Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈសុគន្ធ និសា ៖នៅតែទុកចិត្តសុវណ្ណារាជ

សុគន្ធ និសា ៖នៅតែទុកចិត្តសុវណ្ណារាជ

~

~

ភ្នំពេញ៖ ខណៈដែលតារាស្រីៗមួយចំនួនហាក់ចាប់ផ្ដើមពិចារណារឿងចាប់ដៃជាមួយលោកឆន សុវណ្ណារាជ ក្រោយ​ឃើញវីដេអូមួយផ្ទុះមុននេះរឿងលោកសុវណ្ណារាជ រាំអោបសុភ័ក្រ កុសុម៉ា ដោយ​យក​ដៃស្ទាបកំប៉េះ​គូថនាង១ឆ្វិចនាំឲ្យមានការរិះគន់ពេញ​បណ្ដាញសង្គមព្រោះ​ពួក​គេ​ចាត់​​ទុកថាតារាប្រុសវ័យ៣៧ឆ្នាំរូប​នេះថា”​ដៃមឹក”ឬមិនឲ្យតម្លៃដល់ស្រ្ដីភេទនោះ ប៉ុន្ដែតារា​ស្រគត់ស្រគុំសុគន្ធ និសា ដែលធ្លាប់បានធ្វើការជាមួយលោករាជ ជាច្រើនឆ្នាំនោះនៅតែបន្ដ​ទុក​ចិត្ត​បុរសរោមទ្រូងច្រើននេះដដែល។

~

~

សុគន្ធ និសា បានចាប់ដៃគូថតច្រៀងសម្ដែង​ជាមួយ​លោក​រាជ សម្រាប់បទប្រពៃណីភ្ជុំបិណ្ឌកាលពីពេលថ្មីៗនេះ ស្របពេលដែលតាមកម្មវិធីជប់​លៀង​ធំៗ​មួយចំ​នួន​ទៀត​នាងក៍នៅតែច្រៀងជាដៃគូជាមួយអ្នកចម្រៀងដែលមានFan ខ្លះហៅ​ថា”ម៉ាក់”នេះ​ដូច​មុន។ប៉ុន្ដែគេសង្ឃឹមថាសុគន្ធ និសា នឹងមិនជួបរឿងដូចសុភ័ក្រ កុសុម៉ា ឡើ​យ ព្រោះតែ​មុន​នេះ​​លោករាជ អះ​អាង​ថាដោយសារតែលោកនិងកុសុម៉ា ស្រលាញ់គ្នា​ទើប​ចេ​ញរូបភាពនោះ​ឡើង​ដែលធ្វើឲ្យអ្នកខ្លះច្រណែន…។

~

~

សូមបញ្ជាក់ថាសុគន្ធ និសា ត្រូវបានស្វាមីនាងលោកចៅ សម្បត្តិ ដែលជាអាណិកជន​ខ្មែរមកពីរដ្ឋBoston សហ​រដ្ឋអាមេរិក និងបច្ចុប្បន្នជានាយកផ្នែកប្រតិបត្តិការណ៍​របស់ក្រុមហ៊ុន​មែនញូឡាយ ប្រចាំនៅ​កម្ពុជា​នោះអនុ​ញ្ញា​ត្តិឲ្យនាងលេងសិល្បៈ​តាមចិត្តចង់ទាំងការថតភាព​យន្ដ និងច្រៀងសម្ដែង ហើយកលោកក៍​មិនដែល​ដើរតាម​និ​សា ដល់ឆាកតន្ត្រីដូចស្វាមីតារា​មួយចំនួនទៀតទេ។និសា ធ្លាប់ប្រាប់អ្នកយក​ព័តមាន​យើងថានាងនិងស្វាមី​មាន​ការងារ​រវល់​រៀងៗខ្លួន ហេតុនេះហើយមិនមានពេលទៅណាជាមួយ​គ្នាគ្រប់​ពេល​ឡើយ ប៉ុន្ដែទាំងរូប​នាង​និងប្ដី​មានទំនុកចិត្តលើគ្នាខ្ពស់ណាស់ ហេតុនេះហើយទោះជាប្ដីមិនដែលតាម​នាងដល់​ឆាក ហើយ​រូប​នាងកម្រ​ទៅ​កម្មវិធីជាមួយស្វាមីក៍គ្មានបញ្ហាអ្វីដែរ។

~

~

សូមបញ្ជាក់ថាសុគន្ធ និសា បានចាប់ដៃគូច្រៀងជាមួយគ្នាជាង១០ឆ្នាំមកហើយ​ដែល​មាន​បទចម្រៀងជាច្រើន​បទពួកគេទទួលបានការគាំទ្រច្រើនពីមហាជន ហើយ​អ្នកទាំង​ពីរក៍​ធ្លាប់ថតភាពយន្ដជាមួយគ្នាផង​ដែរដូចជា​រឿង”សិសិររដូវក្នុងបេះដូង” និង​រឿង​”ចំណតថ្មីនៃសុ​ភមង្គល”ជាដើម។និសា ដែលរៀបការប្ដីជាងជាង​៥ឆ្នាំ​ទៅ​ហើយនោះបានប្រាប់​អ្នក​យក​ព័ត​មានយើងកាលពីពេលថ្មីៗនេះថានាងនឹងរៀបគម្រោងយកកូននៅឆ្នាំ២០២២ នេះបន្ទាប់ពី​អាកខានកាលពីឆ្នាំ២០២១ ដោយសារតែពេលនោះនាងកើតកូវីដ៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments