Tuesday, November 28, 2023
Google search engine
Homeព័ត៌មានសិល្បៈស្ថានភាព​ជំងឺ​តារា​កំប្លែង​លោក ខាត់ ចំរើន គួរ​ឱ្យ​ព្រួយបារម្ភ ខណៈ​កំពុង​ត្រូវការ​ឈា​.​ម​៧​កំប្លោក​ជា​ចាំបាច់

ស្ថានភាព​ជំងឺ​តារា​កំប្លែង​លោក ខាត់ ចំរើន គួរ​ឱ្យ​ព្រួយបារម្ភ ខណៈ​កំពុង​ត្រូវការ​ឈា​.​ម​៧​កំប្លោក​ជា​ចាំបាច់

~

~

ភ្នំពេញ ៖ អ្នកគាំទ្រ​បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី ក្រោយ​ទទួល​ដំណឹង​ថា អាកា​រៈ​ជំងឺ​របស់​តារា​កំប្លែង​លោក ខាត់ ចំរើន ពេល​នេះ​មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ ដោយ​តារា​កំប្លែង​ប្រុស​រូប​នេះ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ហើយ​ត្រូវការ​ឈា​.​ម​ជា​បន្ទាន់​ផង​ដែរ​។
ប្រាកដ​ណាស់ កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ជា​ពិសេស​អ្នក​និយម​លេង​បណ្ដាញ​សង្គម ពិតជា​បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​កំប្លែង​ប្រុស​ដ៏​ល្បីឈ្មោះ​លោក ខាត់ ចំរើន នឹង​ត្រូវជា​ប្អូនប្រុស​បង្កើត​តារា​ពហុ​ជំនាញ​ស្រី អ្នក​នាង ខាត់ សុ​ឃី​ម បាន​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ចូល​មន្ទីរពេទ្យ​កាល់​ម៉ែ​ត សង្គ្រោះ​បន្ទាន់ ក្រោយ​មាន​ជំងឺ​ខូច​ក្រលៀន និង​ក្រិន​ថ្លើម​។ ការ​ប្រកាស​ពី​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​នេះ បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​សម្ដែង​ក្ដី​អាណិតអាសូរ និង​មានការ​ព្រួយបារម្ភ​ពី​តារា​កំប្លែង​រូប​នេះ​ជា​ខ្លាំង​។

~

~

មហាជន​អ្នកគាំទ្រ ក៏​ដូច​ជា​អ្នកលេង​បណ្ដាញ​សង្គម​ជា​ច្រើន ក៏​បាន​ជូនពរ​អោយ​លោក​ឆាប់​ជា​ផង​ដែរ ដោយ​បងប្អូន​ខ្លះ​បាន​ជូនពរ​តាម​រយៈ​ការ​ខ​មិន​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា «​ជូនពរ​បងប្រុស​ឆាប់​ជា​ពី​ជំងឺ បាន​មក​លេង​កំប្លែង និង​ដើរ​ច្រៀង​តាម​ពិធីកាត់សក់​ក្នុង​មង្គលការ​នានា​វិញ​»​។ បងប្អូន​ខ្លះ​ទៀត​បាន​ជូនពរ​ថា «​ជូនពរ​បងប្រុស​ឆាប់​ជា បាន​វិល​ត្រឡប់​មក​ផ្ទះ​ជួបជុំ​គ្រួសារ និង​កូន​ៗ​វិញ​» អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា «​ប្រសិនបើជា​សះស្បើយ​វិញ សូម​បងកាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ខ្លះទៅ​ណា ព្រោះ​វា​ប៉ះពាល់​សុខភាព​ណាស់ មួយទៀត​កូន​ៗ​បង​នៅ​តូច​ៗ​ណាស់ អាណិត​គ្នា​» ។ បងប្អូន​ខ្លះ​បញ្ចេញមតិ​ថា «​មាន​ក្រ​មិន​សំខាន់​ប៉ុន្មាន​ទេ សំខាន់​ជាងគេ​គឺ​សុខភាព សូម​ថែ​សុខភាព​ទាំងអស់​គ្នា កុំ​ផឹកស្រា​ច្រើន​ញឹកញាប់ ប្រើ​ថ្នាំ ប្រើ​ផលិតផល​ផ្ដេសផ្ដាស អី​ណា​បងប្អូន ខ្ញុំ​សូម​ជូនពរ​បង​ឆាប់​ជា​បាន​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ​វិញ​»​។

~

~

យ៉ាងណាមិញ គិត​មក​ទល់​នឹង​ពេល​នេះ មាន​រយៈពេល​ប្រមាណ​ជាង​កន្លះ​ខែ​ទៅ​ហើយ តែ​អាកា​រៈ​របស់​តារា​កំប្លែង​ប្រុស​រូប​នេះ ហាក់​មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ ដោយ​បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ផង​ដែរ​។ ដោយឡែក នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ នេះ តារា​ពហុ​ជំនាញ​ស្រី ខាត់ សុ​ឃី​ម ដែល​ត្រូវជា​បងស្រី​បង្កើត​តារា​កំប្លែង​ប្រុស លោក ខាត់ ចំរើន បាន​ប្រកាស​រក​ឈា​.​ម​៧​កំប្លោក ដើម្បី​ជួយ​ប្អូនប្រុស​ដោយ​បង្ហោះ​សារ​ថា «​ប្អូន​ខ្ញុំ ខាត់ ចំរើន ត្រូវការ​ឈា​.​ម ៧​ប្លោក មាន​បងប្អូន​ណា​ចិត្ត​បុណ្យ​សូម​ជួយ​ផ្ដល់​ឈា​.​ម​ជូន​ប្អូន ខាត់ ចំរើន ផង​បាន​ទេ សូម​បងប្អូន​មេត្តា​ជួយ​ប្អូន​ខ្ញុំ​ផង ដោយ​ក្ដី​គោរព នឹង​អំពាវនាវ​» ។ ក្នុង​ការ​បង្ហោះ​អ្នក​នាង​ក៏​បាន​ដាក់​លេខ​ទូរស័ព្ទ​មក​ផង​ដែរ ដែល​មាន​២​ប្រព័ន្ធ​ដូច​ជា ៖ 012 534 444 និង​មួយ​ខ្សែ​ទៀត 069 342 223​។

~

~

ដោយឡែក​ទៀត​សោត ក្នុង​ថ្ងៃ​តែ​មួយ​នេះ ក្រឡេក​មក​មើល លោក អ៊ឹម ជីវ៉ា ដែល​ជា​អ្នក​សារព័ត៌​មាន បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​អំពី​អាកា​រៈលោក ខាត់ ចំរើន ដែល​កំពុង​សង្គ្រោះ​បន្ទាន់ ស្វែងរក​ឈា​.​ម​ជា​បន្ទាន់ ដោយ​បង្ហោះ​រូប​លើ​គ្រែពេទ្យ​ពីរ​សន្លឹក ភ្ជាប់​មក​ជាមួយ​សំ​ណេ​រ​មួយ​ឃ្លា​ថា «​ដំណឹង​បន្ទាន់ សូម​បងប្អូន​ជួយ​តារា​កំប្លែង​លោក ខាត់ ចំរើន ផង ពេល​នេះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​ត្រូវការ​ឈា​.​ម​ជា​បន្ទាន់ បើ​បងប្អូន​ណា​អាណិត​គាត់ មេត្តា​ជួយ​ផ្តល់​ឈា​.​ម​អោយ​គាត់​ផង​។ ជួយ​គ្នា​ផង​បង ជា​ពិសេស​សិល្បករ​ក​ដូច​គ្នា​»​។

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments