ្អើល​! ភរិយា​តារា​កំប្លែង ជី វ៉ាន់ស៊ុយ ធ្លាក់ខ្លួន​​កំសត់​តែលតោល ក្រោយ​កូន​បោះបង់​ចោល

~

~

​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​ស្ត្រី​ម្នាក់​បាន​ចេញ​មុខ​អះអាង​ថា ជា​ភរិយា​របស់​អតីត​តារាចម្រៀង និង​កំប្លែង​នាយ ជី​វ៉ាន់ស៊ុយ កំពុង​រស់នៅ​យ៉ាង​កំសត់ តែលតោល​គ្មាន​គោលដៅ​ច្បាស់លាស់ បន្ទាប់​ពី​កូន​បោះបង់​ចោល​។ ក្នុង​វ័យ​៦១​ឆ្នាំ អ្នកស្រី ផុ​ន សា​វ៉​ន កំពុង​សម្ងំ​រស់នៅ​ក្នុង​ខ្ទម​ចំការ​ដ៏​កំសត់​មួយ ជាមួយ​កូនស្រី​ធម៌​មួយ​រូប និង​រួមរឹត​ដោយ​ជំងឺ​ផង​ដែរ។

~

~

ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ អ្នកស្រី ផុ​ន សា​វ៉​ន បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា បច្ចុប្បន្ន អ្នកស្រី​មានកូន​ប្រុស​ស្រី​ចំនួន​៥​នាក់ ខណៈ​ពេល​កូន​២​នាក់​ទៅ​ធ្វើការ​សំណង់​នៅ​ថៃ និង​៣​នាក់​ទៀត​កំពុង​រស់នៅ​ស្រុក​ខ្មែរ ដោយនៅ​ក្នុង​នោះ​ក៏​មាន​អតីត​តារា​កំប្លែង​នាង ឃ្មឹ​ប ម្នាក់​ផង​ដែរ​។

~

~

អ្នកស្រី​បញ្ជាក់​ថា ក្នុង​ចំណោម​កូន​ទាំង​៥​នាក់ គឺ​មាន​តែ​៣​នាក់​ប៉ុណ្ណោះ មាន​ដុ​ង​សិល្បៈ​ដូច​ស្វាមី​របស់​អ្នកស្រី ហើយ​កូនស្រី​ដែល​អ្នកស្រី​ធ្លាប់​រស់នៅ​ជាមួយ ហើយ​ត្រូវ​គេ​បោះបង់​ចោល​នោះ ក៏​ជា​តារាចម្រៀង​ល្បីឈ្មោះ​មួយ​រូប​ផង​ដែរ​។

~

~

ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ អ្នកស្រី ផុ​ន សា​វ៉​ន បាន​លើក​ឡើង​ថា អ្នកស្រី​មិន​បញ្ចេញ​ឈ្មោះ​កូន​ដែល​បោះបង់​អ្នកស្រី​ចោល​នោះ​ឡើយ ដោយសារ​អ្នកស្រី​ភ័យ​ខ្លាច​កូន​បាត់បង់​អាជីព​។ អ្នកស្រី​បន្ថែម​ថា កាលពី​ពេល​អ្នកស្រី​រស់នៅ​ជាមួយ​កូនស្រី​ម្នាក់​នោះ គឺ​អ្នកស្រី​បម្រើ​កូន​រហូត ដោយ​ក្នុង​នោះ​កូន​អ្នកស្រី​ក៏​មានកូន​តូច​ៗ​ក្នុង​បន្ទុក​ផង​ដែរ​។

~

~

អ្នកស្រី​ថា អំឡុង​ពេល​រស់នៅ​ជាមួយ​គ្នា ពេល​អ្នកស្រី​ឃ្លាន​អ្វី​នោះ គឺ​កូន​មិន​ដែល​ផ្តល់​លុយ​អោយ​ទិញ​ឡើយ ពោល​គឺ​គេ​អោយ​តែ​កូន​ៗ​គេ​ចាយ​ប៉ុណ្ណោះ​។ អ្វី​ដែល​កាន់តែ​ខ្លោចចិត្ត​នោះ ពេល​កូនស្រី​បាន​ល្បី​ក្នុង​សិល្បៈ​គេ​តែងតែ​និយាយ​ថា ម្តាយ​របស់​គេ​បាន​ស្លា​.​ប់​បាត់​ហើយ ដោយ​មិន​ទទួលស្គាល់​អ្នកស្រី​ជា​ម្តាយ​នោះ​ឡើយ​។

អ្នកស្រី ផុ​ន សា​វ៉​ន បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រោយ​ពេល​អ្នកស្រី​ចាស់​ឈឺ ធ្វើ​អ្វី​មិនកើត កូនស្រី​នោះ​ក៏​បាន​បោះបង់​ចោល​អ្នកស្រី​អោយ​ដើរ​តែលតោល​ដេក​តាម​សំយាបផ្ទះ​គេ និង​រស់​ដោយសារ​អ្នក​ជិត​ខាងគេ​អាណិត​តែ​ប៉ុណ្ណោះ​។

យ៉ាងណា​បើ​តាម​អ្នកស្រី ផុ​ន សា​វ៉​ន ក្នុង​ចំណោម​កូន​ទាំង​អស់នោះ គឺ​មានកូន​២​នាក់​ប៉ុណ្ណោះ ដែល​តែងតែ​គិតគូរ​ផ្ញើ​លុយ​ខ្លះ​អោយ​អ្នកស្រី​ចាយ គឺ​កូន​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ថៃ​។ ចំណែក​កូនប្រុស ដែល​មានគ្រួសារ ហើយ​ដើរ​ច្រៀង​តាម​អក​កា​ដុ​ង​នានា​នោះ គឺ​គេ​តាម​ភរិយា​ដោយ​មិន​អោយមក​ទាក់ទង ឬ​ផ្ញើ​លុយ​អោយ​អ្នកស្រី​ឡើយ​។

~

~

អ្នកស្រី​បញ្ជាក់​ថា សម្រាប់​នាង ឃ្មឹ​ប វិញ អ្នកស្រី​មិន​គិត​ឡើយ ដោយសារ​គ្នា​ក៏​ពិបាក​ដែរ ប៉ុន្តែ​ប្រសិន​បើ​មាន គឺ​នាង​ជា​កូន​ដែល​ចិត្តបាន និង​គិតគូរ​ដល់​អ្នកស្រី​ជាងគេ​។ យ៉ាងណា​រហូត​មក​ទល់​នា​ពេល​នេះ អ្នកស្រី​មិន​ចង់បាន​អ្វី​ច្រើន​ពី​កូន​ៗ​ឡើយ គឺ​មាន​បំណង​ចង់​ជួបជុំ​កូន​ៗ​ទាំងអស់​របស់​អ្នកស្រី ព្រោះ​អ្នកស្រី​ពិតជា​មានការ​នឹករលឹក​កូន​ៗ​ខ្លាំង​ណាស់ ខណៈ​ពេល​ដែល​អ្នកស្រី តែងតែ​ដេក​យំ​រាល់​យប់ នៅ​ពេល​ឃើញ​គ្រួសារ​គេ​បាន​ជួបជុំ​គ្នា​យ៉ាង​មាន​សុភមង្គល​។

~

~

អ្នកស្រី ផុ​ន សា​វ៉​ន បាន​បញ្ជាក់​ថា ស្វាមី​អ្នកស្រី គឺ​លោក ជី វ៉ាន់ស៊ុយ បាន​ទទួលមរណភាព​កាលពី​អំឡុង​ឆ្នាំ​២០១២ បន្ទាប់​បាន​ឈោង​ភាព​ល្បីល្បាញ​តាំងពី​ទ​ស្សវត​ន៍​ឆ្នាំ​៩០ រហូត​ដល់​ឆ្នាំ​២០០០​។ អ្នកស្រី​បន្ថែម​ថា កាលពី​ពេល​ស្វាមី​អ្នកស្រី​នៅ​រស់រាន​មានជីវិត​នោះ ជីវិត​អ្នកស្រី​មិន​វេទនា តែលតោល​ដូច​ជា​ពេល​នេះ​ឡើយ​។

~

~

យ៉ាងណា​តាម​ការ​រៀបរាប់​ខាងលើ របស់​អ្នកស្រី ផុ​ន សា​វ៉​ន គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា ដើមហេតុ​នេះ កើត​ចេញ​ដោយសារ​អ្វី? ដោយសារ​គេ​នៅ​មិន​ទាន់​ឃើញ​កូនស្រី​របស់​អ្នកស្រី​ចេញ​មុខ​បកស្រាយ​នៅឡើយ​ទេ​។ តែ​ទោះជា​យ៉ាងណា បើ​ទោះជា​ម្តាយ​មាន​កំហុស ឬ​គ្មាន​កំហុស​ក៏​ដោយ ជា​កូន​ៗ​មិន​គួរ​បោះបង់​ម្តាយ​ដែល​ជា​អ្នក​មានគុណ​ដ៏​ធំ​បំផុត​អោយ​រស់នៅ​យ៉ាង​វេទនា​នោះ​ឡើយ កុំអោយ​ដូច​ពាក្យចាស់​ថា «​ម្តាយ​១​ចិញ្ចឹម​កូន​១០​នាក់​រស់ តែ​កូន​១០​នាក់​ចិញ្ចឹម​ម្តាយ​មួយ​មិន​រស់​»៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments